កប់​យោបល់! លោក​ជា វិបុល បង្ហោះ​រូប​កាលពី​ជាង​១៦​ឆ្នាំមុន ហើយ​សួរ​ថា​ មួយ​ណា​ជា​រូបលោក ពេល​អាន​ចម្លើយ​​​សើច​រឹង​ពោះ

ប្រិយមិត្ត​មួយ​ចំនួន​ច្បាស់​ជា​បាន​ជ្រាប​រួច​មក​ហើយ​ថា លោក ជា វិបុល ជា អតីត ម្ចាស់​ពានរង្វាន់ លេខ ១ Freshies boy ជំនាន់​ទី​២ ហើយ​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ដោយ​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន​យ៉ាង​ច្រើន​រហូតមកដល់​សព្វ​ថ្ងៃ​នេះ។

ក្រឡេក​មក​មើល​ជីវិត​ស្នេហា រូបលោក​ជា វិបុល បានសម្រេច​ចូល​រោងការ​ជាមួយ​អ្នកនាង​គង់ សុជាតិ កាលពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ដោយ​គិត​រហូត​មក​ទល់នឹង​ពេល​នេះ មាន​រយៈពេល​៧​ឆ្នាំ​ហើយ ហើយ​ពួកគេ ទើបតែ​រំលឹក​ខួប​អាពាហ៍ពិពាហ៍ កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ជាមួយ​នឹង​ការ​ពោល​ពាក្យ​ស្ទើរតែ​លើស​ជាតិ​ស្ករ​នោះ។


នៅ​ថ្ងៃនេះ លោក​ជា វិបុល ស្រាប់តែ​បង្ហោះ​រូបថត​១​សន្លឹក​កាលពី​ជាង​១៦​ឆ្នាំមុន ហើយ​ធ្វើការ​សួរ​សំណួរ​ទៅកាន់​អ្នកគាំទ្រ​ដូច្នេះ​ថា «​រូប​នេះ​អាច​ជាង​១៦​ឆ្នាំមុន មួយ​ណា​ជា​រូប​ខ្ញុំ​»​។ ជា​ការ​ឆ្លើយតប ឃើញ​មាន​អ្នកគាំទ្រ ជាច្រើន​បាន​ចូលរួម​សម្ដែង​មតិ ក្នុង​នោះ​ការ​បញ្ចេញមតិ​មួយ​ចំនួន អាន​ហើយ​ពិតជា​ទប់​សំណើច​មិនបាន​នោះ​ទេ។


ជាក់ស្ដែង​ពួកគេ បាន​ឆ្លើយតប​ដូច្នេះ​ថា «​បើ​ហែង​មិន​ស្គាល់​ខ្លួន​ហែង​ផង អោយ​អាណា​ស្គាល់​?»​។ «​ចម្លែក​មែន ប្តី​សួរ ឯង​នេះ​ខំ​រកមុខ​ប្រពន្ធ សុជាតិ​ រក​២ ដង​ហើយ​នៅតែ​មិន​ឃើញ​»​។ «​អត់​ពិបាក​ចំណាំ​ទេ បើ​សម្រស់​បង​នៅ​ដែល​នឹង​»​។ «​កាល​មុខ​នៅ វី V គឺ​អា​ប៉ិ​បុល​នៅ​​លើ​គេ តែ​ពេលនេះ​ចេញ​អូរ O ហើយ​»​។


«​មិន​ដឹង​មួយ​ទេ​មេ​អើយ មេ​ឯង​មិន​ស្គាល់​ខ្លួនឯង​ផង ធ្វើ​ម្តេច​ខ្ញុំ​ស្គាល់​»​។ «​សួរ​ចឹ​ង​មិន​ដឹង​ឆ្លើយ​មិច​ទេ​ បើ​ម្ចាស់​រូប​អត់​ស្គាល់​រូប​ខ្លួនឯង​ផង​ ចុះ​ទម្រាំ​ខ្ញុំ​មែន​ម្ចាស់​រូប​ផង​ធ្វើ​មិន​ស្គាល់​ទៅ​»​។ «​រូប​ប្អូន​វិបុល​គឺ​ធំ​ជាង​គេ ស្អាត​ជាងគេ​ ថត​មួយ​សិន​»៕

Related posts

Leave a Comment