សេដ​ទាំង​ព្រឹក​! ទីបំផុត​MV​បទ​«​ពេលណា​ជួប​គេ​ម្តង​ទៀត​»​ចេញ​ជា​ផ្លូវការ ជាមួយ​ទេសភាព​ស្អាត​កប់ សម្ដែង​បាន​ល្អ មើល​ហើយ​ដឹង​តែ​ចូល​តួ(មានវីដេអូ)

ដូច ដែល​ប្រិយមិត្ត​បានឃើញ​រួចមកហើយ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ស្រី​ស្អាត ឡុង ថាវ​រី បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ជាមួយ​កំពូល​តារាចម្រៀង​ព្រាប សុវត្ថិ ចេញពី​ទឹកដី​ខេត្តមណ្ឌលគិរី ហើយ​ពេលនោះ ជា​ការ​ថត​សម្ដែង​MV​បទ​«​ពេលណា​ជួប​គេ​ម្តងទៀត​»​។

​ក្រោយ​ការ​បង្ហោះ​បាន​រយៈពេល​ប្រមាណ​១​សប្ដាហ៍ ទីបំផុត​បទ​ចម្រៀង​នោះ បានចេញ​MV​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០​នេះហើយ ហើយ​គិត​ត្រឹម​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល​នេះ មាន​អ្នកទស្សនា​សរុប​ជិត​៣​ម៉ឺន​ដង​។​

​ក្រឡេក​ទៅ​មើល​LYRIC VIDEO ដែល​ចេញ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០​កន្លងទៅនេះ​វិញ គិត​មកដល់ពេលនេះ មាន​អ្នកទស្សនា​សរុប​រហូតដល់​ជាង​៣​លាន​ដង​ឯណោះ ជាមួយនឹង​ការ​ចុច​ពេញចិត្ត​ជាង​៣​ម៉ឺន​ផងដែរ​។​

ចំពោះ​MV​ចេញ​នៅ​ព្រឹក​នេះ ពិតជា​សម្ដែង បានល្អ​ខ្លាំងណាស់ ទេសភាព​ស្អាត​ប្លែក​ភ្នែក អម​ជាមួយនឹង​ការ​ស្ដាប់​សំឡេង​យ៉ាង​ពីរោះ​អន្លង់អន្លោច អត្ថន័យ​យ៉ាង​កម្សត់ របស់​កំពូល​តារាចម្រៀង​ព្រាប សុវត្ថិ ទៀត​នោះ កាន់តែ​ធ្វើ​ឲ្យ​អ្នកទស្សនា​បទ​នេះ អាច​ចូល​តួ តាម​ទៀង​ផង​។​

ក្រឡេក​មក​មើល​មតិ​របស់​អ្នកគាំទ្រ បាន​លើកឡើង​ស្រដៀង​ៗ​គ្នា​ដូច្នេះ​ថា «​រូបភាព​វីដេអូ​ច្បាស់​ត្រជាក់​ភ្នែក​, Wow ពិតជា​ច្បាស់​ត្រជាក់​ភ្នែក​ណាស់ ទេសភាព​ក៏​ស្អាត បើ​សំឡេង​វិញ​គឺ​អេ​ម​តែ​ម្តង​, ខ្ញុំ​ចូលចិត្ត​MV​ដែរ​ ថត​ពី​ធម្មជាតិ​ទេសភាព​ស្អាតៗ​ចឹ​ង ​បើ​ថត​ពី​វ៉ៃ​កាប់​ចាក់​និង​គ្រឿងញៀ.ន ដូច​បង្រៀន​ក្មេង​ជំនាន់ក្រោយ​ចឹ​ង​, បទ​នេះ​ពីរោះ ទាំង ភ្លេង ទាំង អ្នក​និពន្ធ ទាំង​អ្នក​ច្រៀង​កម្សត់​ណាស់ MVអមដោយ​ទេសភាព​ស្អាត​ទៀត​, Wow, MV មួយ​នេះ អាច​និយាយ​បាន​ថា ទាំង​សំឡេង និង​ប្លង់​ថត ពណ៌ និង​ការសំដែង​បាន​ទាំង​ព្រម​តែម្តង អរគុណ​Galaxy ដែល​ខំប្រឹង​ផលិត​អ្វី​ដែល​ថ្មីៗ។ កូន​ខ្មែរ​ក៏​អាចធ្វើ​បានដែរ​, idol ចេញ MV ហើយ ឡូយ​ណាស់ ទេសភាព​ស្អាត តួ​ស្រី​ក៏​ស្អាត លាយឡំ​សំឡេង​ពីរោះ​ទៀត ស្តាប់ទៅ​ត្រជាក់ចិត្ត​ដល់​ហើយ my,idol Preab Sovath, មួយ​បទ​នេះ​ទោះ​ថែម​បី​MV​ទៀត​ក៏​នៅតែ​ពីរោះ​រណ្តំ​ចិត្ត​ដែរ​»៕




Related posts

Leave a Comment