វាសនា​មនុស្ស​មើល​មិន​ឃើញ​! អ្នកឧកញ៉ា​ឡេង ណា​វ៉ា​ត្រា ​បង្ហោះ​រូប​ចាស់ៗ​មើល​សឹង​មិន​ស្គាល់ ​ហើយ​​​ប្រាប់​ថា ​ជីវិត​គ្រួសារ​ដែល​ទ័លក្រ​មួយ​នេះ ធ្លាប់​ស្រមៃ​ត្រឹម​…

គេ​នៅ​ចាំបាន​ថា លោក​ឡេង ណា​វ៉ា​ត្រា ត្រូវបាន​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ប្រទាន​គោរមងារ ជា​ឧកញ៉ា កាលពី​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៨។ ក្រោយមក ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ត្រូវបាន​ព្រះមហាក្សត្រ ប្រោស​ប្រទាន​គោរមងារ ជា​អ្នកឧកញ៉ា​នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១កន្លងទៅថ្មីៗនេះ។​

 

​ដោយឡែក​បងប្អូន​បង្កើត​របស់​អ្នកឧកញ៉ា​ចំនួន​៣​នាក់​ទៀត  ​រួមមាន លោក ឡេង ប្រុស ប្រធាន​ក្រុមហ៊ុន ណា​វ៉ា​ត់​ត្រា ខ្នាត​យក្ស ឯ​.​ក​, លោក ឡេង និមល អគ្គនាយក​ក្រុមហ៊ុន ណា​វ៉ា​ត់​ត្រា ខ្នាត​យក្ស ឯ​.​ក​, កញ្ញា ឡេង បញ្ចពណ៌ ប្រធាន​ប្រតិបត្តិ​ហិរញ្ញវត្ថុ​ក្រុមហ៊ុន ណា​វ៉ា​ត់​ត្រា ខ្នាត​យក្ស ឯ​.​ក ក៏ត្រូវ​បាន ព្រះមហាក្សត្រ ប្រោស​ប្រទាន​គោរមងារ ជា​ឧកញ៉ា​ផងដែរ កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​ មុន​អ្នក​ឧកញ៉ា​ចំនួន​២​ថ្ងៃ។

 

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា មានឈ្មោះ​ពិត​ឡេង ភក្ដី មាន​ភាព​មមាញឹក​ខ្លាំង​ក្នុង​ពិធីមង្គលការ​ប្អូនថ្លៃ​នោះ គេ​ពុំ​ឃើញ​អ្នកឧកញ៉ា​បង្ហោះ​សារ​អបអរសាទរ​បងប្អូន​នោះឡើយ ទើបតែ​ល្ងាច​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ អ្នកឧកញ៉ា បាន​បង្ហោះ​រូបថត​កាលពី​អតីត​២​ ៣សន្លឹក អម​ដោយ​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ដើម្បី​រំលឹក​រឿង​អតីតកាល និង​អបអរសាទរ​បងប្អូន​របស់ខ្លួន​។​

 

អ្នកឧកញ៉ា​ចិត្តធម៌​រូបនេះ បាន​បង្ហោះ​សារ​ដូច្នេះ​ថា «​ជីវិត​គ្រួសារ​ដែល​ទ័លក្រ​មួយ​នេះ ធ្លាប់​ស្រមៃ​ត្រឹម​ហូបចុក​គ្រប់គ្រាន់ សូម​អបអរ​សារ​ទ​បងប្រុស ប្អូនប្រុស ប្អូនស្រី ដែល​ព្រះមហាក្សត្រ​ផ្ដល់ គោរមងារ​ជា​ឧកញ៉ា គ្រួសារ​យើង​កាន់​ដៃ​គ្នា​ជួយ​ដល់​សង្គម​នឹង​ប្រទេសជាតិ​យើង ព្រោះ​គ្រួសារ​យើង​មាន​ថ្ងៃនេះ​ដោយសារ​មាន​សន្តិភាព​ការ​អភិ​វ​ឌ្ឈ​ន៍ បូករួម​និង​ការតស៊ូ​ព្យាយាម​»​។​

រហូត​មក​ដល់​ពេល​នេះ គេ​ឃើញ​ថា បងប្អូន​ត្រកូល«ឡេង»ចំនួន​៣​នាក់ហើយ មាន​ងារ​ជា«ឧកញ៉ា» និងម្នាក់​ទៀត មាន​ងារ​ជា«អ្នកឧកញ៉ា» ហើយ​ពួកគេ​ទាំង៤នាក់បងប្អូន​ ជា​កូន​កសិករ​មកពី​ខេត្ត​ព្រែ​វែង ដែលមាន​ការតស៊ូ​ខ្ពស់ ខិតខំ​សិក្សា ប្រឡង​ជាប់​ចេញទៅ​បម្រើ​ការងារ​ជា​ពលករ​នៅ​ប្រទេស​កូរ៉េ ជាមួយ​នឹងការ​ខិតខំ​សន្សំសំចៃ​ប្រាក់ និង​បង្កើន​ជំនាញ ​យក​មក​ប្រកបរបរ​នៅ​ប្រទេស​កម្ពុជា​វិញ ដោយ​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​។ ទន្ទឹម​នឹង​​​ភាព​ជោគជ័យ​លើ​មុខ​ជំនួញ​នេះ អ្នក​ទាំង​៤ ក៏​សកម្ម​នឹង​ការងារ​មនុស្សធម៌​ផងដែរ ដោយ​ធ្វើ​ការ​បរិច្ចាគ​ធនធាន​ជា​បន្តបន្ទាប់ ដើម្បី​ជួយ​ជាតិ​មាតុភូមិ និង​ប្រជាជន។

 

គួរ​បញ្ជាក់ថា គោរមងារ «​ឧកញ៉ា​» នៅ​កម្ពុជា មាន​៣ ថ្នាក់ គឺ ឧកញ៉ា អ្នកឧកញ៉ា និង លោក​ឧកញ៉ា​។ បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម ខៀវ កា​ញ៉ា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក៏បាន​ចែករំលែក និង បែងចែក​ឱ្យដឹងពី​គោរមងារ ឧកញ៉ា នេះដែរ​ថា «​ឧកញ៉ា មាន ៣ ថ្នាក់ គឺ ឧកញ៉ា អ្នកឧកញ៉ា និង លោក​ឧកញ៉ា៕

 

 

 

 

 



Related posts

Leave a Comment