តារា​ស្រី ម៉ូ​លីកា ចាត់ទុកថា​កូនស្រី​ដំបូង​នាំ​លាភ​សំណាង​ឲ្យ​គ្រួសារ ​ព្រោះតែ…

ភ្នំពេញ​ ៖ ​អតីត​តារាចម្រៀង​ផលិតកម្ម​Rock ម៉ូ​លីកា បាន​អះអាង​ថា​ សម្រាប់​អាជីព​រកស៊ី​លក់​ផលិតផល​តាម​ប្រព័ន្ធ​អន​ឡាញ​របស់​នាង​បច្ចុប្បន្ន​នៅតែ​បន្ត​លក់ដាច់​ខ្លាំង​បើទោះបីជា​ជំងឺ​កូ​វីដ​-១៩​នៅ​មិនទាន់​ស្ងាត់​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នកលក់​តាម​Online​មួយចំនួន​កំពុង​ឈរ​ទ្រឹង​នោះ។

ការ​បង្ហាញមុខ​របរ​កា​ន់​តែ​កាក់កប​នេះ ​ក្រោយពី ម៉ូ​លីកា សម្រាល​ បានកូន​ស្រី​ម្នាក់​អាយុ​ជាង​៥​ខែ​ឈ្មោះ នុ​ណ ច័ន្ទ​ម៉ូ​នី​តា ខណៈ​នាង​ចាត់ទុកថា​កូនស្រី​ដំបូង​នេះ​គឺ​បាន​នាំ​លាភ​សំណាង​ដល់​ឪពុកម្តាយ។

ដោយឡែក​ផលិតផល​សម្រក​ដែល ម៉ូ​លីកា កំពុងតែ​ទទួល​បាន​ការគាំទ្រ​ច្រើន​ពី​អតិថិជន​ គឺជា​គ្រាប់​ធម្មជាតិ​១០០​ភាគរយ​ ដើម្បី​ជួយ​សម្រក​រាង​ដែល​នាង​អះអាង​ថា​​ មាន​ប្រសិទ្ធភាព​ពី​១០​ទៅ​១៥​ថ្ងៃ​ទៅលើ​ការ​សម្រក​បឿ​ក​,​ដើមដៃ ,​កំភួនដៃ និង​ស្រក​ភ្លៅ​ជាដើម​។​ ម៉ូ​លីកា កាន់តែ​ធ្វើ​ឲ្យ​អតិថិជន​មាន​ទំនុកចិត្ត​ទៅលើ​នាង​ថែមទៀត​នៅ​ពេល​ដែល​នាង​បាន​ប្រើប្រាស់​ផលិតផល​មួយ​នេះ ​ដោយ​ខ្លួនឯង​ផ្ទាល់​ ដោយ​សម្រក​បាន​រហូតដល់​២៥​គីឡូ​ឯ​ណោះ ​ក្រោយ​នាង​សម្រាលកូន​និង​មិន​ប៉ះពាល់​ដល់​សុខភាព​ឡើយ។


អ្នកនាង ម៉ូ​លីកា ក្រោយពេល​ផ្អាក​អាជីព​ចម្រៀង​ជាង​២​ឆ្នាំ​នោះ ​ទើប​នាង​ប្រែក្លាយ​ជីវិត​ជា​ម្ចាស់​ហាង​អិន​ខេ ម៉ូ​លីកា ប៊ី​យូ​ធី ត្រេ​ឌី​ង ឯ​.​ក ជា​អ្នកលក់​តាម​Online ដ៏​លេចធ្លោ​ម្នាក់​ផងដែរ​។​

អតីត​តារាចម្រៀង​Rock​រូបនេះ​បាន​ដឹក​ដៃ​តារា​សម្ដែង​លោក​ហុង មា​នុ​ណ ហៅ​ឆា​នុ​ន រៀបការ​កាលពី​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០២០ និង​បាន​សម្រាលកូន​កាលពី​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ​២០២០ ដែល​ពេលនេះ​ នាង​នៅតែ​រក្សា​​បាន​រូប​សម្រស់​ស្រស់ស្អាត​ដូច​កាល​មិនទាន់​មានកូន​ពិសេស​គឺ​មិន​ឡើង​ទម្ងន់​ព្រោះ​មាន​ផលិតផល​សម្រក​ជា​ប្រេន​ផ្ទាល់ខ្លួន​”​ចែ​កា Brand”​ឬ​”Nk Brand”​។​

នាង​ថា​ ផលិតផល​សម្រក​របស់​នាង​លក់​កាន់តែ​ដាច់​ ដោយមាន​ទាំង​តារា​ល្បីៗ​ជាច្រើន​ដួង​ក៏បាន​គាំទ្រ​និង​ប្រើប្រាស់​ផលិតផល​នេះដែរ​។ ​ម៉ូ​លីកា ដែល​ផ្ដើម​ទុន​ដំបូង​ត្រឹម​៣០០​ដុល្លារ​រកស៊ី​លក់​ជើងមាន​ជ្រក់​តាម​Online​ឈាន​មក​រក​ស៊ីធំ​ផ្នែក​Cosmetics​នោះ​ថា​ ក្រោយ​ទទួល​បាន​ចំណងដៃ​កូនស្រី​ម្នាក់​តាម​បំណង​ពេលនេះ​មុខរបរ​នាង​កាន់តែ​រីក​ធំ លក់​កាន់តែ​ដាច់​ដែល​អាច​និយាយបាន ថា​កូនស្រី​នាំ​ភាព​ចម្រុងចម្រើន​ដល់​ឪពុកម្ដាយ៕

Related posts

Leave a Comment