ខ្មែរ​ជួយ​ខ្មែរ! នារី​ក្រីក្រ​ម្នាក់​ កំព្រា​ឪពុក ​ពេល​នេះ​កំពុង​មាន​ជំងឺ​រលាក​ស្រោម​ខួរ​ធ្ងន់ធ្ងរ អត់​មាន​ថវិកា​ព្យាបាល​បន្ត, សូម​សប្បុរសជន​ជួយ​គ្រួសារ​នាង​ផង(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារី​ម្នាក់ កំព្រា​ឪពុក ហើយ​ពេលនេះ កំពុង​តែមាន​ជំងឺរលាកស្រោមខួរ​ក្បាល​ធ្ងន់ធ្ងរ វង្វេង​បាត់បង់​ស្មារតី ​គ្រួសារ​ក៏​ក្រីក្រ​ទៀត អត់​មាន​ថវិកា​មើលជំងឺ​បន្ត សូម​សប្បុរសជន​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​មេត្តាជួយ​ដល់​គ្រួសារ​នាង​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«​សុផាត លក្ខណា​» បានធ្វើការ​បង្ហោះ​រូបថត​នារី​រូប​នេះ​ជាច្រើន​សន្លឹក​ភ្ជាប់​ជាមួយ​វីដេអូ អម​ដោយ​សារ​អំពាវនាវ​បែបនេះ​ថា «​បន្ទាន់​!!!!!! ប្អូនស្រី​នាង​ពេលនេះ​ គាត់​កំពុងមាន​ជំងឺ​រលាក​ស្រោមខួរ​ក្បាល​ធ្ងន់ធ្ងរ វង្វេង បាត់បង់​ស្មារតី មិន​ស្គាល់​អ្នកណា​ទាំងអស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​សម្តេចឪ​។ យើង​ខ្ញុំ​សូម​អំពាវនាវ​ដល់​សប្បុរសជន​ទាំងអស់​មេត្តា​ជួយ​ជា​ថវិកា​បន្តិចបន្តួច​ដល់​ក្រុមគ្រួសារ​ប្អូនស្រី​ផង​។ ប្អូន​ជា​ម​នុស្ស​ល្អ​ណាស់ មិន​គួរ​ទេ​ប្អូន ABA : 000197726 ( Sophath Leakhana )»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក គណនី​ហ្វេ​ស​ប៊ុ​ក​មួយទៀត​ឈ្មោះ​«Soo Young» បាន​បង្ហោះ​រូបថត​នារី​ខាងលើ​ជាច្រើន​សន្លឹក​ផងដែរ អម​ដោយ​សារ​អំពាវនាវ​ស្រដៀង​គ្នា​ថា «​គាត់​នៅ​ក្មេង​ណាស់​គាត់​កំពុង​មាន​ជំងឺ​រលាក​ស្រោមខួរ​ក្បាល​ធ្ងន់ធ្ងរ វង្វេង បាត់បង់​ស្មារតី​ គាត់​អត់​មាន​ប៉ា​ទេ​ គ្រួសារ​គាត់ ក្រ​ណាស់ អត់​មាន​ថវិកា​មើល​គាត់​ទៀត​ទេ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើង​ខ្ញុំ​សូម​អំពាវនាវ​ដល់​សប្បុរស​ជន​ទាំងអស់​មេត្តាជួយ​ជា​ថវិកា​បន្តិចបន្តួច​ដល់​ក្រុមគ្រួសារ​គាត់​ផង​។ ប្អូន​ជាម​នុស្ស​ល្អ​ណាស់ មិនគួរ​ទេ​ប្អូន គាត់​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​សម្ដេចឪ គាត់​នៅ​ក្មេង​ណាស់ សូម​បងប្អូន​ជួយ​គាត់​ផង​ ជួយ​share ផង​ណា​​អាចទាក់ទង​លេខ​ទូរ​សព្ទ​នាង​ខ្ញុំ​ផ្ទាល់ 010 868981 ABA 000264529 Kong sophea ?»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​« Soo Young»​ខាង​លើ​នេះ ក៏​បាន​បញ្ជាក់​​បន្ថែម​តាមរយៈ​ខំមិន​ថា «​គាត់​ត្រូវជា​ប្អូនជីដូនមួយ​ខ្ញុំ សិ​ម​, គាត់​ឈឺ​យូរ​ដែរ​ហើយ​បង​ ប៉ុន្តែ​គាត់​អត់​ប្រាប់​គេ គាត់​ខំ​ទៅ​ធ្វើ​ការ​ក៏​ដួល ​បាន​អ្នក​ធ្វើការ​ជាមួយ​យក​ទៅ​ពេទ្យ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ថា តាមរយៈ​ការ​អំពាវនាវ​របស់​ម្ចាស់​គណនី​ទាំង​២​នាក់​ខាងលើនេះ ឃើញថា មាន​សប្បុរស​ជា​ជាច្រើន បាន​ចូលរួម​ជួយ​បន្តិចបន្តួច​តាម​លទ្ធភាព​របស់​ពួកគេ​ម្នាក់ៗ ហើយ​សង្ឃឹមថា នឹង​មាន​សប្បុរសជន​ជួយ​ដល់​គ្រួសារ​អ្នកជំងឺ​បន្ថែម​ទៀត ព្រោះ​តាម​ការ​បញ្ជាក់​របស់​ម្ចាស់​គណនី​ខាងលើ​ឃើញ​ថា គ្រួសារ​នាង​ក្រីក្រ​ណាស់ ថែមទាំង​អស់​មាន​ឪពុក​ទៀត​ផង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment