ដឹងហើយ! ការ​ធ្វើ​តេស្ដ​រក​កូវីដ​១៩ ​របស់​ ឱក សុគន្ធកញ្ញា និង​គ្រួសារ​ ចេញ​លទ្ធផល​ហើយ​ គឺថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត ​បាន​ជ្រាប​រួច​មក​ហើយ​ថា រហូតមកដល់​ពេល​នេះ មាន​តារា​ល្បីៗ​នៅ​ផលិតកម្ម​ហង្ស​មាស​មួយ​ចំនួន បាន​ឆ្លង​ជំងឺ​កូវីដ​១៩​រួច​ទៅ​ហើយ ដូចជា​អ្នកនាង​កែវ ច័ន្ទ​និមល​, កញ្ញា​វី ឌី​ណែ​ត​, លោក​ណុប បា​យ៉ា​រិ​ទ្ធ​, សុគន្ធ និសា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​កំពូល​តារា​ចម្រៀង​ឱក សុគន្ធ​កញ្ញា ក៏​ស្ថិត​នៅ​ក្នុង​ការតាមដាន​ផង​ដែរ ហើយ​កាលពីពេល​ថ្មីៗ​នេះ ក្រោយ​ដឹង​ថា មិត្ត​រួម​អាជីព​ឆ្លង​កូ​វីដ​នោះ អ្នកនាង បាន​បង្ហោះ​សារ​ធ្វើការ​បញ្ជាក់​ដូច្នេះ​ថា «​ជម្រាបសួរ​រពុក​ម៉ែ​បងប្អូន​ទាំង​អស់​គ្នា! នាង​ខ្ញុំ ឱក សុគន្ធ​កញ្ញា អគុណ​ខ្លាំង​ណាស់​សម្រាប់​ការ​យក​ចិត្តទុកដាក់​ព្រួយបារម្ភ​សួរសុខទុក្ខ​ពី​នាង​ខ្ញុំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​ខ្ញុំ​សូម​ជម្រាប​ជូន​ថា​ រហូត​មក​ដល់​ពេល​នេះ​នាង​ខ្ញុំ​មិន​ទាន់​មាន​អាការៈ​ក្ដៅខ្លួន ផ្ដាសាយ ណាមួយ​គួរ​ឲ្យ​សង្ស័យ​នៅឡើយ​ទេ! ប៉ុន្តែ​នាង​ខ្ញុំ​ក៏​កំពុង​បន្ត​តាមដាន​សុខភាព​ខ្លួនឯង​ជាប្រចាំ​ដូចគ្នា!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាថ្មី​ម្ដងទៀត នាង​ខ្ញុំ​សូម​អរគុណ​សម្រាប់​ការ​ស្រលាញ់ និង​ការ​ព្រួយបារម្ភ​របស់​បង​ប្អូន​ទាំង​អស់​គ្នា​ដែល​បាន​ផ្ញើ​សារ​មក​សួរ​សុខ​ទុកជា​ច្រើន​ដោយ​នាង​ខ្ញុំ​មិនបាន​ឆ្លើយ​តប​បាន​ទាំង​អស់​គ្នា​ សូម​អរគុណ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២១​នេះ អ្នកនាង​ឱក សុគន្ធ​កញ្ញា បានបញ្ជាក់​ពី​លទ្ធផល​ធ្វើតេស្ដរ​កកូ​វីដ​១៩ របស់ខ្លួន​ដូច្នេះ​ថា «​ជម្រាបសួរ និង​សូម​អរគុណ​ជាថ្មី​ម្តងទៀត ចំពោះ​ការ​ជូនពរ​ពី​បងប្អូន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់​នាង​ខ្ញុំ និង​ក្រុមគ្រួសារ​ព្រមទាំង​បុត្រ បាន​ចូលរួម​ធ្វើតេស្ត លើកទីមួយ រក​មេរោគ​ជំងឺ​កូ​វីដ​១៩ ពេលនេះ​នាង​ខ្ញុំ​បានទទួល​លទ្ធផល​រួចហើយ​គឺ អវិជ្ជមាន (Negative) ប៉ុន្តែ​ក្នុងអំឡុង​ពេលនេះ​នាង​ខ្ញុំ និង​ក្រុមគ្រួសារ​ក៏​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័​ក្ត​រយៈពេល​១៤​ថ្ងៃ បន្ត​តាមដាន​សុខភាព ដើម្បី​ធ្វើតេស្ត​ជា​លើក​ទី​2 បន្តទៀត តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អរគុណ​ណាស់​ដល់​ពុក​ម៉ែ​បងប្អូន អ្នក​ស្រលាញ់​គាំទ្រ​នាង​ខ្ញុំ​ទាំងអស់គ្នា​ដែល​បាន​បារម្ភ​និង​សួរសុខទុក្ខ​ជាច្រើន​ដែល​នាង​ខ្ញុំ​មិនបាន​ឆ្លើយតបបាន​ទាំងអស់គ្នា !

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​ជូនពរ​មិត្ត​ភ័​ក្រ​បងប្អូន​ដែល​កំពុង​សម្រាក​ព្យាបាល ទទួលបាន​សុខភាព​ល្អ​រឹងមាំ​មកវិញ​ឆាប់ៗ និង​សូមអ្នក​ទាំងអស់គ្នា​រក្សា​ជំហរ​ជំ​នៈ​ឲ្យ​បាន ហង្ស​មាស​ត្រូវតែ​រឹងមាំ។ សូម​ប្រុងប្រយ័ត្ន​នឹង​បន្ត​ការពារ​ថែទាំ​សុខភាព​អោយ​កាន់តែខ្លាំង​បន្ថែមទៀត​ចំពោះ​កូ​វិដ​១៩​នេះ ” ៣​កុំ ៣​កា​ពារ​”»៕​ សូមទស្សនារូបភាពខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment