តារាសម្ដែងអាណារ៉ូស និងលោកអ៊ឹម ជីវ៉ា បានបង្ហោះសារជាបន្តបន្ទាប់ ប្រកាសធ្វើការប្ដឹងដូចគ្នា ហើយប្រើពាក្យសាហាវខ្លាំងណាស់ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន មានការចាប់អារម្មណ៍ជាខ្លាំងចំពោះពួកគេ។
លោកអ៊ឹម ជីវ៉ា បានបង្ហោះសារកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ថា «សម្លេងជេខ្ញុំមានទាំងអស់ មុននិងពេលខ្ញុំប្តឹង ខ្ញុំទុកពេលអោយសុំទោសខ្ញុំ តែមិនព្រម ថែមទាំងឈ្លើយដាក់ខ្ញុំហើយ ខ្ញុំអោយឱកាសកែខ្លួនទៀតតែមិនព្រម ok មានតែធ្វើតាមផ្លូវច្បាប់ចុះ ! ឯកសារសម្លេងមានទាំងអស់ អត់រួចខ្លួនទេ !។ ច្បាប់ការពារតែមនុស្សល្អទេ បើខឹងអ្នកផ្សេងខឹងទៅម៉េចមកជេដោយខ្ញុំទៅវិញ ហើយបើយើង ដើជេគេពេញFacebook ហើយគេមានសម្លេងច្បាស់ៗទៀត នៅតែក្រកែកយកត្រូវ ចឹងចាំជួបគ្នានៅតុលាការចុះណា ពីម៉ោងនេះឈប់និយាយច្រើនហើយ ។»។
ក្រោយមកនៅព្រឹកថ្ងៃដដែលនោះ លោកបានបង្ហោះសារយ៉ាងវែងអន្លាយទៀតថា ខ្ញុំនៅតែមិនយល់ !ហេតុអីឃើញខ្ញុំទៅសម្ភាសន៍អ្នកលក់ឡេពីរនាក់បងប្អូន ស្រាប់តែខឹង មកផុសដៀមដាមមកជេលើពីនាក់បងប្អូននិងដល់ខ្ញុំ ទាំងខ្ញុំមិនដឹងអីសោះ ខ្ញុំគិតថា វាមានសតិមិនសូវគ្រប់ទៅហើយក៏ខ្ចិលតប ដល់ពេលវានៅមិនសុខទៅឆាតជេខ្ញុំទៀតវាឈ្លោះតែជាមួយពីនាក់បងប្អូនតើ ម៉េចមានរឿងមកដល់ខ្ញុំ ព្រោះខ្ញុំទៅសម្ភាសន៍មានបាននិយាយអាក្រក់ពីវាឯណា !
ក្នងនាមខ្ញុំជាមនុស្សចាស់នឹកឃើញថាអាណិតវាខ្លួនមួយ ក៏អោយមកសុំទោសខ្ញុំ តែបែជាមកសំដីឈ្លើយទៅវិញ គិតទៅពូកែសម្តែងណាស់ នាងអើយ ដើជេគេដើខាំគេហើយ មានសម្លេងអោយច្បាស់ក្រឡែត រកច្បាប់ចង់ប្តឹងគេទៀត ហើយអីក៏ពូកែដើតួស្លូតអោយគេអាណិតក្នុងFacebook ម្លេះ នាងមានរឿងអស្រូវច្រើនរាប់មិនអស់ម៉េចក៏មិនកែ នៅតែព្រហើនចឹងនាង ច្បាប់គេមិនជួយមនុស្សអាក្រក់ទេ និយាយថាគេហែកអាខោន តែនេះជាសម្លេងនាងណា កោតតែរៀនចប់បរិញ្ញាចប់ទៅ។
ខ្ញុំនិងបញ្ចេញសារជាសម្លេងជាវិដេអូអោយបងប្អូនបានស្តាប់ ថាតើនេះជាសម្លេងអ្នកណានៅវគ្គក្រោយ ។ នាងថាខ្ញុំត្រូវគេទិញក្បាលចំនួន ៥០០$ សម្លេងនាងចោទមកលើខ្ញុំក្នុងការប្រមាថខ្លាំងណាស់ សូមនាងរកភស្តុតាងអោយឃើញណា បើរកមិនឃើញទេ ចាំឆ្លើយបំភ្លឺមុខច្បាប់ចុះ ។
