Love Riya ជាបុគ្គលជោគជយម្នាក់ក្នុងការលក់ផលិតផលអនឡាញ ហើយក៏ធ្លាប់ទម្លាយពីប្រាក់ចំណូលរកបានប្រចាំថ្ងៃ រហូតធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើល និងកោតសរសើរចំពោះនាងផងដែរ។
មនុស្សយើង បើទោះជាការរកលុយបានច្រើនបែបនេះក៏ពិតមែន ក៏មិនប្រាកដថា ជីវិតរបស់យើងមានក្ដីសុខនោះឡើយ ដោយសារតែពេលខ្លះ ខ្វះភាពកក់ក្ដៅ រស់នៅម្នាក់ឯងអផ្សុកជាដើម ដែលនេះ វាមិនខុសអីពីអ្នកនាងLove Riyaក្នុងពេលខ្លះ នាអតីតកានោះឡើយ។
ជាក់ស្ដែងនៅក្នុងកម្មវិធីដ៏ល្បីមួយឈ្មោះ Laugh And Love Talk Show ពេលអ្នកនាងLove Riya និយាយពីភាពជោគជ័យដំបូងនោះ ក៏ត្រូវបានពិធីការិនីដ៏ល្បីឈ្មោះ ពូកែសំនួនវោហារស័ព្ទ កំប្លុកកំប្លែង សុភ័ក្ត្រ កុសុម៉ា សួរសំណួរ ថាតើពេលបានលុយច្រើនពីផលិតផលអស់ហ្នឹងថាតើ ធ្លាប់ធុញទ្រាន់នឹងការចាយលុយដែរឬទេ?
ជាចម្លើយអ្នកនាងLove Riya បានបញ្ជាក់ដូច្នេះថា «ធ្លាប់តើ នៅម្នាក់ឯង និយាយការពិតមែនតើ នៅពេលដែលយើងលក់បានចឹងទៅ ដូចថាយើងនៅម្នាក់ឯង ចឹងយើងទៅញុំាអីក៏ម្នាក់ឯង ទៅណាក៏ជាមួយតៃកុងឡាន ហើយយើងគិតថា បើបានគ្នាម្នាក់មកញុំាអីជុំគ្នាអញ្ចឹងទៅណា ដូចថាទៅណាក៏ម្នាក់ឯងៗឯកាណាស់
គិតទៅមនុស្សយើងមានអ្វីគ្រប់បែបយ៉ាង មុខរបរក៏យើងមាន ឡានក៏យើងមាន ផ្ទះក៏យើងមាន យើងមានសឹងតែគ្រប់អស់ហើយ ចឹងយើងលក់បានមក គឺអត់ដឹងថាត្រូវទៅធ្វើអី មានអារម្មណ៍ទៅណាទេ នៅតែផ្ទះ ភាគច្រើនឲ្យតៃកុងឡានដឹកញុំាអីមួយជុំហើយចូលផ្ទះវិញ ជីវិតអត់មានន័យទេ
ហើយកុំគិតថា មានលុយហើយ ជីវិតយើងមានន័យ អត់មានន័យទេ បើសិនជាអត់មានមនុស្សប្រុសម្នាក់ដែលយល់ចិត្តយើង ដៃគូម្នាក់ ពេលយើងចប់ពីការងារគាត់យល់ពីអារម្មណ៍យើង…»៕ សូមទស្សនាវីដេអូខាងក្រោមនេះ ៖