កម្សត់! ទីបំផុត បទ «STORY ទឹកភ្នែក​» ចេញ​MV​ហើយ ពីរោះ​ខ្លាំង​ណាស់ តែ​មាន​ការរិះគន់​ទៅលើ​ភ្លេង​ថា​ ចម្លង​ពី​…(មានវីដេអូ)

ទីបំផុត​បទ​ចម្រៀង​មួយ​បទ​របស់​តារាចម្រៀង​មាន​ដើមកំណើត​ពី​ខេត្តស្វាយរៀង​អ្នកនាង សួស វី​ហ្សា មាន​ចំណងជើង​ថា «STORY ទឹកភ្នែក​» បានចេញ​MV​ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃទី​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២១​ម្សិលមិញ ដោយ​ទទួល​បាន​ការ​សរសើរ​ផង និង​រិះគន់​ផងដែរ។

បទ​ចម្រៀង​នេះ និពន្ធ​ទំនុកច្រៀង​៖ លី ស៊ីន​ហួន​, និពន្ធ​បទ​ភ្លេង និង​សម្រួល​តន្ត្រី​៖ សាន់ សុវណ្ណ​ឌី​ន​,
​ដឹកនាំ​សម្ដែង​៖ Eco VakSong, ថត​ដោយ​៖ កែ វិបុល – ឯម ស៊ី​ដែន​, រៀបចំ​ការផលិត​៖ ភុំ ធីតា​, កាត់ត​៖ Rogers ហើយ​បានចេញ​ជា​ប្រភេទ​AUDIO​កាលពី​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០ មុន​តារា​ចម្រៀង​សួស វី​ហ្សា សម្រាលកូន​១​ថ្ងៃ។

ចំពោះ​បទ​ចម្រៀង​នេះ ត្រូវបាន​អ្នកគាំទ្រ លើកឡើង​ដូច្នេះ​ថា «​កូន​១​ហើយ​នៅ​ច្រៀង​ពីរោះ​ទៀត idol ខ្ញុំ​, ដល់​ម៉ោង Add Story ទៀតហើយ​មែន​ទេ​? តែ​គេ​គ្រប់គ្នា​ដាក់ Story ឆ្លង​ឆ្នាំ​សប្បាយៗ ឯង​វិញ មានតែ​រឿង​ទឹកភ្នែក​ដាក់​ជា Story បទ​នេះ​កម្សត់​ស្ទើរ​ស្រក់​ទឹកភ្នែក​ដល់​ដី​, ស្តាប់​ហើយ​សេដ​បាត់​idol, ពីរោះ​ ខ្លាំង ណាស់ ថែមទាំង មាន ន័យ​ ណាស់ បងស្រី​, ពេញចិត្ត​ទេសភាព​មួយ​បទ​នេះ​ខ្លាំង​ណាស់ មើល​ហើយ​គឺ​ពិតជា​ចង់ទៅ​ខ្លាំងណាស់ គ្មាន​អ្នកណា​ធ្វើ​ដូច​ហង្ស​មាស​ពិតមែន សុំ​សរសើរ ពូកែ​មែនទែន​, ស្តាប់​ទៅ​សេដ​ណាស់​អាយ​ដល​អើយ​»​។​

ទន្ទឹម​នឹង​ការ​លើកសរសើរ​ខាង​លើនេះ ក៏​មាន​មតិ​មួយចំនួន បាន​ធ្វើ​ការរិះគន់​ផង​ដែរ​ថា «​មានការ​រំខាន​ពី​ភ្លេង​ខ្លាំង​ណាស់​(​ភ្លេង​ខាងក្រោម​), ភ្លេង​ពិបាក​ស្ដាប់​ណាស់ ចិន​មិន​ចំ​ចិន ខ្មែរ​មិន​ចំ​ខ្មែរ ភ្លេង​រញ៉េរញ៉ៃ តែ​សំឡេង​គាត់​ពីរោះ​ហើយ​, យក​ភ្លេង​ពី​ចិន​មែន​?, ចិន​ហើយ ថា​មិន​ចិន 100%​ហ្មង​»​។​


គួរបញ្ជាក់ថា គូស្នេហ៍​ស្ថិត​ក្នុង​រង្វង់​សិល្បៈ​ដូចគ្នា អ្នកនាង​សួស វី​ហ្សា និង លោក​ថ​មមី បានសម្រេច​ចិត្ត​រៀប​អាពាហ៍ពិពាហ៍​កាលពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា​ឆ្នាំ ២០១៩ ក្រោម​វត្តមាន​ភ្ញៀវ​ជាង​១០០០​នាក់ ក្រោយពី​ពួកគេ​ស្វែងយល់​ចិត្ត​គ្នា​ជា​ប្រមាណ​ជាង​៤​ឆ្នាំ​នោះ។

បន្ទាប់ពី​រៀបការ​រួច គូស្នេហ៍​សិល្បៈ​១​គូ​នេះ បាន​ដឹក​ដៃ​គ្នា ទៅ​ក្រេប​ទឹកឃ្មុំ​នៅឯ​ក្រៅប្រទេស​រហូតដល់​ទៅ​៨​ប្រទេស​ឯណោះ រួមមាន​ប្រទេស​បារាំង ស្វី​ស អេ​ស្ប៉ា​ញ ហុ​ឡង់​ដ៍ អ៊ីតាលី អាល្លឺម៉ង់ ប៉ូឡូញ និង ដា​ណឺ​ម៉ាក ដោយ​ត្រូវ​ចំណាយ ពេល​នៃ​ការដើរ​លេង​នេះ​ខ្ទង់​១​ខែ ហើយក៏​បន្តដំណើរ​ដើរ​លែង​កន្លែង​ផ្សេងៗ​ទៀត​នៅក្នុង​ប្រទេស​ផងដែរ។

ក្រោយពី​ដំណើរ​ក្រេបទឹកឃ្មុំ​មិន​បាន​ប៉ុន្មានផង ក៏​ស្រាប់តែ​ទទួល​បាន​ដំណឹង​ល្អ ដោយ​អ្នកនាង​បាន​ពពោះ នូវ​ដំណក់​ឈាម​រួមគ្នា​លើកដំបូង​ជាមួយ​លោក​ថម មី ហើយ​ធ្វើការ​សម្រាល ប្រកបដោយ​សុវត្ថិភាព​កាលពី​ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​២០២០​កន្លង​ទៅនេះ។ កូន​របស់​ពួកគេ មាន​ឈ្មោះ​ថា ថង សា​ម៉ូ​លី​ណា ហៅ​ក្រៅ (Jenny ជេន​នី​)៕

Related posts

Leave a Comment