ចប់ហើយ! Love Riya​ចង់​កាត់​មាត់​បេះដូង ខណៈ​លោក​ដែន សូ​នី ​​​ឆ្អែត​ចិត្ត​ខ្លាំង ក៏​បង្ហោះ​សារ​ទាំង​ឈឺចាប់​ថា​…(មានវីដេអូ)

មួយរយៈ​ចុងក្រោយ​នេះ ទំនាក់ទំនង​ស្នេហា​របស់​អ្នកលក់​ផលិតផល​តាម​អន​ឡាញ​ដ៏​ល្បីឈ្មោះ​អ្នកនាង​Love Riya និង​លោក​ដែន សូ​នី កំពុងតែ​រង្គោះរង្គើ​ខ្លាំង ក្រោយពី​មានការ​ចោទប្រកាន់​រឿង​អ្នកនាង​ដណ្ដើម​ប្ដី​គេ​នោះ។

ក្រោយពី​រង្គោះ​រង្គោះ​មួយរយៈ​នោះ អ្នកនាង​Love Riya ក៏បាន​បង្ហោះ​រូប​កាន់​ដៃ​យ៉ាង​ផ្អែមល្ហែម​ជាមួយ​លោក​ដែន សូ​នី កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២១ ដោយ​ដាក់​Caption​ថា «​បង​កាន់​អូន​ទៅ​ឆ្លង​ឆ្នាំ​»​។ ក្រោយមក មិនដឹងថា​មានរឿង​អ្វី​កើតឡើង អ្នកនាង​ក៏​លុប​រូបថត និង​សារ​នោះ ចោល​បាត់ ហើយ​ប្រការនេះ ត្រូវបាន​អ្នកគាំទ្រ​សន្និដ្ឋាន​ថា ពួកគេ​ឈ្លោះ​គ្នា​ទៀតផង។

នៅក្នុង​ការ​ឡាយ​លក់​ផលិតផល​នៅ​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១​នេះ អ្នកនាង​Love Riya បាន​ប្រាប់​ទៅ​អ្នកគាំទ្រ​ថា ខ្លួន​មិនបាន​ឈ្លោះ​គ្នា​ជាមួយនឹង​លោក​ដែន សូ​នី នោះឡើយ គ្រាន់តែ​ខ្លួន​ល្ងង់ ហើយ​ចង់​ឲ្យ​គាត់​ទៅ​យក​អ្នក​ឆ្លាត ដោយ​ខ្លួន​ទៅធ្វើ​អ្វីមួយ មិនចេះ​មើល​ឯកសារ មិនចេះ អាន​ឯកសារ។

ក្នុងការ​ឡាយ​នោះ អ្នកនាង ​ក៏បាន​បង្ហាញ​ពី​បំណង​ចង់ទៅ​ធ្វើ​មាត់​ឲ្យ​ចេញ​ជា​រាង​បេះដូង​ឲ្យ​ឆ្នាំ​ថ្មី ឲ្យ​រាសី​ឡើង ដោយសារ​បបូរមាត់​ខ្លួន​ក្រាស់ ប៉ុន្តែ​មិនដឹង​ថា​ស្អាត ឬ​អត់​នោះ​ទេ ហើយក៏​សុំ​យោបល់​ពី​អ្នកគាំទ្រ​របស់ខ្លួន​ផងដែរ​។ ទោះ​យ៉ាង​ណា អ្នកនាង​ថា តែ​ចិត្ត​ចង់​ហើយ គឺ​ធ្វើ​ហើយ។

ងាក​មក​លោក​ដែន សូ​នី វិញ​យប់​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១​នេះ បាន​ប្ដូរ​ព្រូ​ហ្វា​ល់ ផេ​ក​របស់ខ្លួន លែង​ដាក់​រូប​ជាមួយ​អ្នកនាង​Love Riya​ទៀតហើយ ហើយ​ក្រោយមក​ក៏​បង្ហោះ​សារ​យ៉ាងខ្លី​ថា «Ok ខ្ញុំ​ល្ងង់ ខ្ញុំ​ភ្លើ​»​។ ក្រោយមកទៀត ក៏​បង្ហោះ​វីដេអូ ដែល​យកចេញ​ពី​ទីក​ទុក​របស់ខ្លួន បង្ហោះ​ចូល​ផេ​ក ដោយ​ដាក់​Caption​ថា «​មាន​អារម្មណ៍​ថា​ឆ្អែត​ទៅៗ​»​។​

​ដើម្បី​ជម្រាប់​កាន់តែច្បាស់​សូម​ទស្សនា​វីដេអូ​របស់​អ្នកនាង​Love Riya និង​វីដេអូ ដែល​ប្រូ​សូ​នី បង្ហោះ​ចូល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដូចខាងក្រោម​នេះ ទាំងអស់គ្នា ៖

Related posts

Leave a Comment