ក្រោយ​ស្ងាត់​ចេញ​ចម្រៀង​ជាមួយគ្នា​រយៈ ព្រាប សុវត្ថិ និង​សី​ម៉ា ដាក់​មួយ​បទ​នេះ ភ្លេង​បុ ក​ញាក់​សាច់ (មានវីដេអូ)

មួយ​រយៈ​ចុងក្រោយ​នេះ គេ​សង្កេតឃើញថា តារាចម្រៀង​ល្បី​តន់ ចន្ទ​សី​ម៉ា បាន​ចាប់​ដៃគូ​ជាមួយ​លោក​ខេ​ម ចេញ​បទ​ចម្រៀង​ឆ្លើយឆ្លង​ជា​បន្តបន្ទាប់​ជាប់ៗ​គ្នា ជាហេតុ​ធ្វើ​ឲ្យ​រយាល ក្នុង​ការ​ចេញ​បទ​ជាមួយ​កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ។

ក្រោយ​ស្ងប់ស្ងាត់​ចេញ​បទ​ចម្រៀង​ជាមួយគ្នា​មួយ​រយៈ​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ ពួកគេ បាន​ចាប់​ដៃគូ​ជាមួយគ្នា​ជាថ្មី​ហើយ ដោយ​ចេញ​ចម្រៀង​មួយ​បទ ជា​ប្រភេទ​AUDIO មាន​ចំណងជើង​ថា «​សឺ»។

បទ​នេះ និពន្ធ​ទំនុកច្រៀង ៖ ឡេង ណា​វ៉ា​ត្រា​-Tempo Tris, និពន្ធ​បទ​ភ្លេង​៖ Tempo Tris ហើយ​ក្រោយ​ចេញ​រយៈពេល​៧​ម៉ោង គិត​ត្រឹម​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​នេះ មាន​អ្នកទស្សនា​សរុប​ជិត​៩​ម៉ឺន​ដង ជាមួយ​នឹង​ការ​បញ្ចេញមតិ​ជាង​៤០០។

ក្នុងចំណោម​មតិ​ជាង​៤០០​នោះ អ្នកគាំទ្រ បាន​លើក​ឡើង​វាយតម្លៃ​ចំពោះ​ចម្រៀង​មួយ​បទ​នេះ​ថា «​សំឡេង​ឆ្ងាញ់​មែន​អាយ​ដល ​សុវត្ថិ នៅ​អេ​ម ដដែល មិន​សរសើរ​មិនបាន​, បែក​ពូ​សុវត្ថិ​ប៉ុន្មាន​ថ្ងៃ​សោះ​ខ្ញុំ​នឹក​ដល់​ហើយ ខំ​រង់ចាំ​ណាស់​ឥឡូវ​បាន​ស្ដាប់​ទៀត​ហើយ​រីករាយ​ទាំង​ព្រឹក​ថ្ងៃ​សៅរ៍​ហ្មង ជាមួយ​កំពូល​តារា​ចម្រៀង​ពូ​សុវត្ថិ​និង​សី​ម៉ា​, មិន​សរសើរ​មិនបាន​ចេញ​មួយ​បទ​សុទ្ធតែ​ពីរោះ​, ភ្លេង​បុ ក​ម៉ា​ឆ្ងាញ់​, wow idol ទាំង​២​មក​ទៀត​ហើយ ភ្លេង​បុ ក​ខប់ៗ»។

ទន្ទឹម​នឹង​នេះ ក៏​មាន​មតិ​មួយ​ចំនួន​ធ្វើការ​សំណូមពរ​ឲ្យ​លោក​ព្រាប សុវត្ថិ ចេញ​បទ​ទោល​ផង​ដែរ ដោយ​ពួកគេ​លើកឡើង​ដូច្នេះ​ថា «​សំឡេង​លោកពូ​សុវត្ថិ​ឡូយ​ម៉េ​ស ( សុំ​បទ​លោកពូ​សុវត្ថិ​ម្នាក់ឯង​មួយ​មក​បែប​ស្រុកស្រែ​), ឲ្យ​បង​សុវត្ថិ ​ច្រៀង​ម្នាក់ឯង​ម្ដង​ទៅ​, តើ​ឆ្នាំនេះ Idol ព្រាប​សុវត្ថិ មាន​បទ​ម្នាក់ឯង​សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ទេ​, ចង់​ឲ្យ​ចេញ​បទ​ច្រៀង​ទោល​ម្ដង បទ​ឆ្លងឆ្លើយ​ចេញ​ច្រើន​ហើយ ពិបាក​យក​ច្រៀង​តាម​ណាស់​idol»៕

Related posts

Leave a Comment