ល្អ​ណាស់! អ្នកឧកញ៉ា គិត ម៉េង​ ប្រកាស​បរិច្ចាគ​ថវិកា​២លាន​ដុល្លារ​ ជូន​សម្តេច​តេ​ជោ​ ដើម្បី​ចូលរួម​ទិញ​មន្ទីរពេទ្យ «​នគរ​ទេព​» ​ហើយ​បញ្ជាក់​ច្បាស់ៗ​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត បាន​ជ្រាប​រួចមកហើយ​ថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​ទិញយក​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ​១៩​ឈ្មោះ «​នគរ​ទេព​» មាន​ទីតាំង​ស្ថិតក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ហើយ​ប្តូរ​ឈ្មោះថា​ជា​មន្ទីរពេទ្យ «​ហ្លួង​ម៉ែ​» វិញ​។ បន្ទាប់ពី​ទិញ​រួចរាល់ ម្ចាស់​មន្ទីរពេទ្យ​នគរ​ទេព នឹង​យក​ថវិកា​ពី​ការលក់​នេះ​ទៅ​សាងសង់​មន្ទីរពេទ្យ «​នគរ​ទេព​» ថ្មី​មួយទៀត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ទទួលដំណឹង​នេះ គេ​សង្កេតឃើញថា មាន​សម្បុរ​សជន​ជា​បន្តបន្ទាប់ បានធ្វើការ​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​ជាការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការទិញ​នេះ​។ ក្នុងចំណោម​សប្បុរសជន​ជាច្រើន​នោះ ក៏មាន​អ្នកឧកញ៉ា គិតម៉េង ផងដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​អ្នកឧកញ៉ា​គិត ម៉េង បាន​បង្ហោះ​សារ​នៅ​យប់​ជិត​ឆ្លង​ចូល​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២១​នេះ​ថា «​ខ្ញុំ និង​ភរិយា ចំណាន មាន​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ ដែល​បាន​ចូលរួម​ជួយ​រាជរដ្ឋាភិបាល​ក្នុង​ការទិញ​មន្ទីរពេទ្យ​ស្ត្រី​«​នគរ​ទេព​» ដែល​កំពុង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ព្យាបាល​ជំងឺ​កូ​វីដ​-១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយនឹង​ត្រូវ​ប្ដូរ​ឈ្មោះ​ជា «​មន្ទីរពេទ្យ​ហ្លួង​ម៉ែ​» ដើម្បី​ថ្វាយព្រះប​រម​រាជ​កិត្តិយស​ចំពោះ​ព្រះវររាជ​មាតា​ជាតិខ្មែរ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ពេលវេលា​ដ៏​សំខាន់​នេះ ការជួយ​ដល់​កិច្ចប្រឹងប្រែង​យ៉ាង​ស្វាហាប់​របស់​រាជរដ្ឋាភិបាល​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​របស់​យើង គឺជា​ការជួយ​ខ្លួន​យើងទាំងអស់គ្នា​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សកម្មភាព​ដ៏​រហ័ស​និង​ម៉ឺងម៉ាត់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុងការ​បង្កើត​ឱកាស​ឲ្យ​ទទួលបាន​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​គុណភាព​ខ្ពស់ ពិតជា​ផ្ដល់នូវ​សារៈសំខាន់​ណាស់​ក្នុងការ​គ្រប់គ្រង​ការ​រាលដាល និង​ការសង្គ្រោះ​ជីវិត​ប្រជាជន​ប្រកបដោយ​ប្រសិទ្ធភាព​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចនេះ ខ្ញុំ និង​ភរិយា មាន​កិត្តិយស​ក្រៃលែង​ដែល​បាន​បរិច្ចាគ​ថវិកា​ចំនួន ២​លាន​ដុល្លារ ដើម្បី​ចូលរួម​សម្រេច​គោលដៅ​ដ៏​មាន​អត្ថន័យ​មួយ​នេះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើងទាំងអស់គ្នា​សុទ្ធ​តែមាន​ចំណែក​ក្នុងការ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។ សូម​យើងទាំងអស់គ្នា​យកចិត្ត​ទុកដាក់​និង​ថែរក្សា​សហគមន៍ ដោយ​ចូលរួម​អនុវត្ត​វិធានការ «៣ ការពារ និង ៣ កុំ​» ក៏ដូចជា​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​វិធានការ​រក្សាសុខ​ភាព​និង​សុវត្ថិភាព​ទាំងឡាយ​របស់​ក្រសួងសុខាភិបាល​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment