ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍​​​​​​ ភរិយា​កែវ វាសនា ​ទម្លាយ​រឿង​ គេ​តាម​បំបែក​ស្នេហា​ខ្លួន​យ៉ាង​ភ្ញាក់ផ្អើល

ភ្នំពេញ​ ៖​ រំលឹកកាលពីអំឡុង ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២០​នេះ ជា​ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍​គម្រប់​៤​ឆ្នាំ​របស់​តារា​ចម្រៀង​មាឌ​ល្អិត​កែវ វាសនា, ស្រាប់តែ​ភរិយា​លោក​ទម្លាយ​រឿង​ស្គាល់​គ្នា​១៣​ឆ្នាំ​ បែក​គ្នា​រាប់​ភ្លេច​ទម្រាំ​បានការ​រៀបការ​ជាមួយគ្នា​រហូត​មាន​កូន​៣​នាក់​នោះ។

ភរិយា​លោក​កែវ វាសនា បាន​បង្ហោះ​សារ រៀបរាប់​ពី​ជីវិត​មុន និង​ក្រោយ​រៀបការ​ដូច្នេះ​ថា រយៈពេល​ស្គាល់​គ្នា​១៣​ឆ្នាំ បែក​គ្នា​រាប់មិនអស់ ទម្រាំ​បានការ​ជាមួយគ្នា រយៈពេល​រៀបការ​ជាមួយគ្នា​៤​ឆ្នាំ បាន​កូន​២ ប្រុស​មួយ ស្រី​មួយ តែ​ពេលនេះ​ជីវិត​យើង​ជោគជ័យ​ហើយ ក្នុង​គ្រួសារ​តូច​មួយ​នេះ។

កូនស្រី សេដ្ឋី​ជនបទ​រូបនេះ​បន្តថា អរគុណ​ប្តី​សម្រាប់​ផ្តល់​ភាពស្មោះត្រង់ និង​ស្រលាញ់​ប្រពន្ធ​កូន ដែល​តែង​គិត​ប្រពន្ធ​ម្នាក់​នេះ​ជាធំ​រហូត​កន្លងមក អូន​ឆ្នាល់​ កាច ក៏​បង​មិន​ប្រកាន់​ច្រើន​នឹង​អូន​ដែរ ជាពិសេស​អូន​ចង់បាន​អ្វី ចង់​ចាយលុយ​បែប​ម៉េច ក៏​បង​មិន​ដែរ​សួរនាំ​ដែរ បង​មិន​ចង់ដឹង អ្វី​ទាំងអស់​សំខាន់​អោយតែ​ប្រពន្ធ​ម្នាក់នេះ​សប្បាយចិត្ត ព្រោះ​យើង​មុន​បាន​គ្នា ជូរចត់ មាន​អ្នក​បំបែក​អូន​ពី​បង​ច្រើន​ណាស់ តែ​ទីបំផុត យើង​ចាប់​ដៃ​គ្នា សាង​គ្រួសារ​មួយ​យ៉ាង​កក់ក្តៅ ហើយ​ពោរពេញ ដោយ​សុភមង្គល មិន​ខ្វះមុខ មិន​ខ្វះក្រោយ សង្ឃឹម​ការស្រលាញ់​មួយ​នេះ នៅ​បែប​ហ្នឹង​ដល់​យើង​ចាស់​ស្លាប់ ស្រលាញ់​ប្តី និង​កូនៗ​ណាស់ Keo Veasna Real។

មុននឹង​ភរិយា​ខ្លួន​បង្ហោះ​សារ​រៀបរាប់​រឿង​ខាងលើនេះ លោក​កែវ វាសនា ផ្ទាល់ នា​ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២០​នេះ បាន​នាំ ភរិយា ទៅ​ស្រស់ស្រូប អាហារ ហើយ​បានធ្វើការ​បង្ហោះ​សារ​ដែរ​ថា ថ្ងៃនេះ ជា​ថ្ងៃ​ខួប​រយៈពេល​៤​ឆ្នាំ ដែល​យើង​បាន​រៀបការ មានឈ្មោះ​ជា​ប្តី​ប្រពន្ធ អរគុណ​អូន​គ្រប់យ៉ាង ដែល​ចូលមក​ជីវិត​បង ហើយ​បង្កើតកូន​ស្អាតៗ អោយ​បង​ពីរ​នាក់ អោយ​ទៀត ជីវិត​ខ្ញុំ​សំណាង​ណាស់ ដែល​យកប្រពន្ធ​ត្រូវ Love u oun Lim Sokuntheary។

គួរ​បញ្ជាក់​ថា ម្ចាស់​បទ​«​កុលាប​ពុល​ដី​» លោក កែវ វាសនា បានសម្រេច​ចិត្ត​បញ្ចប់​ភាព​នៅ​លីវ​ហើយ កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ ជាមួយនឹង​កូនស្រី របស់​សេដ្ឋី​ជនបទ ឈ្មោះ​«​សេដ្ឋី​លី​» ក្នុងស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ។

ក្នុង​ពិធី​មង្គលការ​របស់​លោក​នោះ គេ​កត់សម្គាល់​ឃើញថា អ្នកសិល្បៈ​ជិតស្និទ្ធ មួយចំនួនធំ មិនបាន​ទៅ​ចូលរួម​ដោយផ្ទាល់​នោះទេ ពោលគឺ​ពួកគេ​អាច​នឹង​ចាំ ជួបជុំគ្នា ម្ដងទៀត នៅក្នុង​ទីក្រុង​ភ្នំពេញ ក្នុង​ពិធី​កាត់​ចំណងដៃ។

ក្រោយ​រៀបការ បើ​គិត​មក​ទល់​ពេលនេះ លោក កែវ វាសនា បានជោគជ័យយ៉ាងខ្លាំងជាមួយនឹងការសាងសង់វិឡារតម្លៃជាង៨០ម៉ឺនដុល្លាររួចរាល់ ព្រមទាំងមាន​កូន​ក្នុង​បន្ទុក​គ្រួសារ​ចំនួន​២នាក់​ទៅ​ហើយ តែ​សម្រាប់​ទំនាក់ទំនង និង​ក្តី​ស្រលាញ់ រវាង​ប្រពន្ធ នៅតែ​ស្រលាញ់​លើស​ដើម មិន​ប្រែប្រួល​ទៅណា​ទេ៕


Related posts

Leave a Comment