យំ​តាម​គ្រប់គ្នា​! ពេជ្រ ថៃ ស្រក់​ទឹកភ្នែក ជ្រែក​​​ថ្ពាល់ ជាថ្មី ពេល​រំលឹក​ដល់​ឈ្មោះ​ម៉ែ​ចាស់​របស់​ខ្លួន(មានវីដេអូ)

មហាជន បាន​ស្គាល់​រួចមកហើយ នូវ​កុមារា ពេជ្រ​ថៃ ម្ចាស់​ពានរង្វាន់ The Voice Kid Cambodia រដូវ​កាល​ទី​១ ដែល​កាលនោះ រូបគេ​មាន​អាយុ​១២​ឆ្នាំ ហើយ​រហូតដល់​ពេលនេះ មាន​អាយុ​១៥​ឆ្នាំ​ហើយ ហើយ​ក្នុងអំឡុងពេល​ប្រឡង​កម្មវិធី​នោះ​រហូតមក​ដល់ពេលនេះ ពេជ្រ ថៃ តែងតែ​រំលឹក​ពី​ឈ្មោះ​ម៉ែ​ចាស់ ជាប់​ជានិច្ច​។​

ពេជ្រ ថៃ ត្រូវ​បាន​គេ​ដឹង​ថា រស់នៅ​ជាមួយ​ម៉ែ​ចាស់ (​លោកយាយ​) តាំងពី​តូច រហូតដល់​ធំ​ដឹងក្ដី​ល្បីឈ្មោះ​ក្លាយ ​ជា​តារា​ចម្រៀង ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​លោកយាយ​របស់​ពេជ្រ ថៃ បាន​ទទួល​មរណភាព​កាលពី​អំឡុង​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៨ ជាហេតុ​ធ្វើ​ឲ្យ​ពេជ្រ ថៃ សោកសង្រេង​ជា​ពន់ពេក ហើយ​ឲ្យ​តែ​រំលឹក​ដល់​ឈ្មោះ​ម៉ែ​ចាស់ រូបគេ ទប់ទឹក​ភ្នែក​មិន​ជាប់​នោះ​ឡើយ។

ជាក់ស្ដែង​ក្នុងអំឡុងពេល​ឡើង​កម្មវិធី​មួយ​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ ពេជ្រ ថៃ បាន​ស្រក់​ទឹកភ្នែក​ជាថ្មី​ម្ដងទៀត ពេល​និយាយ​ដល់​ឈ្មោះ​ម៉ែ​ចាស់​របស់​ខ្លួន ដែល​មើលថែ​រូបគេ តាំងពី​តូច​ក្រូចឆ្មារ​នោះ​។ ពេល​ឃើញ​ពេជ្រ ថៃ យំ​ឥត​ឈប់ ជាមួយនឹង​ការ​រៀបរាប់​ដ៏​កម្សត់​ផង​នោះ ធ្វើ​ឲ្យ​អ្នក​នៅ​ក្នុង​កម្មវិធី​នេះ យំ​តាម​គ្រប់គ្នា​។​

​ជាមួយគ្នានេះ ពេជ្រ ថៃ បាន​រៀបរាប់​អនុស្សាវរីយ៍​ជូរចត់ ​ ជាច្រើន​ទៀត​ជាមួយ​ម៉ែ​ចាស់​របស់​ខ្លួន ហើយ​ចង់​ជ្រាប​ច្បាស់​ថា ពេជ្រ ថៃ និយាយ​អ្វីខ្លះ​នោះ សូម​ទស្សនា​វីដេអូ​ដូចខាងក្រោម​នេះ ៖


Related posts

Leave a Comment