រំភើប​ជំនួស​! ឧកញ៉ា​ស្រី ចាន់ថន សម្រេច​ឲ្យ​យ៉ង់ ស្រី​នី​ត ចូល​ផលិតកម្ម​របស់​ខ្លួន ហើយ​ថែមទាំង​…(មានវីដេអូ)

ប្រិយមិត្ត​មួយចំនួន​ បាន​ជ្រាប​រួចមកហើយ​ថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ឧកញ៉ា​ចិត្តធម៌ ស្រី ចាន់ថន បាន​ចុះ​ស្វែងយល់​ពី​ជីវភាព​កុមារី​ភូមិភាគ​ឦសាន យ៉ង់ ស្រី​នី​ត ដោយផ្ទាល់ ហើយ​នាង បាន​បង្ហោះ​បំណង​ប្រា​ថ្នាំ​ចំនួន ២ ទី​១-​ចង់​ឲ្យ​គ្រួសារ​មាន​ផ្ទះ​ផ្ទាល់ខ្លួន ហើយ​ឪពុក​មានការ​ងារ​ធ្វើ ទី​២- នៅពេល​អនាគត​​ ​ចង់​ធ្វើជា​គ្រូបង្រៀន និង​ជា​អ្នកចម្រៀង។

ពេលឮ​ដូច្នេះ​ឧកញ៉ា​ចិត្តធម៌​រូប​នេះ ក៏​សម្រេច ផ្តល់​ដី ហើយ​ជួយ​សាងសង់​ផ្ទះ​ថ្មី​១​ខ្នង​, កង់​ចំនួន ០២​គ្រឿង សម្ភារៈប្រើប្រាស់ និង​ថវិកា​មួយចំនួន ជូន​ប្អូនស្រី​.. ថែមទាំង​ផ្តល់​ការងារ​អោយ​ឪពុក​របស់​ប្អូនស្រី មានការ​ងារ​ធ្វើ និង​មើលថែ​ដល់​ក្រុមគ្រួសារ ដើម្បី​មាន​អនាគត​ភ្លឺស្វាង​ទៅមុខទៀត ផងដែរ។


លុះដល់​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០​កន្លងទៅនេះ លោក​ឧកញ៉ា​ចិត្តធម៌​រូបនេះ ក៏បាន​សម្រេច​ជ្រើសរើស​ស្រី​នី​ត ចូល​ផលិតកម្ម​របស់​លោក​ផ្ទាល់ អម​ដោយសារ​ជូនដំណឹង​បែបនេះ​ថា «​ស្នាមញញឹម​របស់​ប្អូនស្រី យ៉ង ស្រី​នី​ត ចាប់ផ្តើម​មាន​ក្តីសង្ឃឹម​ និង​ពន្លឺ​ក្នុង​ជីវិត​របស់​ប្អូនស្រី​ហើយ ខ្ញុំ​និង​សម្រេចចិត្ត​ជ្រើស​រើសយក​ប្អូនស្រី​ចូល​វិស័យ​សិ​ល្បៈក្នុង​ផលិតកម្ម​( ជេ​ត ប្រូ​ដា​កសិន jet Production ) របស់​ក្រុមហ៊ុន​ខ្ញុំ​ផ្ទាល់​ និង​ជំរុញ​អោយ​ប្អូនស្រី​រៀន​អោយ​ចប់​ដូច​ក្តី​ប្រាថ្នា​របស់​ប្អូនស្រី ដើម្បីអោយ​ក្លាយជា​គ្រូបង្រៀន និង ជា​តារាចម្រៀង​ក្នុង​វិស័យ​សិ​ល្បៈ​ដ៏​ល្អ​នា​ថ្ងៃ​អនាគត​»​។​


លើសពីនេះទៅទៀត កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០​ម្សិលមិញ​នេះ ឧកញ៉ា​ស្រី ចាន់ថន ថែមទាំង​នាំ​កុមារី​ភូមិភាគ​ឦសាន យ៉ង់ ស្រី​នី​ត ដើរលេង​កម្សាន្ត ជាមួយនឹង​ការ​បង្ហោះ​រូប​ជាច្រើន​សន្លឹក អមដោយ​Caption​បែបនេះ​ថា «​ថ្ងៃនេះ​កូនស្រី យ៉ុង ស្រី​នី​ត និង គ្រួសារ​បាន​មកលេង​កម្សាន្ត​សួន ស្កា​យ លែ​ន វិហារ​សួគ៌​យ៉ាង​សប្បាយរីករាយ​»​។​


តាមរយៈ​នេះ ធ្វើ​ឲ្យ​មហាជន​ជាច្រើន​មាន​ក្ដី​រំភើបចិត្ត​ជំនួស ហើយ​បានលើកឡើង​ស្រដៀងៗ​គ្នា​ថា «​អស្ចារ្យ អស្ចារ្យ​ណាស់ បង​អាចជួយ​មនុស្ស​ដែល​អស់សង្ឃឹម​ទៅជា​មានសង្ឃឹម​, គាត់​ស្អាត​បែប​ធម្មជាតិ​​សង្ឃឹមថា​កុំ​នាំ​គាត់​កែសម្ផស្ស​អី សូម​ឲ្យ​គាត់​ស្អាត​បែបនេះ​រហូត​,​ជា​កាយវិការ​ល្អ​ណាស់​បង , ប្រពៃ​ណាស់​លោក​ឧកញ៉ា​, មើលទៅ​ដូច​ឪពុក​និង​កូន ក្នុងនាម​ជនរួមជាតិ​ខ្មែរ​មួយរូប សូម​អរគុណ​ទឹកចិត្ត​ដ៏​សប្បុរស​របស់​លោក​ឧកញ៉ា​»៕



Related posts

Leave a Comment