រំភើប​ជំនួស! ក្រោយ​ស្រឡាញ់​គ្នា​៥​ឆ្នាំ ​ទីបំផុត​ទឹម រដ្ឋា ត្រូវ​ម្ចាស់​បេះដូង​សុំ​រៀបការ នាង​រំភើប​ពេក​ ពោល​ពាក្យ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០២១​ម្សិលមិញ​នេះ តារា​សម្ដែង​ទឹម រដ្ឋា ទើបតែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍ និង​បង្ហាញ​ពី​ទំនាក់ទំនង​លើកដំបូង​របស់ខ្លួន ដែល​មាន​ភាព​យូរអង្វែង​រហូតដល់​រយៈ​ពេល​៥​ឆ្នាំ​នោះ ជាហេតុ​ធ្វើ​ឲ្យ​គាំទ្រ​របស់​នាង សម្ដែង​ការ​អបអរសាទរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ​នៅ​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២១​នេះ ​កញ្ញា​ទឹម រដ្ឋា ​បាន​បង្ហោះ​សារ​មួយទៀត កាន់តែ​ពិសេស​ពិសាល​ជាង​ម្សិលមិញ​ទៅទៀត ដោយ​ម្ចាស់​ស្នេហ៍​របស់​ខ្លួន​សុំ​រៀបការ ហើយ​នាង​ក៏​ទទួលយក​សំណើ​នេះ​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទឹម រដ្ឋ បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក អម​ដោយសារ​បែបនេះ​ថា «​វា​ស្ទើរតែ​មិន​ជឿថា ​វា​អាច​កើតឡើង​នៅក្នុង​ជីវិត​ពិត​ដូច​ក្នុង​កុន​ ដែល​ខ្ញុំ​ធ្លាប់តែ​សម្ដែង តែ​ឥលូវ​វា​បាន​ក្លាយ​ជា​ការពិត​ហើយ មនុស្ស​ជា​ស្រលាញ់ និង​អ្នកគាំទ្រ​ជាទីគោរព​របស់ខ្ញុំ ហើយនឹង​ពិភពលោក​ដ៏​ស្រស់ស្អាត​អើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះ​ខ្ញុំ​បានទទួល​ការសុំ រៀបការ​ពី​ម្ចាស់​បេះ​ដួង​ខ្ញុំ​ហើយ Jovany Antonio គាត់​នឹង​ចូល​មក​ធ្វើជា​ចំណែក​នៃ​ជីវិត​របស់ខ្ញុំ​ និង​មើលថែ​​គ្នា​ទៅវិញទៅមក​ កូន​សូម​អរគុណ​ប៉ា Tim Vanna​ដែល​អនុញ្ញាត​ឲ​បុរស​ម្នាក់នេះ​មើលថែរ​កូន ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​កូនសុំ​ទោស​ដល់​អ្នក​ម្ដាយ Pan RaNy ដែល​កូន​មិនអាច​មាន​ឱកាស​បង្ហាញ​ការពាក់​ចិញ្ជៀន ​និង​ភាព​រីករាយ​បូករួម​ទាំង​សេច​ក្ដី​សុខ​ ដែល​កូន​កំពុងមាន ជាមួយ​ដៃគូ​​អនាគត​របស់​កូន​ដូចដែល​ម៉ាក់​ធ្លាប់​ចង់​ឃើញ​ឲ្យ​ម៉ា​ក់បាន កូនមហា​​សែន​សោកស្ដាយ​និង​សុំទោស​ម៉ាក់​ដែល​រឿងនេះ​វា​កើត​យឺត​ពេល​ កូន​ដឹង​ថា​អ្នក​ម្ដាយ​នៅតែ​តាម​ថែរក្សា​កូន​និង​ក្រុមគ្រួសារ​រហូតមក អ្នក​ម្ដាយ​នៅតែ​ស្ថិតក្នុង​បេះដូង​កូន​ជា​រៀងរហូត​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ អ្នកគាំទ្រ និង​មិត្តភក្ដិ​រួម​សិល្បៈ បាន​សម្ដែង​ការ​អបអរសាទរ ក៏ដូចជា​រំភើប​ជំនួស​ពួកគេ​ផង​ដែរ​។ ជាក់ស្ដែង សូ​ដា នី​តា បាន​អបអរសាទរ​បែបនេះ​ថា «​អបអរសាទរ​ម៉ាក់មីង Tim Rotha ពូ បាន​សុំ​មីង​រៀបការ​ហើយ អូន​ឃុន​និង​ម៉ាក់ៗ​រីករាយ​និង​រំភើប​ជំនួស អូន​ជិត​បាន​ញុំា​ក្បាលជ្រូក​ហើយ … Happy anniversary 5year ago bro&sis Rotha I wish you both happiness and love each other forever»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ច​ន អា​ឡិច​ហ្សូ​រ៉ា បាន​សម្ដែង​ការអបអរសាទរ​ដែរ​ថា «​អបអរសាទរ​ថ្ងៃ​គម្រប់​ខួប​៥​ឆ្នាំ​នៃ​ក្ដី​ស្រលាញ់​របស់​កញ្ញា​ទឹម រ​ដ្ឋា និង ជោ Tim Rotha Jovany Antonioអ្វីដែល​រឹតតែ​ពិសេស​នោះ​គឺ ជោ បាន​សុំ រ​ដ្ឋា រៀបការ​ហើយ​​ ជយោ ដៃគូ​សម្ដែង​ដ៏​ល្អ​ ក៏​ដូចជា​ប្អូនស្រី​ដ៏​ល្អ​របស់​បាន​ស្វាមី​ហើយ សូម​ជូនពរ​អ្នក​ទាំង​២​ស្រលាញ់គ្នា​ជា​រៀងរហូត ​និង​ពោរពេញ​ដោយ​សុខ​សុភមង្គល​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment