ប្រិយមិត្តបានស្ដាប់រួចមកហើយនូវបទចម្រៀងមួយបទមានចំណងជើងថា «ភូមិខ្ញុំ Update» របស់កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា លោកព្រាប សុវត្ថិ និពន្ធ Melody និងទំនុកច្រៀង ដោយតារាចម្រៀងតន់ ចន្ទសីម៉ា ដែលបានចេញLyric Video កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅនេះ។
បទចម្រៀងនេះ គ្រាន់តែចេញភ្លាម មានការរិះ.គន់មួយចំនួនបានកើតឡើងភ្លែត ដោយលើកឡើងថា យកអ្នកចម្រៀងវ័យក្មេងនិពន្ធឲ្យកំពូលតារាចម្រៀងច្រៀង រហូតត្រូវបានសារព័ត៌មានមួយចំនួនយកទៅចុះផ្សាយបន្តធ្វើការវា.យប្រ.ហារបន្ថែមទៀតផង។ ការរិះ.គន់នោះ គ្មានប្រសិទ្ធភាពឡើយ ដោយមតិជាច្រើនផ្សេងទៀត បានលើកឡើងថា មិនសំខាន់ក្មេងចាស់នោះទេ សំខាន់ឲ្យតែមានសមត្ថភាព។
ពេលនោះ សូម្បីតែលោកជំទាវហ៊ុ.ន ស៊ី.ណាត ប្អូនបង្កើតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ទ្រាំអត់បានចំពោះការរិះ.គន់ទាំងនោះដែរ ហើយបានបង្ហោះបែបនេះថា «ក្មេងជាទំពាំងស្នងឫស្សីដល់ពេលក្មេងមានសមត្ថភាពមិនឲ្យតម្លៃគិតរឿងក្មេងចាស់វិញ នេះហើយរលកក្រោយធាក់រលកមុននោះ សូមអបអរសាទរទំពាំងស្នងឫស្សីចេះតែងបទឲ្យគេច្រៀងបាននោះ»។
ចំពោះបទនេះ ក្រោយចេញជាផ្លូវការ រហូតមកទល់នឹងរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ មានអ្នកទស្សនាសឹងមិនគួរឲ្យជឿ ដោយមានរហូតដល់២២លានដង ជាមួយនឹងការចុចឲ្យមេដៃពេញចិត្តជាង១០ម៉ឺន និងបញ្ចេញមតិរហូតដល់ជាង៤ពាន់ឯណោះ។
បទចម្រៀងនេះផងដែរ ក៏ជាបទចម្រៀងមួយរបស់កំពូលតារាចម្រៀងព្រាប សុវត្ថិ ដែលមានអ្នកទស្សនាច្រើនជាងគេ ក្នុងចំណោមបទជាច្រើនរបស់លោក នៅផលិតកម្មGalaxy Navatra បន្ទាប់ពីបាត់កាត់ឆុងនោះ។
ចំពោះបទដំបូងរបស់លោកនៅផលិតកម្មGalaxy Navatraនេះដែរ មានចំណងជើងថា «ខែភ្ជុំជ្រូកយំពេញទ្រុង» ចេញជាផ្លូវការកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ ហើយគិតមកទល់នឹងពេលនេះ មានអ្នកទស្សនាសរុបជាង៤លានដង ជាប់ចំណាត់ថ្នាក់លេខ៤៕ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