សូម​សរសើរ​ទឹកចិត្ត! អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ចេញថ្លៃ​សិក្សា​ដល់​ក្មេង​៦​នាក់​នេះ មួយ​ឆ្នាំ​ពេញ

អ្នកសារព័ត៌មាន​ម្នាក់ ឈ្មោះ​ហៅ​ក្រៅ​ថា​«​ប៉ា​អា​ក្ដាម​» ដែលមាន​កូនតូចៗ​រហូតដល់​ទៅ​៦​នាក់ ទទួល​បានការ​អាណិត​ស្រឡាញ់​ពី​អ្នកឧកញ៉ា​ឡេង ណា​វ៉ា​ត្រ ដោយ​អ្នកឧកញ៉ា បាន​ចេញថ្លៃ​ការសិក្សា​ឲ្យ​កូនៗ​ទាំង​៦​នាក់​របស់​អ្នកសារព័ត៌មាន​រូប​នេះ រយៈពេល​១​ឆ្នាំ​ពេញ​តែម្ដង។

 

គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​«PA Akdam» បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក អម​ដោយសារ​ថ្លែងអំណរគុណ​អ្នកឧកញ៉ា​ឡេង ណា​វ៉ា​ត្រា នៅ​ល្ងាច​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១​នេះ ដូច្នេះ​ថា «​សូម​អរគុណ​អ្នកឧកញ៉ា​ឡេង ណា​វ៉ា​ត្រា និង លោកជំទាវ ដែល​បាន​ចេញថ្លៃ​ការសិក្សា​ដល់​កូន​ទាំង​៦​នាក់ របស់ខ្ញុំ​រយៈពេល​១​ឆ្នាំ​ពេញ។ សូម​គោរព​ជូនពរ​អ្នកឧកញ៉ា និង​លោកជំទាវ ព្រមទាំង​បុត្រាបុត្រី​មាន​សុខ​ភាពល្អ រកស៊ី​កាន់តែ​មានបាន​ថែមទៀត​។ ​ធ្វើការ​ងារ​ដោយ​បេះដូង​បាន​ផល​មក​ដោយ​បេះដូង!»។

 

 

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២១​កន្លងទៅ​នេះ ជា​ថ្ងៃ​​​ចូល​រោងការ​​ ​ប្អូនថ្លៃ​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា​​​ ហើយក៏​ជា​អ្នក​ដែល​ឧកញ៉ា​ឡេង ណា​វា​ត្រា ត្រូវបាន​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ប្រទាន​គោរមងារ ជា​អ្នកឧកញ៉ា ផងដែរ។

 

ដោយឡែក​កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​កន្លងទៅនេះ បងប្អូន​បង្កើត​របស់​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ចំនួន​៣​នាក់​ទៀត​គឺ​លោក ឡេង ប្រុស​, លោក​ឡេង និមល​,​កញ្ញា ឡេង បញ្ចពណ៌ ក៏ត្រូវ​បាន ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ប្រទាន​គោរមងារ ជា​ឧកញ៉ា ផងដែរ​។​

 

អ្នក​ទាំង​បួន ជា​កូន​កសិករ​មកពី​ខេត្ត​ព្រែ​វែង ដែលមាន​ការតស៊ូ​ខ្ពស់ ខិតខំ​សិក្សា ប្រលង​ជាប់​ចេញទៅ​បម្រើ​ការងារ​ជា​ពលករ​នៅ​ប្រទេស​កូរ៉េ ហើយ​ខិតខំ​សន្សំសំចៃ​ប្រាក់ និង​បង្កើន​ជំនាញ ​យក​មក​ប្រកបរបរ​នៅ​ប្រទេស​កម្ពុជា​វិញ ដោយ​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​។ ទន្ទឹមនឹង​​​ភាព​ជោគជ័យ​លើ​មុខ​ជំនួញ​នេះ អ្នក​ទាំង​៤ ក៏​សកម្ម​នឹង​ការងារ​មនុស្សធម៌​ផងដែរ ដោយ​ធ្វើ​ការ​បរិច្ចាគ​ធនធាន​ជា​បន្តបន្ទាប់ ដើម្បី​ជួយ​ជាតិ​មាតុភូមិ និង​ប្រជាជន៕

 

 

Related posts

Leave a Comment