ញាក់​សាច់​! ឧកញ៉ា អ៊ា​ន ស៊ីវ​ម៉ី ឡាយ ជាមួយ​ស្វាមី បង្ហាញ​ដុល្លារ​ទាំង​បាច់ៗ ឃើញ​ហើយ​អ្នកគាំទ្រ​ក៏​សួរ​ថា​…(មានវីដេអូ)

ប្រិយមិត្ត​អ្នកអាន បាន​ស្គាល់​រួចមកហើយ​ថា លោកជំទាវ ឧកញ៉ា អ៊ា​ន ស៊ីវ​ម៉ី​  ជា​អ្នកលក់​ផលិតផល​តាម​អន​ឡាញ​ដ៏​ល្បីឈ្មោះ​ម្នាក់ ជាមួយនឹង​ការ​មាន​ជំនួញ​ជាច្រើន​ទៀត​ក្នុង​ដៃ ក្រៅពី​មុខរបរ​ខាងលើនេះ។

ស្របពេល​កំពុង​កាក់​កប​លើ​មុខ​ជំនួញ​របស់ខ្លួន រហូត​មាន​លុយ ឡាន វិឡារ មាសពេជ្រ​កែវកង ជាច្រើន​នោះ លោកជំទាវ​ឧកញ៉ា​វ័យក្មេង​រូបនេះ ក៏​ធ្លាប់​បាន​បរិច្ចាគ​ថវិកា​របស់​ខ្លួន​ជាច្រើន នាពេល​កន្លងមក ដើម្បី​រួមចំណែក​ការ​កសាង​ផ្លូវ , បរិច្ចាគ​ថវិកា​ដល់​កាកបាទក្រហម​កម្ពុជា​ជាដើម ព្រមទាំង​ការចុះ​ចែក​អំណោយ​ដោយផ្ទាល់​ដៃដល់​ពលរដ្ឋ​រងគ្រោះ ជាច្រើន​ផងដែរ។

ងាក​មក​ជីវិត​គ្រួសារ​វិញ លោកជំទាវ ឧកញ៉ា អ៊ា​ន ស៊ីវ​ម៉ី​  ក៏​កំពុង​រស់នៅ​យ៉ាង​មាន​សុភមង្គល​ជាមួយ​កូន និង​ស្វាមី ដែល​លោកជំទាវ ធ្លាប់​សរសើរ​មិន​ដាច់​ពី​មាត់ នាពេល​កន្លងមក ធ្វើ​ឲ្យ​អ្នកគាំទ្រ​​​ឃើញ​ហើយ នាំគ្នា​រំភើប​ជំនួស ផង​នោះ​។ ទោះ​យ៉ាងណា​លោកជំទាវ​ឧកញ៉ា ដ៏​ស្រស់ស្អាត​រូបនេះ មិនសូវ​បង្ហាញ​វត្តមាន​ស្វាមី​របស់​ខ្លួន​ក្នុង​ការ​ឡាយ​លក់​ផលិតផល​ជាមួយគ្នា​នោះឡើយ។

​ដោយឡែក​នៅថ្ងៃនេះ ស្រាប់តែ​លោកជំទាវ ឧកញ៉ា អ៊ា​ន ស៊ីវ​ម៉ី​  ធ្វើការ​ឡាយ​លក់​ផលិតផល ជាមួយនឹង​ការបង្ហាញ​វត្តមាន​ស្វាមី​របស់ខ្លួន​នៅ​ពី​ខាងក្រោយ និង​ការដាក់​លុយ​ដុល្លារ ទាំង​បាច់ៗ​នៅ​ពី​ខាងមុខ មើល​ទៅ​ពិតជា​ញាក់​សាច់​ខ្លាំងណាស់​។

ពេល​ឃើញ​លុយ​ទាំង​បាច់ៗ​បែបនេះ ក៏មាន​អ្នក​សួរ​សំណួរ​ថា តើ​លុយ​នេះ ជា​លុយ​ពិត ឬ​ក្លែងក្លាយ​នោះ ស្រាប់តែ​លោកជំទាវ ឧកញ៉ា អ៊ា​ន ស៊ីវ​ម៉ី ឆ្លើយថា «​លុយ​ខ្មោច​តើ​អូន លុយ​សែន​តើ​អូន អូន​ឯង​ងាប់​ទៅ ចែ​យកលុយ​ហ្នឹង​ទិញ​តែ​២​សន្លឹក បាន​១​បាវ ដឹក​ឲ្យ​អូន​ឯង​បាន​»​។ តាមរយៈ​ការឆ្លើយ​នេះ ទំនង​លោកជំទាវ​ឧកញ៉ា​រូបនេះ ចង់​បញ្ជាក់​ថា នេះ​ជា​លុយដុល្លារ​ពិតប្រាកដ​៕


Related posts

Leave a Comment