ខ្ញុំមិនចង់ឈ្លោះឬចង់ឈ្នះទេ ដោយសារតែនាងម្នាក់នេះគឺពូកែសម្តែងពូកែលាក់ពុតណាស់ ខ្ញុំនិងបកស្បែកអោយដឹងទាំងអស់ ! ហើយកុំយកសិល្បៈមកធ្វើជាឈ្នានអោយសោះ ! ខ្ញុំទុកពេលអោយនាងកែខ្លួនមកសុំទោសខ្ញុំជាលើកចុងក្រោយ ..! ។ អ៊ឹម ជីវ៉ា
ក្រោយមកទៀតនៅយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ លោកបានបង្ហោះសារយ៉ាងវែងអន្លាយភ្ជាប់ជាមួយស្នាមមេដៃថា «មិនអោយរួចខ្លួនទេនាង ជេគេហើយចង់រួចខ្លួនទៅមិនរួចទេ សម្លេងនិងឯកសារបានរៀបចំរួចហើយ ប្តឹងទាសំណងជំងឺចិត្តយកលុយជួយមន្ទីពេទ្យគន្ធរបុផ្ផា ព្រោះលឺសូថា សំបូពេជ្រច្រើនណាស់ និងលុយចាយច្រើនណាស់ ! ស្អែកថ្ងៃច័ន្ទទៅជួបបងប៉ូលីសនៅអធិការខណ្ឌចំការមន ដើម្បីដាក់ពាក្យបណ្តឹង ព្រោះលឺសូថា ខុនដូជួលនៅសង្កាត់ផ្សារដើមស្កូវ ខណ្ឌចំការមន ! ។ ចង់អោយខ្ញុំ ធ្វើតាមច្បាប់ឥឡូវខ្ញុំធ្វើតាមហើយ ត្រៀមលុយឡើងតុលាការផងនាងពស់លាក់ពិស ខ្ញុំអត់មានពេជ្រពាក់ទេ តែចង់ប្តឹងអ្នកពាក់ពេជ្រ យកលុយជួយជនក្រីក្រ លុយដែលបានមកពីការប្តឹងទាំងអស់ ខ្ញុំសុំសន្យាថាមួយរៀលខ្មែរក៏ខ្ញុំមិនប៉ះដែរគឺវេចូលពេទ្យគន្ធរបុផ្ផារទាំងអស់ ។
ការប្តឹងនេះមិនមែនចង់ឈ្នះទេ ខ្ញុំទុកឱកាសអោយហើយ តែនាងចង់ខ្លាំង និងចង់អោយមនុស្សខ្លះដឹងខ្លួនខុសចេះកែ ! កុំអោយសំដីឈ្លើយ ដើជេគេហើយ មកនិយាយប្រាប់គេក្នុងFacebook ថាខ្លួនមិនចេះជេទេ ! ធាតុពិតរបស់នាងនិងទំលាយហើយ ស្អែកបញ្ចេញសម្លេងសារសម្លេងហើយនាង!»។
លុះកនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ លោកបានបង្ហោះសារទៀតថា «ខ្ញុំលុបចោលមិនមែនចាញ់ទេណាតែដោយសាខ្ញុំគោរពបងស្រីម្នាក់ដែលនាងតែងតែហៅម៉ែ នាងស្គាល់បងស្រីនោះក៏ដោយសារខ្ញុំ តែនាងមិនបានគោរពបងស្រីនោះវិញទេ គេប្រាប់ក៏នាងមិនស្តាប់ដែរ ! នាងបានច្រមុះមកស្អាតវិញដោយសារក្បាលអ្នកណា កុំអីច្រមុះនាងឯងរលួយងាប់បាត់ហើយ នាងឯងហ៊ានបកក្បាលមកខាំអញទៀត មីសត្វក្រពើ»។
ទោះយ៉ាងណាលោកមិនបានបញ្ជាក់ថាមនុស្សស្រីម្នាក់នោះជាអ្នកណានោះឡើយ តែបើក្រឡេកមកមើលគណនីហ្វេសប៊ុករបស់អាណារ៉ូស ក៏បានបង្ហោះសារជាបន្តបន្ទាប់ និងប្រកាសប្ដឹងបកទៅកាន់មនុស្សម្នាក់ផងដែរ។
ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ អាណារ៉ូស បានបង្ហោះសារថា «ខ្ញុំដាច់ខាតមិនលក់កិត្តិយសជាដាច់ខាត ព្រោះខ្ញុំខំកសាងវារ៉ាប់ឆ្នាំមកហើយទំរាំមានថ្ងៃនេះ ចង់មិចមិចទៅលែងខ្វល់ហើយត្រៀមខ្លួនជានិចសំរាប់ឡើងតុលាការ»។
ក្រោយមកនៅព្រឹកថ្ងៃដដែល បានបង្ហោះសារទៀតថា «ខ្លះចូលចិត្តនិយាយថាគេច្រណែនខ្លួនទាំងដែលការពិតខ្លួនគ្មានអ្វីឱ្យគេច្រណែនខ្លះវិញសំបកក្រៅនិយាយអាក្រក់ពីគេតែភ្លេចខ្លួនថាខ្លួនឯងកំពុងច្រែណែនគេ ខ្លួនល្អមិនទាន់គ្រប់តែចូលចិត្តហាមាត់រិះគន់ពេបជ្រាយអ្នកដទៃណាស់ កុំពេបជ្រាយអ្នដទៃទាំងខ្លួនគ្មានអ្វីល្អលើសគេ ឬ គ្មានអ្វីល្អដូចគេ ខ្ញុំគឺជាខ្ញុំ នរណាថាអីថាទៅព្រោះមានតែខ្ញុំទេទើបដឹងពីខ្លួនខ្ញុំច្បាស់ រស់នៅជាមួយការពិតទើបជីវិតមិនកើតទុក្ខ»។
ក្រោយមកទៀតនៅរសៀលថ្ងៃដដែល បានបង្ហោះសារយ៉ាងខ្លីថា «ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់កម្មពារទាន់ហន់»។ លុះនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ បានបង្ហោះសារទៀតថា «ប្តឹងអុីប្តឹងទៅភស្តុ តាងមានដូចគ្នាទេទាំងវីដេវីដេអូទាំងខលមិននៅក្នុងface bookប្តឹងមុនទៅចាំខ្ញុំប្តឹងបកតាមក្រោយអាស្រីមិនស្រីអាប្រុសមិនប្រុស ចារឹកមិនអោយគេគោរព អាដើរខ្សែលើគេអាយកគេជាឈ្នាន់សូម្បីតែហ្វេនហ្វេនក៍គេដឹងថាចារឹកហែងមិចដែលអាដើស៊ីពែរគេ»។
បន្តិចក្រោយមក ក៏បង្ហោះសារដៀលបុរសម្នាក់ទៀតថា «ប្តឹងទៅអាស្រីមិនស្រីអាប្រុសមិនប្រុសភ័ស្តុតាងមានដូចគ្នាចាំប្តឹងបកវិញតាមក្រោយដូចគ្នា បើមិនរុកគួនគេមុនក៍គេមិនរុកវិញដែល មនុស្សមិនម៉ែនព្រះទេ»។ លុះនៅរសៀលថ្ងៃដដែល បានបង្ហោះសារទៀតថា «អាណាដែលរាប់ចង់បានប្រយោជន៍សូមថយអោយឆ្ងាយពីរជីវិតខ្ញុំចាប់តាំងពីរថ្ងៃនេះតទៅម្នាក់អែងក៍បាន»។
ទោះយ៉ាងណា អាណារ៉ូស មិនបានបញ្ជាក់ថា អ្នកណាប្ដឹងនាងនោះទេ គ្រាន់តែបញ្ជាក់ថា នឹងប្ដឹងបកទៅកាន់គេវិញប៉ុណ្ណោះ។ ចំណែកលោកអ៊ឹម ជីវ៉ា ក៏មិនបាន បញ្ជាក់ថា ប្ដឹងអ្នកណាដូចគ្នា តែសារពួកគេកើតឡើងក្នុងថ្ងៃជាមួយគ្នាតែម្ដង៕