ក្រោយ​ចូលរួម​ពិធី​មង្គល​ការ​ប្អូនស្រី នី មុន្នីនាថ, លោក​ប៉ែន ចំរ៉ុង ទម្លាយ​រឿង​មួយ​ឲ្យ​គ្រប់គ្នា​បាន​ដឹង

ប្រិយមិត្ត​ពិតជា​ដឹង​ហើយ​ថា កាលពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០​នេះ មាន​រឿង​មង្គល​មួយ បាន​កើតឡើង​ក្នុង​គ្រួសារ​របស់​តារា​ស្រី​ដ៏​មាន​ប្រជាប្រិយភាព​​កញ្ញា ​នី មុន្នីនាថ​ ដោយ​ប្អូនស្រី​របស់​នាង​ឈ្មោះ នី សុ​ផា​រ័ត្ន បានសម្រេច​ចិត្ត​បញ្ចប់​ភាព​នៅ​លីវ ចូល​រោងការ​ជាមួយ​កូនកំលោះ ឈ្មោះ សេង រតន​:​ឧ​ត្ត​ម។

ពិធី​មង្គលការ​នោះ នៅ​សេ​វេន​ប្រាយ ឃី​ង ទល់មុខ​សា​បឋម​ទួល​ ក្រោម​ការ​អញ្ជើញ​ចូលរួម​យ៉ាង​អធិកអធម ពី​គ្រួសារ​ទាំងសងខាង ព្រមទាំង​មិត្តៗ​រួម​សិល្បៈ ជាច្រើន ជាពិសេស​វត្តមាន លោកជំទាវ ហ៊ុន ស៊ី​ណាត ក៏​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​ផង​ដែរ។


ចំពោះ​តារា​ល្បី​ៗ​ ដែល​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា មាន​ដូចជា​លោក ប៉ែន ចំរុង​, កញ្ញា ណូ​ម័​រ​, ករុណា ពេជ្រ​, អ៊ឹង និមល​, កញ្ញា ជី​ជី​, ឌួង ហ្សូ​រី​ដា​, គង់ សុជាតិ​, ថន លក្ខិណា​, សុខ ពិសី​, អ្នកនាង គ្រ​ត​, ចាន់ កែវ​និមល​, ទឹម រដ្ឋា​, វ៉ាង ស្រីណូ​, ច​ន ចាន់​លក្ខិណា​, លី ម៉ា​រី​ណា ព្រមទាំង​តារា​ជាច្រើន​ទៀត ដែល​មិនអាច​រៀបរាប់​ឈ្មោះ​អស់​។​


លោក​ប៉ែន ចំ​រ៉ុង ក្រោយ​ពី​ចូលរួម​ក្នុង​ពិធី​នោះ​រួច​មក​ ក៏​បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក អមដោយ​សារ​សរសើរ​​ប្អូនស្រី ​នី មុន្នីនាថ​ ថា «​ឆ្លងកាត់​កម្មវិធី​មង្គល​មួយ​នេះ​ខ្ញុំ​រឹតតែ​ស្គាល់​ប្អូនស្រី នី មុន្នីនាថ ថា​គាត់​ពិត​បងស្រី​ដែលមាន​ការលះបង់​ខ្ពស់ ប្រកបដោយ​ព្រហ្មវិហារ​ធ​ម៌ ចំពោះ​បងប្អូន ហើយក៏​រំភើប​ចំពោះ​ភាព​ជំនួស​និង​មោទនភាព​ចំពោះ​ប៉ា​ម៉ាក​របស់គាត់ ដែល​ឃើញ​កូនៗ​ចេះ​ស្រលាញ់គ្នា​បែបនេះ ហើយក៏​សូម​ជូនពរ​គូ​ស្វាមីភរិយា​ថ្មីថ្មោង​រឹតតែ​សុខ​សុភមង្គល​ជោគជ័យ​គ្រប់​ការងារ​ភារកិច្ច ( ពាក្យ​ថា​បងប្អូន យ៉ាងណា​ក៏​មិន​ចោល​គ្នា​ដែរ​)»៕​

Related posts

Leave a Comment