គេនៅចាំបានថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ ជាថ្ងៃបុណ្យគ្រិស្ដម៉ាសនោះ លោកឧកញ៉ា ឌួង ឆាយ បានសុំការអនុញ្ញាតពីលោកជំទាវ ដេត ម៉ាលីណា មកលេងកូនៗរបស់ខ្លួនម្ដងរួចមកហើយ ដើម្បីយកកាដូ ជូនពួកគេ ក្រោយពីរូបលោក និងអតីតភរិយា ខាងលើ បានលែងលះគ្នា ដោយសន្តិវិធីនោះ។
ដោយឡែកនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ជាថ្ងៃត្រៀមឆ្លងឆ្នាំសកលនោះ លោកឧកញ៉ាចិត្តធម៌រូបនេះ ក៏បានសុំការអនុញ្ញាតពីអតីតភរិយាម្ដងទៀត ដើម្បីមកលេងកូនៗរបស់លោក នាំពួកគេញុំាអាហារជុំគ្នា រីករាយស្វាគមន៍ឆ្នាំនោះ។
លោកឧកញ៉ា បានបង្ហោះរូបថតមួយសន្លឹក អមដោយសារបញ្ជាក់ដូច្នេះថា «សូមគាត់មកផ្ទះនាំកូនៗទៅញាំបាយខោនដោនរីករាយចាំទទួលឆ្លងឆ្នាំសកល 2021 Happy New Yearក្នុងទិវាដ៏ឧត្តុង្គឧត្តមប្រកបដោយមហានក្ខត្តឫក្សនៃទិវាបុណ្យចូលឆ្នាំសកល ២០២១ ខ្ញុំបាទសូមគោរពចូលរួមសម្តែងអំណរសាទរដោយក្តីសោមនស្សរីករាយ ប្រកបដោយមនោសញ្ចេតនាស្មោះស្ម័គ្រយ៉ាងជ្រាលជ្រៅជាទីបំផុត សូមគោរពជូនសព្ទសាធុការពរ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខមហាប្រសើរគ្រប់ប្រការ ជូនចំពោះ ពូមីងបងប្អូនទាំងអស់គ្នា សូមមានសុខភាពល្អបរិបូរ ជន្មាយុយឺនយូរ ជោគជ័យមហាបវរប្រសើរ សិរីសួស្ដី សុភមង្គល វិបុលសុខ សុខភាពល្អបរិបូរណ៍ អាយុយ៉ឺនយូរ និងសូមប្រកបតែពុទ្ធពរទាំង៤ប្រការគឺ អាយ: វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ឌួង ឆាយ»។
តាមរយៈនេះ អ្នកគាំទ្រ បានជូនពរស្រដៀងៗគ្នាដូច្នេះ ថា «ខ្ញុំពិតជាមិនយល់អារម្មណ៍ខ្ញុំសោះខ្ញុំពិតជាស្រលាញ់លោកប្អូនឧកញ៉ា និងប្អូនស្រីជំទាវ ព្រោះមិនដែលគិតថាបែកគ្នាដល់ថ្នាក់ខ្ញុំសុបិនឃើញថា បែកតែមួយរយៈទេ នឹងជួបគ្នាវិញ ខ្ញុំអរមែនទែននៅក្នុងសុបិនសោះ តែខ្ញុំសង្ឃឹមថាវាជាការពិត។ «សូមឆ្នាំថ្មីនេះ រឿងថ្មីដែលល្អបំផុតនោះ គឺសូមអោយញោមឧកញ៉ាបានស្រួលបួលត្រូវគ្នានឹងលោកជំទាវវិញឆាប់ៗ ផងចុះ អាណិតអូនតូចៗណាស់ ធ្លាប់តែឃើញជុំគ្នា»។
«សូមអោយមាន សេចក្តីសុខច្រើនៗ សូមអោយជីវិតគូ បានជួបជុំ គ្នាវិញ ដើម្បីកូនៗ គ្រួសារ ពេញលេញក្តីស្រលាញ់បរិបូណ៌ រីករាយឆ្នាំថ្មី , បើសិនជាអាចត្រូវគ្នាវិញទៅបង ខ្ញុំអាណិតកូនបងណាស់គ្នានៅក្មេងគ្នាចង់ឃើញម៉ាក់ប៉ាជុំគ្នា រឿងដែលមិនល្អពីមុនឲ្យវារលាយទៅតាមឆ្នាំចាស់ចុះ ត្រូវគ្នាវិញ ហើយធ្វើអ្វីៗដែលល្អៗដាក់គ្នាឡើងវិញ, ជូនពរឆ្នាំថ្មីអោយប្អូនទាំងពីរត្រូវគ្នាវិញ ព្រោះអាណិតកូនៗដែរគ្នាមិនដឹងអី មើលទៅចិត្តប្អូនឌួងឆាយរឹតតែស្រឡាញ់ប្រពន្ធកូនជាងមុនទៅទៀត សូមអោយអ្នកទាំងពីរត្រូវគ្នាក្នុងពេលឆាប់ៗ»៕