គេសង្កេតឃើញថា ពិធីការិនីដ៏មានប្រជាប្រិយភាពអ្នកនាងស៊ឹម សូលិកា និងលោកអេង ឫទ្ធី បានបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា តាំងពីមុនពេលរៀបការជាមួយគ្នាមកម្ល៉េះ ហើយក្រោយរៀបការ ពួកគេ កាន់តែបង្ហាញក្ដីស្រឡាញ់ចំពោះគ្នាទ្វេដងថែមទៀត ពិតជាគួរឲ្យសរសើរខ្លាំងណាស់។
អ្វីដែលគួរឲ្យសរសើរមួយទៀតនោះ ពួកគេមិនប្រកាន់រឿងអតីតកាលនោះឡើយ ហើយលោកអេង ឫទ្ធី ស្រឡាញ់ កូនប្ដីមុនរបស់អ្នកនាងស៊ឹម សូលិកា ដូចកូនបង្កើតរបស់ខ្លួនផងដែរ ហើយក៏រាប់អានជាមួយអតីតប្ដីអ្នកនាងស៊ឹម សូលិកា ដូចបងប្អូនអញ្ចឹង។
លើសពីនេះទៅទៀតអ្នកនាងស៊ឹម សូលិកា តែងតែបង្ហាញក្ដីស្រឡាញ់ចំពោះស្វាមី តាមរយៈការទិញកាដូផ្សេងៗនាពេលកន្លងមក ក៏ដូចជាការបង្ហោះសារសរសើរ ជាញឹកញាប់នៅលើគណនីហ្វេសប៊ុករបស់ខ្លួន។ ងាកមកមើលលោកអេង ឫទ្ធី វិញ ក៏តែងតែបង្ហាញក្ដីស្រឡាញ់ចំពោះភរិយា ដូចដែលភរិយា បានធ្វើល្អ មកដាក់ខ្លួនផងដែរ។
ចំណុចនេះហើយ បានធ្វើឲ្យគ្រួសាររបស់ពួកគេ កាន់តែមានសុភមង្គល រស់នៅប្រកបដោយក្ដីរីករាយ ស្របពេលកំពុងមានជំនួញជាច្រើនក្នុងដៃ ប្រើប្រាស់សម្ភារៈទំនើបៗ ឡាន ដូរស៊េរី ដូចប្ដូរខោអាវ អញ្ចឹង។
ជាក់ស្ដែងនៅថ្ងៃនេះ ពួកគេ បានបង្ហាញក្ដីស្រឡាញ់ និងការគោរពស្រឡាញ់ចំពោះគ្នា ពិតជាគួរឲ្យសរសើរខ្លាំងណាស់។ អ្នកនាងស៊ឹម សូលិកា បានបង្ហោះរូបថត អមដោយCaptionសរសើរស្វាមីដូច្នេះថា «ប្ដីខ្ញុំ គឺល្អណាស់សម្រាប់ខ្ញុំ ប្ដីខ្ញុំមើលថែខ្ញុំគ្រប់កាលៈទេសៈ ប្ដីខ្ញុំ គឺខ្ញុំ របស់ប្ដី មើលថែប្ដី បារម្ភពីប្ដី គិតពីសុខទុក្ខទុករបស់គ្រួសារតូចមួយនេះ ៣នាក់ គត់ សួស្ដីថ្ងៃឈប់សម្រាក ដ៏សែនមនោរម្យ»។
ជាការអរគុណចំពោះទឹកចិត្តភរិយា លោកអេង ឫទ្ធី បានធ្វើការ បង្ហោះសារតបទៅវិញភ្លាមៗថា «អរគុណសន្តិភាព ប្រពន្ធខ្ញុំគាត់ប្រាប់ថា មូលហេតុដែលអូនរៀបការជាមួយបងព្រោះតែជើងបងស្អាត។ ១/ គឺជើងបងមិនចេះដើរយប់ ២/ គឺជើងបងតែងនៅជិតជើងអូន»៕