ប្រិយមិត្តអ្នកអានបានជ្រាបរួចមកហើយថា តារាសម្ដែងមានឈ្មោះពិត ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស ស្ថិតក្នុងវ័យជិត៣០ឆ្នាំ បានធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងការរិះគន់ឥតសំចៃ កាលពីអំឡុងឆ្នាំ២០១៩ ក្រោយពីតារាស្រីរូបនេះ បានថតMVបែបរោលរាលនៅមុខរថយន្ត មើលទៅមិនសមជានារីខ្មែរនោះ។
ភាពល្បីល្បាញកាលពីឆ្នាំ២០១៩ មិនទាន់ធ្វើឲ្យមនុស្សគ្រប់គ្នាស្គាល់រូបនាងនោះឡើយ ប៉ុន្តែតាមរយៈការឆ្លើយតបទៅកាន់អ្នកមីងម្នាក់តាមបណ្ដាញសង្គមTik Tokនៅឆ្នាំ២០២០ ថា អ្នកមីងអត់ស្គាល់ខ្ញុំ ដូចអត់ស្គាល់ក្រដាស១០ ក្រដាស២០ ដូចអត់ស្គាល់វិមានឯករាជ្យនោះ ទើបធ្វើឲ្យមហាជន ចាប់ផ្ដើមស្គាល់ រ៉ូស តាំងពីពេលនោះមកតែម្ដង។
តាមរយៈភាពល្បីល្បាញនេះ តារាសម្ដែងអាណារ៉ូស ឈានដល់ការថតចេញជាបទចម្រៀងទៀតហើយ ប៉ុន្តែមិនទទួលបានការគាំទ្រច្រើននោះឡើយ ដោយសារតែទឹកដមសំឡេងរបស់នាង នៅមានកម្រិត។ ពេលកំពុងឈរជើងលើវិថីសិល្បៈនេះផងដែរ តារាស្រីរូបនេះ ក៏ធ្លាប់បញ្ជាក់ថា ខ្លួនមិនដែលស្គាល់តារាចម្រៀងវ៉ាន់ដានោះទេ។
ក្រោយនិយាយរំលងបានប៉ុន្មានខែ ស្រាប់តែនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ តារាសម្ដែង ដែលចូលចិត្តហូបសាលាដរូបនេះ បានបង្ហោះរូបថតជាមួយតារាចម្រៀងវ៉ាន់ដា អមដោយCaptionបែបនេះថា «ដោយសារគេកាត់តនាងខ្ញុំដាក់វ៉ាន់ដាច្រើនពេកឥឡូវនាងខ្ញុំរ៉ូសចង់ជួបវ៉ាន់ដាចង់ដឹងថាមុខវ៉ាន់ដានៅខាងក្រៅបែបណា ហើយជួបនេះក្នុងន័យវ៉ាន់ដា សិល្បៈរៀមច្បង ទេចាហើយវ៉ាន់ដាបើបានឃើញជួយទាក់ទងមកroseផងចា ហើយដឹងមិចបានខ្ញុំចង់ជួបវ៉ាន់ដាអត់ដោយសារវ៉ាន់ដាចេះធ្វើបុណ្យ ធ្វើសប្បុរសធម៌ទើបroseចង់ជួបមិនមែនលំលំទេចា»៕