លោក​ជំទាវ ឱ វណ្ណឌីន ចុះ​ជួប​អ្នកជំងឺ ដែល​ពេទ្យ​ទារ​ថ្លៃ​ព្យាបាល​ខ្ពស់ និង​ប្រគល់​ថវិកា​ជូន​វិញ

ភ្នំពេញ ៖ លោកជំទាវ​ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០២០​នេះ បាន​ចុះទៅ​ជួប​ផ្ទាល់​ជាមួយ​អ្នកជំងឺ ដែល​ត្រូវ​គ្លីនិក​ឯកជន​មួយ​ទារ​ថ្លៃ​សេវា​ខ្ពស់ ព្រមទាំង​ប្រគល់​ថវិកា​ជូន​វិញ។

ជនរងគ្រោះ​ទាំងពីរ​ប្ដី​ប្រពន្ធ ស្នាក់នៅ​ផ្ទះជួល​រួមគ្នា ជាមួយ​លោក សុំ សុខ​ណា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ត្រូវជា​ប្អូនថ្លៃ ស្ថិតនៅ​ភូមិ​ព្រៃ​សំព័​ណ សង្កាត់​ក្រាំង​ពង្រ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ពួកគាត់​ទាំងពីរ​នាក់​នោះ មានឈ្មោះ ម៉ា រ៉ាវី ភេទ​ស្រី អាយុ​៤១​ឆ្នាំ (​ជា​ប្រពន្ធ​) និង​ឈ្មោះ មឿ​ន សុភា អាយុ​៤៣​ឆ្នាំ រស់នៅ​ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់​។ អ្នក​ទាំងពីរ ជួប​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ម៉ោង​ប្រមាណ​៥​រសៀល ថ្ងៃទី​៦ ឧសភា ២០២០ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥១( ជនរងគ្រោះ មិន​ចាំ​ទី​តាំង​)។

​ចំពោះ​មន្ទីរ​សម្រាក​ព្យាបាល សុធា​រិ​ទ្ធ​បែក​ចាន ដែល​យក​តម្លៃ​សេវា​ពី​ជនរងគ្រោះ​ខាងលើ​ថ្លៃ​ហួសហេតុ​នោះ ក៏​ត្រូវបាន​ក្រសួងសុខាភិបាល​ធ្វើការ​ព្រមាន​រួចហើយ តាមរយៈ​លិខិត​ចុះ​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០២០​។

សូម​ជម្រាប​ថា ប្តី​ប្រពន្ធ​២​នាក់​បាន​ជួប​ថ្នាក់​ចរាចរណ៍ រងរបួស​រលាត់​ដៃជើង និង​មុខមាត់ មន្ទីរ​សំរាក​ព្យាបាល និង​សម្ភព សុធា​រិ​ទ្ធ​បែក​ចាន បានចេញ​រថយន្ត​គិលានសង្គ្រោះ ទៅ​ដឹក​អ្នករងរបួស នាំយកមក​ចូល ទៅ​លាង​របួស និង​ព្យួរសេរ៉ូម​ម្នាក់​១​ប្លោក កាលពី​ថ្ងៃទី​០៦ ឧសភា នៅ​មន្ទីរ​សម្រាក​នេះ​។ លុះ​ពេល​ខាង​មន្ទីរ ចេញ​វិក្កយបត្រ​បង់លុយ​ស្រាប់តែ អស់​ជិត​១​ពាន់​ដុល្លារ ធ្វើ​ឲ្យ​ប្តី​ប្រពន្ធ​រងគ្រោះ​ហួសចិត្ត ស្ទើរ​ទន់ជង្គង់​ដួលសន្លប់។

ជនរងគ្រោះ​ជា​ប្តី​ឈ្មោះ បឿ​ង បុល អាយុ ៤៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ណា រ៉ាវី អាយុ ៤១ ឆ្នាំ រស់នៅ​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។ ចំណែកឯ មន្ទីរ​សំរាក​ព្យាបាល និង​សម្ភព សុធា​រិ​ទ្ធ​បែក​ចាន ស្ថិតនៅ​ផ្ទះ​លេខ​៤០ ផ្លូវជាតិ​លេខ​៤ ភូមិ​ស្វាយជ្រុំ ឃុំ​បែក​ចាន ស្រុក​អង្គ​ឈ្នួល ខេត្តកណ្តាល ។​

ប្តី​ប្រពន្ធ​ជនរងគ្រោះ បាន​ប្រាប់​ឲ្យ​ដឹងថា ក្រោយពី​ពួកគាត់​ជួប​គ្រោះថ្នាក់​ចរាចរណ៍ មាន​រថយន្ត​ទៅ​ដឹក ហើយក៏​បាន​នាំ​ចូលមក​លាងមុខ​របួស​រុំ​ដៃជើង និង​ព្យួរសេរ៉ូម​អស់​ម្នាក់​១​ប្លោក លុះ​ពេល​ខាង​មន្ទីរពេទ្យ​ចេញ​វិ​ក័យ​ប​ត្រ​បង់លុយ​ចំនួន ២​សន្លឹក​សរុប​ចូលគ្នា មាន​ចំនួន​ទឹកប្រាក់​ដល់ ៧៥០​ដុល្លារ ធ្វើ​ឲ្យ​ពួកគាត់​រន្ធត់ចិត្ត​ជាខ្លាំង ហើយ​ពេលនោះ ខាង​មន្ទីរពេទ្យ បាន​បង្ខំ​ឲ្យ​ពួកគាត់​យកលុយ​មក​ប​ង់​ថ្លៃ​ពេទ្យ​ជាបន្ទាន់ បើ​ដោះស្រាយ​មិនទាន់​នោះទេ ត្រូវ​ទុក​ម៉ូតូ​នៅ​ទីនោះ​សិន ចាំ​យកលុយ​មក​គ្រប់​ចំនួន​ចាំ​ដោះស្រាយ​គ្នា។

ប្តី​ប្រពន្ធ​ជនរងគ្រោះ បាន​បញ្ជាក់ថា ពួកគាត់​មាន​ជីវភាព​ក្រីក្រ​ណាស់ ពោលគឺ​រក​មួយថ្ងៃ​សម្រាប់​ហូប​មួយថ្ងៃ ហើយ​គ្រាន់តែ​ចូល​លាងមុខ​របួស​រលា​ត់ដៃ​ជើង និង​ព្យូ​រ​សេរ៉ូម​ម្នាក់​១​ប្លោក​សោះ ហេតុអ្វី​ខាង​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព សុធា​រិ​ទ្ធ​បែក​ចាន គិតលុយ​ថ្លៃ​បែបនេះ ? តើ​ពួកគាត់​រកប្រាក់​ឯណា​បាន​ឲ្យ​នោះ។

ក្រោយពី​មានការ​តវ៉ា​ពី​ក្រុម​សាច់ញាតិ និង​អ្នកជំងឺ​ទើប​ប្រធាន​មន្ទីរពេទ្យ​លោក​វេជ្ជបណ្ឌិត គូរ គីប​ហៀក ចុះមក​ត្រឹម​៤៥០​ដុល្លារ​វិញ ចំណែក​ជនរងគ្រោះ មិន​ចង់​មានរឿង​វែងឆ្ងាយ ក៏​ព្រម​បង់លុយ​តាម​ហ្នឹង ៕

Related posts

Leave a Comment