ប្រិយមិត្តអ្នកអានមួយចំនួនបានជ្រាបរួចមកហើយថា ក្នុងអំឡុងពេលអ្នកនាងLove Riyaនិងប្រូសូនី ដែលជាគូស្នេហ៍នឹងគ្នា កំពុងមានជម្លោះជាមួយគ្នានោះ ក៏មានជនមួយចំនួន បានបង្កើតអាខោនហ្វេសប៊ុកក្លែងក្លាយ យកទៅជេរអ្នកនាងLove Riya យ៉ាងកប់ៗមាត់។
ដោយឃើញថា ការជេរប្រមាថនេះ មានសភាពធ្ងន់ធ្ងរនោះ អ្នកនាងLove Riyaបានសម្រេចដាក់ពាក្យបណ្ដឹងទៅក្រសួង ដោយឲ្យលោកសូនី ទៅដាក់ពាក្យបណ្ដឹងរួចហើយ កាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ នេះបើតាមការឡាយរបស់អ្នកនាងLove Riya នៅរសៀលនារសៀលថ្ងៃដដែលនេះ។
ដោយឡែកម្ចាស់រូប ដែលគេប្រើប្រាស់យកទៅជេរអ្នកនាងLove Riya និងប្រូសូនី ឥតសំចៃ នោះ ក៏បានធ្វើការឡាយវីដេអូ បញ្ជាក់ផងដែរថា មិនមែនជាអាខោនពិតរបស់ខ្លួន នេះជាការយករូបខ្លួនទៅដាក់ ពីសំណាក់ជនខិលខូច ដើម្បីជេរគេប៉ុណ្ណោះ ហើយម្ចាស់រូបពិតរូបនេះ ក៏បានទៅដាក់ពាក្យបណ្ដឹងនៅក្រសួងមហាផ្ទៃរួចហើយដែរជុំវិញរឿងនេះ។
នៅក្នុងការឡាយដដែលនេះ អ្នកនាងLove Riya ក៏បានព្រមានចាត់វិធានការទៅលើទៅលើផេកត្រូលមួយចំនួនផងដែរ ដែលកាត់យកកន្លែងខ្លួននិយាយលេង ទៅកាត់.ត បង្ហោះ ធ្វើឲ្យគេជេរខ្លួននោះ។ ដើម្បីជ្រាបច្បាស់សូមទស្សនា វីដេអូខាងក្រោមនេះ ៖