រឿង​ធំ​ហើយ​! វ៉ាន់ដា ​ត្រូវ​ក្រុមហ៊ុន​ស្មា​ត ​​​ប្ដឹង​​​ឡើង​តុលាការ ​ហើយលោក ក៏​ទម្លាយ​រឿង​​នេះ ​ខ្ទេច​គ្មាន​សល់(មានវីដេអូ)

វ៉ាន់ដា ជា​តារាចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព​ម្នា​ក់នៅ​ព្រះរាជណាចក្រ​កម្ពុជា ហើយ​មាន​ភាពល្បីល្បាញ​ដល់​ក្រៅប្រទេស​ផងដែរ ដោយ​គ្រាន់តែ​យូ​ធូប​របស់លោក​មាន​អ្នក​ជាវ​សរុប​រហូតដល់​ជាង​១​លាន​ឯណោះ។

នៅ​ថ្ងៃរសៀល​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ស្រាប់តែ​តារាចម្រៀង​រូបនេះ បាន​បង្ហោះ​វីដេអូ រៀបរាប់​ពី​រឿង​ឈឺចាប់​របស់ខ្លួន ក្រោយ​ខកចិត្ត​ខ្លាំង​ជាមួយ​ក្រុមហ៊ុន​ស្មា​ត ហើយ​សង្ឃឹមថា នឹងមាន​យុត្តិធម៌​សម្រាប់​រូបលោក​ផងដែរ ព្រោះ​រឿងរ៉ាវ​របស់លោក​ជាមួយ​ក្រុមហ៊ុន​ស្មា​ត​នេះ ឈានដល់​តុលាការ​នោះ។

​បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ​រៀបរាប់​យ៉ាង​លម្អិត​នោះ តារាចម្រៀង​វ៉ាន់ដា បាន​សរសេរ​Caption​ថា «​សួស្ដី​អ្នក​ទាំងអស់គ្នា​! ថ្ងៃនេះ​ខ្ញុំ​មានរឿង​ខ្លះមក​ចង់​ប្រាប់​ដល់​អ្នក​ទាំងអស់គ្នា ដោយសារ​តែមាន​បញ្ហា​ច្រើនពេក ខ្ញុំ​សូម​និយាយ​នៅក្នុង​វីដេអូ​ទាំងអស់​តែម្ដង។ ដូច្នេះ​ខ្ញុំ​សូម​ឲ្យ​អ្នក​ទាំងអស់គ្នា​ស្ដាប់​នូវ​វីដេអូ​នេះ​ឲ្យ​ចប់ ហើយក៏​សង្ឃឹមថា តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​សិល្បករ​ខ្មែរ​មួយរូប​ដូចជា​ខ្ញុំ ដែល​នឹង​ចេញ​សាលក្រម​នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០ នា​វេលា​ម៉ោង ៨:00 ព្រឹក​»​។​

លោក បាន​បញ្ជាក់​ក្នុង​សំណេរ​ជា​​ចុង​ក្រោយ​នោះ​ថា «​ជា​ចុងក្រោយ ខ្ញុំបាទ​សូម​ធ្វើការ​អរគុណ​ទៅដល់​អ្នក​ទាំងអស់គ្នា សម្រាប់​ការ​ស្ដាប់​អំពី​បញ្ហា​ផ្ទាល់ខ្លួន​របស់ខ្ញុំ​។ អរគុណ​!»​។ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​នូវ​រឿងរ៉ាវ​លម្អិត​ថា​លោក​មានរឿង​បែបណាខ្លះ​ជាមួយ​ក្រុមហ៊ុន​ស្មា​ត​នោះ សូម​ទស្សនា​វីដេអូ​ដូចខាងក្រោម​នេះ ៖


Related posts

Leave a Comment