ឆៃ លីដា​ឡែ​ន បញ្ជាក់​អត្តសញ្ញាណ​បុរស​វ័យក្មេង​ ដែល​បង្ហាញ​ភាព​ស្និទ្ធស្នាល

ភ្នំពេញ ​៖ ​មួយ​រយៈ​ចុង​ក្រោយនេះ ពោល​ក្រោយពេល​បែកបាក់​ស្វាមី​តារា​សម្តែង​នាង ឆៃ លីដា​ឡែ​ន បាន​បង្ហាញ​នូវ​រូបភាព​យ៉ាង​ស្និទ្ធស្នាល​ជា​បន្ត ​បន្ទាប់ពី​បុរស​វ័យក្មេង​នៅពេលដែល​នាង​ដើរ​កម្សាន្ត​តាម​បណ្តាល​ខេត្ត​ម្តង ដែល​បុរស​នោះ​កំពុង​ត្រូវបាន​គេ​សង្ស័យថា ជា​គូស្នេហ៍​ថ្មី​របស់​នាង​។​

បើទោះបីជា​ការបង្ហាញ​រូបភាព​ស្និត​ស្នាល​ជាមួយ​បុរស​វ័យក្មេង​នោះ​មិនត្រូវ​បាន​តារា​សម្តែង​មេម៉ាយ​កូន​មួយ​រូបនេះ ​បញ្ជាក់​ពី​ទំនាក់ទំនង​ច្បាស់លាស់​ក៏ដោយ ប៉ុន្តែ​សម្រាប់​មហាជន​ដែល​បានឃើញ​រូបភាព​ដ៏​ផ្អែមល្ហែម​របស់​នាង​នាពេលនេះ គ្មាន​នរណាម្នាក់​មិន​គិត​ទេ​ថា នោះ​ប្រាកដជា​គូស្នេហ៍​ថ្មី​របស់​នាង​យ៉ាងពិត​ប្រាកដ​។​

យ៉ាងណាក៏ដោយ ពាក់ព័ន្ធ​បញ្ហា​ខាងលើនេះ​តារា​សម្តែង​សប្បុរ​ស្រអែម​និង​ជា​កូនកាត់​ខ្មែរឥស្លាម​អ្នកនាង ឆៃ លីដា​ឡែ​ន បាន​ចេញមក​បញ្ជាក់​ពី​អត្តសញ្ញាណ​បុរស​ខាងលើ​នោះ​ថា អ្វីដែល​មហាជន​បានឃើញ​នាពេលនេះ​គេ​ជាការ​ភាន់ច្រឡំ ត្បិត​រូបនាង​និង​បុរស​រូបនេះ​គ្រាន់តែ​ជា​មិត្ត​ភ​ក្កិ​នឹង​គ្នា​ប៉ុណ្ណោះ​។​

នាង​បញ្ជាក់ថា បុរស​រូបនេះ​ជា​អ្នក​ស្គាល់គ្នា​យូរហើយ ហើយ​គេ​ជា​មនុស្ស​ក្រៅ​សិ​ល្បះ ចំណែក​ចំណងទាក់ទង​គ្នា​នោះ​គឺ​មិនមាន​អ្វី​លើសពី​មិត្តភក្តិ​ឡើយ ហេតុនេះ​នាង​បានស្នើ​ឲ្យ​មហាជន​ទាំងអស់​កុំ​មានការ​ភាន់ច្រឡំ ត្បិត​នាង​ក៏​មិនទាន់​គិតគូ​រឿង​ស្នេហា​ក្នុងអំឡុងពេល​នេះឡើយ​។​

នាង​ថា បើ​គិត​រឿង​ស្នេហា​នាពេលនេះ វា​ហាក់ដូចជា​លៀន​ពេក ប៉ុន្តែ​ប្រសិនបើ​នាង​ជ្រើសរើស​បុរស​ណា​ម្នាក់​នោះ​គឺ​នាង​នឹង​រើ​សបុរ​សមានភាព​វ័យ​ចំណាស់​បន្តិច មិន​យក​ក្មេង​ទៀតឡើយ ព្រោះ​នាង​ហាក់​រៀងចាល​ចំពោះ​បុរស​វ័យក្មេង បន្ទាប់ពី​នាង​ជួប​រឿង​បែកបាក់​ជា​លើកដំបូង​នាពេលនេះ​។

យ៉ាងណា បើតាម​អ្នកនាង ឆៃ លីដា​ឡែ​ន បើទោះបីជា​នាង​សម្រេចចិត្ត​ជ្រើសរើស​គូស្នេហ៍​ថ្មី​ក៏ដោយ ប៉ុន្តែ​អ្នកនាង​នឹងមិន​បង្ហាញមុខ​ឲ្យ​មហាជន​បានឃើញ​នោះឡើយ​។​

តារាចម្រៀង និង​សម្តែង​អ្នកនាង ឆៃ លីដា​ឡែ​ន បាន​ទទួលស្គាល់ថា នាង​ពិតជា​បែកផ្លូវ​ពី​ស្វាមី​ខុស​វ័យ ដោយសារ​ការរស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា ដោយបាន​បន្សល់ទុក​កូ​ន​ស្រី​ម្នាក់​ជា​ចំណងដៃ ក្នុងពេលដែល​អ្នក​ទាំង​ពីរបាន​រួមរស់​ជាមួយគ្នា​អស់​រយះពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​៕​

 

Related posts

Leave a Comment