គេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ អន្ទិតឡុង ចន្ថា ឧស្សាហ៍ បង្ហាញសកម្មភាពសប្បាយៗរបស់ខ្លួន ដូចជាការជិះរថយន្តដើរលេង, អង្គុយកំដរអ្នកស្រុកអ្នកភូមិផឹក, ការចម្រៀងលេងកម្សាន្តជាដើម ជាហេតុធ្វើឲ្យមតិមួយចំនួនតាមរិះគន់ឥតល្ហែ។
ជាក់ស្ដែង កាលពីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ អន្ទិតឡុង ចន្ថា បានឡាយវីដេអូ អំពីសកម្មភាពរាំច្រៀងរបស់ខ្លួនក្នុងកម្មវិធីមួយ ឲ្យអ្នកគាំទ្របានរីករាយ កម្សាន្តជាមួយគ្នា តាមរយៈការទស្សនានោះ។ ប៉ុន្តែក្នុងចំណោមអ្នកលើកសរសើរជាច្រើនពីទឹកដមសំឡេងរបស់អន្ទិត ឡុង ចន្ថានោះ ក៏មានអ្នកតាមជេរអន្ទិតឥតល្ហែផងដែរ ទើបធ្វើឲ្យមតិមួយចំនួនកើតជាចម្ងល់ក៏តបទៅវិញតែម្ដង។
ចំពោះមតិរិះគន់មួយចំនួននោះ បានលើកឡើងថា «ធ្លាប់បួសលោកឡើងយូរតែការនិយាយស្តីអន់ជាងក្មេងទៀត,000000, សឹកហួសព្រោះស្រី, ខ្មាសគេជំនួសមានប៉ុន្មាននាក់ទៀត, ទៅបួសរៀនធម៌សឹកចេញមកវិញចេះច្រៀង អាអន្ទិតគោលោត»។ យើងឃើញថា មតិរិះគន់មានតិចទេ តែអ្នកឆ្លើយតបទៅនឹងការរិះគន់នេះ មានច្រើនខ្លាំងណាស់។
ជាក់ស្ដែងយើងដកស្រង់មតិឆ្លើយតបការរិះគន់មួយចំនួនប៉ុណ្ណោះ ដោយក្នុងនោះពួកគេលើកឡើងថា «អត់ដឹងថាយ៉ាងម៉េច បានអស់លោកចេះតែ ខំមិនជេរ ឡុងចន្ថា អញ្ចឹង ហើយចុះលោកការប្រពន្ធក្មេងលុយច្រើនមានឡានទំនើបៗជិះ ម៉េចមិនទៅជេរថា ឲ្យគេផង មិនត្រូវអីជាមួយចន្ថាទេ មើលទៅដូចជាមិនសម ទើសតាំងពីគ្នាធ្វើលោករហូតដល់គ្នាហើយនៅតែខុសទៀត»។
«គាត់សឹកហើយ បើមិនឲ្យសប្បាយខ្លះម៉េចកើត ក៏ប៉ិនទើសម៉េស, គាត់សឹកមកវិញមនុស្សធម្មតាដូចជាយើងដែរតើ ហេតុអីក៏ទើសតែគាត់? មិនយល់, ពួកអ្នកទើសទាំងឡាយអើយ អ្នកទើសគេនឹងប្រហែលមិនបានបាតជើងគេផង, គាត់សឹកហើយជាសិទ្ធិរបស់គាត់ ឲ្យតែមិនបៀតបៀនអ្នកដទៃ, លោកប្អូនចន្ថាសឹកហើយនៅមាន អាអ្នកទើសទៀត ពួកអាច្រណែន, គាត់ច្រៀងថាគាត់ឆ្កួតមិនមែនទេ អ្នកដែលឆ្កួតពិតប្រាកដ គឺជាអ្នកដែលជេរគាត់នោះទេ»៕ សូមទស្សនាវីដេអូខាងក្រោមនេះ ៖