ប្រវត្តិ​ជីវិត​ពិត​របស់​អតីត​Freshie boy and girl ជំនាន់​លោក ជា វិបុល ត្រូវ​ទម្លាយ​បើក​កកាយ គ្មាន​សល់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ​៖ ​ថ្ងៃនេះ​គេហទំព័រ​កម្សាន្ត​យើងខ្ញុំ​ សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​មក​ស្គាល់​និង​ដឹង​ពី​ប្រវត្តិ​ពិត​របស់​អតីត​freshie boy and girl​ជាប់​ចំណាត់ថ្នាក់​លេខ​១​កាលពី​ឆ្នាំ​២០០៣​ជំនាន់​ជាមួយ​លោក ជា វិបុល គឺ​អ្នកនាង សៅ ឆេង​ហុង​ ក្រោយ​ពេលដែល​ផ្អាក​ពី​វិថី​សិល្បៈ​មាន​រយៈពេល​ប្រមាណ​ជិត​៦​ឆ្នាំ​កន្លងមកនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្អែក​តាម​ផេ​ក​Movie star research​​ រៀបរាប់ថា​ ថ្ងៃនេះ​សូម​លើកយក​អំពី​ដំណឹង​របស់​អ្នកនាង សៅ ឆេង​ហុង ដែលជា​អតីត freshie boy and girl ជាប់​ចំណាត់ថ្នាក់​លេខ​១​កាលពី​ឆ្នាំ ២០០៣ ជំនាន់​ជាមួយ​លោក ជា វិបុល នៅក្នុង​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​នៃ​ក្រុមហ៊ុន​ទូរស័ព្ទ​Samart ថែមទាំង​ទទួល​បាន​ពានរង្វាន់​មួយ​ផ្នែក​ទៀត ខាង​យុវនារី​ដែល​ថតរូប​ស្អាត​បំផុត​របស់​ក្រុមហ៊ុន Konika នៅក្នុង​ឆ្នាំ​តែមួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​មក​ទៀត​អ្នកនាង សៅ ឆេង​ហុង បាន​ធ្វើ​កុងត្រា​មួយ​ឆ្នាំ​ជាមួយ​ក្រុមហ៊ុន​ដើម្បី​ធ្វើជា​ពិធី​ការិនី ក្រោយពី​បញ្ចប់​កិច្ចសន្យា​ជា​ពិធី​ការិនី អ្នកនាង សៅ ឆេង​ហុង ក៏បាន​លាឈប់​ពី​សិល្បៈ ដើម្បី​មក​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក Accounting នៅ​សាលា វ៉ាន់ដា ដោយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ ១​ប្រចាំ​សាលា ដែល​ប្រគល់​សញ្ញាបត្រ​ជូន អ្នកនាង សៅ ឆេង​ហុង ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ទៀតផង​កាលពី​ឆ្នាំ​២០០៥។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក​អ្នកនាង សៅ ឆេង​ហុង ត្រូវបាន​លោក ហ្វៃ សំអាង ទាក់ទង​ដើម្បី​ថត​ភាពយន្ត ប៉ុន្តែ​ដោយសារ​ក្រុមគ្រួសារ​ស្រឡាញ់​ខាង​សិក្សា​ទើប​អ្នកនាង​ផ្អាក​មិន​ទទួល​គ្រា​នោះដែរ​អ្នកនាង​ទៅ​រៀន​ខាង​ជំនាញ អ៊ុតសក់ នៅ​សាលា​គ្រីស្ទី​ណា ដោយ​ទទួលបាន​សញ្ញាប័ត្រ​ផ្នែក​កែ​សម្ផស្ស​ទៀតផង ។​នៅក្នុង​ឆ្នាំ ២០១៣ មាន​ក្រុមហ៊ុន​ទូរទស្សន៍​មួយ​នៅ​សហរដ្ឋអាមេរិក រដ្ឋ​កាលីហ្វ័រ​នីញ៉ា បាន​ទាក់ទង​អ្នកនាង សៅ ឆេង​ហុង ដើម្បី​ទៅ​ប្រឡង​ក្នុង​កម្មវិធី បរ​រក​ញ្ញា​ខ្មែរ​អាមេរិក​ដោយ​អ្នកនាង​ទទួលបាន​ចំណាត់ថ្នាក់​លេខ ២ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពី​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា កាលនៅមានជីវិត បន្តទៀតថា​ នេះ​អាច​ចាត់ទុកថា​ជា​ភាពជោគជ័យ​ផ្ទួនៗ​គ្នា​នៅក្នុង​ឆាកជីវិត​របស់​អ្នកនាង នឹងមាន​អ្នក ស្ព​ន​ស័​រ ដែល​ធានា​អោយ​អ្នកនាង សៅ ឆេង​ហុង ទៅ​ច្រៀង​តាម​បណ្ដា​រដ្ឋ​ផ្សេងៗ ពេលនោះ​ហើយ​ដែល​អ្នកនាង សៅ ឆេង​ហុង បាន​ជួប​គូជីវិត​នៅលើ​ទឹកដី​អាមេរិក ក៏បាន​រៀប​អាពាហ៍ពិពាហ៍ និង​រស់​នៅលើ​ទឹកដី​អាមេរិក​នេះ​៦​ឆ្នាំ​មកហើយ សព្វថ្ងៃនេះ​អ្នកនាង​មាន​បុត្រ​ចំនួន​ពីរ​នាក់​ស្រី​ទាំងពីរ កូនស្រី​ច្បង​អាយុ ៤​ឆ្នាំ និង​កូន​ប្អូន​អាយុ​ជិត ២​ខែ ។ បច្ចុប្បន្ន​ថ្ងៃនេះ​អ្នកនាង សៅ ឆេង​ហុង ដែល​រស់នៅក្នុង​ប្រទេស​អាមេរិក​នេះ អ្នកនាង​ប្រកបមុខរបរ​ជាជាង​ធ្វើ​ក្រចក និង​ក្រៅពីនោះ​ក៏មាន​អាជីព​ជា​តារាចម្រៀង​ផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment