រំភើប​ជំនួស​! អ្នកស្រី​ទ្រី ដា​ណា ស្កាត់​ទៅ​ព្រៃវែង ជួប​លោកយាយ​រើស​អេតចាយ ចិញ្ចឹម​ចៅ​៣​នាក់ ដោយ​ជូន​ថវិកា​រហូតដល់​…(មានវីដេអូ)

អ្នកស្រី​ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ បាន​បន្ត​ធ្វើ​ការងារ​មនុស្សធម៌​ទៀតហើយ ដោយ​ធ្វើដំណើរ​ពី​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​ខេត្ត​ព្រៃវែង ដើម្បី​ជួប​លោកយាយ​ម្នាក់ ដើរ​រើស​អេតចាយ បេះ​បន្លែ​ចិញ្ចឹម​ចៅ​ចំនួន​៣​នាក់​នោះ។

នៅក្នុង​ដំណើរ​ទៅកាន់​ខេត្ត​ព្រៃវែង​នេះដែរ គេ​សង្កេតឃើញ​អ្នកស្រី​ធ្វើការ​ឡាយ​វីដេអូ នៅ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​ទីនោះ​ផង​ដែរ ហើយ​ពេលទៅដល់​ទីនោះ អ្នកស្រី​ក៏បាន​ថត​វីដេអូ និង​រូបភាព ហើយ​បង្ហោះ​ចូល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ទទួលបាន​ការ​កោតសរសើ​រ ពី​សំណាក់​អ្នកគាំទ្រ​ថែម​មួយកម្រិត​ទៀត។​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​ជាច្រើន​សន្លឹក ពេល​ដល់​ផ្ទះ​លោកយាយ​នោះ អ្នកស្រី​ទ្រី ដា​ណា បាន​សរសេរ​រៀបរាប់​ថា «​អាណិត​ណាស់​លោកយាយ អាយុ ៧២​ឆ្នាំ​ហើយ នៅ​ដើរ​រើស​អេតចាយ បេះ​បន្លែ​មក​ចិញ្ចឹម​ចៅស្រី ៣​នាក់​ លោកយាយ​នៅ​កំពង់​សឹង ខេត្តព្រៃវែង​។ នាង​ខ្ញុំ និង​ស្វាមី បាន​ជូន​ថវិកា ១០០០$ និង​គ្រឿង​ឧបភោគបរិភោគ មាន​អង្ករ ត្រីខ មី ទឹកស៊ីអ៊ីវ ធុង​ទឹក មុង កន្ទេល ខ្នើយ ភួយ និង​គ្រឿងទេស​មួយចំនួនទៀត ដើម្បី​លោកយាយ​បាន​ដោះស្រាយ​ជីវភាព​ជាមួយ​ចៅៗ​»​។

អ្នកស្រី​សម្ដែង​ការ​អាណិត​ចំពោះ​លោកយាយ​ទៀត​ថា «​អាណិត​ក្មេង មិនបាន​រៀន​ស្រួល ឪពុក​ស្លា ប់ចោល ហើយ​ម្ដាយ​ក៏​ក្រខ្សត់ គ្មាន​លទ្ធភាព​ចិញ្ចឹម នាង​ខ្ញុំ​ផ្ដល់​ថវិកា​ខ្លះ​ជូន​ពួកគាត់ ដើម្បី​ទិញ​សៀវភៅ​រៀន។ តស៊ូ​ទៅ​ក្មួយៗ ជីវិត​មិនមែន​សុទ្ធតែ​ល្អ​ទេ គឺ​មានតែ​ទ្រាំ ខំប្រឹង ទើប​អនាគត​ផ្លាស់ប្ដូរ​»៕

Related posts

Leave a Comment