ប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗនេះ ស្របពេលទទួលយកកុមារីយ៉ង់ ស្រីនីត ឲ្យមកស្នាក់នៅផ្ទះរបស់ខ្លួនដើម្បីថតកុន និងសម្អាងការនោះ កូននាយពែកមី ក៏បានចូលរួមក្នុងការថតសម្អាងការ ជាមួយស្រីនីត ផងដែរ។
ក្នុងពេលថតនោះ គេសង្កេតឃើញថា កុមារី ដែលមានវ័យ១១ឆ្នាំដូចគ្នានេះ មើលទៅឡើងពេញក្រមុំតែម្ដង រហូតនាយពែកមីលាន់មាត់និយាយថា «កូនក្រមុំហើយខ្ញុំ គិតម៉េចទេ, ហ៊ឺ! កូនពេញក្រមុំហើយ តើខ្ញុំគួរលះបង់អ្វីខ្លះ? កូនពេញក្រមុំមែន តែខ្ញុំមិនទាន់ចាស់ឯណា នៅក្មេងដែរតើ»។
ដោយមិនអស់ចិត្ត ដោយឃើញកូនពេលតែងខ្លួនឡើងពេញក្រមុំ ហើយស្អាតទៀតនោះ នាយពែកមី នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក៏បានបង្ហោះរូបថតខ្លួនជាមួយប្រពន្ធជាច្រើនសន្លឹក លាយឡំនឹងរូបកូន អមដោយCaptionយ៉ាងខ្លីថា «មូលហេតុ កូនស្អាត កាត់ទៅអ្នកណា មើលតាមនឹងទៅ ! ឪ ឬ ម៉ែ ?»។
ងាកមកអ្នកគាំទ្រ ដោយឃើញនាយពែកមី បង្ហោះរូបភាព ហាក់មានភាពលម្អៀងមករកខ្លួនឯងពេកនោះ ក៏បានបញ្ចេញយោបល់ស្រដៀងៗគ្នាដូច្នេះថា «ចេះមេសបងយករូបប្រពន្ធអាអត់ស្អាតផុស ហើយត្រូវខ្លួនឯងសុទ្ធតែរៀបខ្លួនហើយ បងឯងល្អឆើត ប្រពន្ធល្អគន់ យ៉ាងណាកូនកាត់រកម៉ាក់គេហើយ, ថតរូបប្រពន្ធអាក្រក់ទាំងអស់ដល់រូបប្តីវិញយាយពីថាស្អាតកប់យ៉ាប់ម៉ងពូ,បានកូនក្រមុំមួយនឹងនិយាយពីថា អួតនោះអួតផ្ទះលេខពីរ បើថតរូបប្រពន្ធវិញមិនដែលថតអោយស្អាតទេ បើរូបខ្លួនឯង ដូចពាក់មីសុទ្ធតែទើមេចក៏ប្រពន្ធស្អាតជាងដែរ»។
ដោយឡែកមតិខ្លះទៀត បានលើកឡើងឆ្លើយតបនឹងសំណួរនាយពែកមី ដូច្នេះថា «កូនស្អាតកាត់ទៅ.តា.យាយ, កាត់ទៅអ្នកជិតខាងណាបង, មើលយូរៗទៅ កូនពូពាក់មីស្អាត កាត់តាម ពូគ្រឿន, កាត់ទៅរកបងស៊ឺហើយតាមការស៊ើបអង្កេតជាច្រើនខែឆ្នាំ, មិនដូច បងក៏មិនដូច បងស្រី តិចកាត់ទៅអ្នកជិតខាង?, មើលទៅស្អាតកាត់ទៅអ្នកជិតខាង!»៕