មិន​ភ្លេច​គ្នា! លោក​សុវណ្ណ មករា ស្កាត់​ទៅ​ជួប ​ស្រី តូច​ចំណាន ហើយ​ពោល​ពាក្យ​ថា ពិតជា​មិន​ចង់​ជួប​…

ប្រិយមិត្ត​បាន​ស្គាល់​រួច​មក​ហើយ​ថា អតីត​តារា​សម្តែង​ល្បីឈ្មោះ ស្រី​តូច ចំណាន មានឈ្មោះ​ពិត​ថា ម៉ៅ សុ​ចំណាន កើត​នៅ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​១៩៨៣ ទីកន្លែង​កំណើត នៅ​ខេត្តស្វាយរៀង ហើយ​បាន​ឡើង​កូដ ក្លាយ​ជា​តារា​សម្ដែង​ដ៏​ល្បីឈ្មោះ​នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ ​កាលពី​ជិត​២០​ឆ្នាំមុន។

ក្នុង​អំឡុង​ឆ្នាំ​២០០២​-២០០៣​ អតីត​តារា​សម្ដែង​រូបនេះ ក៏​ជួប​រឿង​អកុសល​មួយ ហើយក៏​បាត់​មុខ​ពី​ពិភព​សិល្បៈ​។ ប៉ុន្តែ​ក្រោយមក​ក៏​លេចឮ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក​ឧកញ៉ា​គិត​ម៉េង រហូត​បាន​ចូល​រោងការ​ជាមួយគ្នា កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៥។


ទោះ​បាត់​មុខ​ពី​ពិភព​សិល្បៈ​មាន​ងារ​ជា​លោកជំទាវ​ក៏ពិតមែន លោក​អតីត​ពិធី​ការិនី ដ៏​ល្បីឈ្មោះ​រូបនេះ មិន​ភ្លេច​មិត្ត​ចាស់​ក្នុង​អាជីព​សិល្បៈ​កន្លងមក​របស់ខ្លួន​នោះឡើយ​។ ជាក់ស្ដែង កាលពីពេល​ថ្មីៗ​កន្លងទៅនេះ អតីត​តារា​សម្តែង សុវណ្ណ មករា បាន​ស្កា​ត់ទៅ​ជួប​លោកជំទាវ ដែលជា​មិត្ត​ចាស់ មើលទៅ​ពិតជា​រីករាយ​ខ្លាំងណាស់​។​


លោក​សុវណ្ណ មករា បាន​បង្ហោះ​រូបថត​ក្នុងជំនួប​ជាមួយ​លោកជំទាវ​ស្រី​តូច ចំណាន ដែលជា​មិត្ត​ចាស់ កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​កន្លងទៅនេះ អម​ដោយសារ​បែបនេះ​ថា «​ពិតជា​មិន​ចង់​ជួប តែបើ​បានជា​ជួប​ហើយ ច្បាស់​ណាស់ ពិតជា​មិន​ចង់​បែក ប្រកបដោយ​ការគោរព​ហើយ និង ស្រលាញ់​ពេញ​បេះដូង​»​។​


ក្រោយមក ហាក់​នៅ​មិន​អស់ចិត្ត លោក​សុវណ្ណ មករា ក៏​បង្ហោះ​រូបថត​មួយ​សន្លឹក​ទៀត នៅ​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ហើយ​ពោល​ពាក្យ​មួយ​ឃ្លា ដ៏​មានន័យថា «​ពិតជា​មិន​ចង់​ជួប តែបើ​បានជា​ជួប​ហើយ ច្បាស់​ណាស់ ពិតជា​មិន​ចង់​បែក ប្រកបដោយ​ការគោរព​ហើយ និង ស្រលាញ់​ពេញ​បេះដូង​»៕


Related posts

Leave a Comment