ទឹកចិត្ត​ឪពុក​! លោក​សុវណ្ណ រិទ្ធី បួងសួង​ឲ្យ​កូន​ឆាប់​ជា ហើយ​សុខចិត្ត​ទទួល​បាបកម្ម​ជំនួស​កូន​ទាំងអស់

ប្រិយមិត្ត​មួយចំនួន​បាន​ជ្រាប​រួចមកហើយ​ថា កូនស្រី​លោក​សុវណ្ណ រិទ្ធី ឈ្មោះ សុវណ្ណ បញ្ចា​ព័រ កើត​មិន​គ្រប់​ខែ នៅ​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០២០ ខណៈ​ពេលនោះ​រូបលោក​កំពុងស្ថិត​ក្នុង​ពន្ធនាគារ​នៅឡើយ​នោះ។

ពេល​កើត​សុខភាព​កូន​មិនល្អ​ប្រសើរ​ជា​រឿង​ដ៏​គួរ​ឲ្យ​បារម្ភ​មួយ​ទៅ​ហើយ​ ហើយ​អ្វីដែល​គួរ​ឲ្យ​បារម្ភ​មួយទៀត​នោះ សុវណ្ណ បញ្ចា​ព័រ មាន​បញ្ហា​ភ្នែក ដោយ​មីញ៉ូម​តាំងពី​កំណើត​រហូតដល់​ទៅ​២០០​ដឺក្រេ​ឯណោះ។ ក្រោយៗ​មក​ទៀត កូនស្រី​របស់​លោក​ក៏​ចេះតែ​មាន​អាការៈ​ជំងឺ​កើត​ឡើងជា​បន្តបន្ទាប់ រហូតដល់​ពេល​លោក​ចេញពី​ពន្ធនាគារ​មិនទាន់​បាន​១​ខែ​ផង កូន​របស់​លោក​មាន​ជំងឺគ្រុនឈាម​ទៀត។

ពេល​កូន​កំពុង​មាន​ជំងឺ​នេះ រូបលោក​កំពុង​តែ​មាន​ការងារ​ចាំបាច់​នៅ​ខេត្ត​សៀមរាប បាន​ត្រឹមតែ​សម្ដែង​ការ​អាណិត នឹក​រំលឹក ចំពោះ​កូន និង​ភរិយា​ប៉ុណ្ណោះ​។ ពេលនោះ ក៏មាន​ការរិះគន់​ចំពោះ​លោក​ជាច្រើន​ផង​ដែរ ដោយ​អ្នកខ្លះ​ថា ប្រសិន​បើក​ពួកគេ ជា​លោក សុទ្ធចិត្ត​ជ្រើសរើស​នៅ​ក្បែរ​ប្រពន្ធ​កូន ហើយ​ចំពោះ​រឿង​នេះ លោក​សុវណ្ណ រិទ្ធី ក៏បាន​ឆ្លើយតប​រួចហើយ​ថា​រូបលោក​មាន​ហេតុផល​ផ្ទាល់ខ្លួន​។​

​ក្រោយ​ឆ្លើយ​តប​រួចហើយ ហាក់​នៅ​មិន​អស់ចិត្ត​ចំពោះ​អ្នកចេះដឹង​រឿង​គ្រួសារ​គេ​នោះ លោក​សុវណ្ណ រិទ្ធី ក៏​បង្ហោះ​សារ​កាលពី​ម្សិលមិញ​ថា «​ចង្កៀង​ផ្ទះ​អ្នកណា​ភ្លឺ​ផ្ទះ​អ្នក​ហ្នឹង​! ចុះ​ហេតុអ្វី​? មនុស្ស​មួយចំនួន​ចូលចិត្ត​កាន់​ទៀន​ដើរ​ចូលមក​បំភ្លឺ​ចង់ដឹង​ចង់​លឺ​រឿង​ក្នុងផ្ទះ​អ្នកដទៃ​ខ្លាំង​ម្ល៉េះ​…..????? អ្នកមាន​ដឹងថា​ទៀន​ដែល​អ្នក​កំពុងកាន់​មក​នោះ​ពេលខ្លះ​អាច​ដុត​ផ្ទះ​គេ​អោយ​ឆេះ​បាន​ដោយ​មិនដឹង​ខ្លួន​….! សូម​យោគយល់​ផង​….! បើ​អាណិត​ស្រលាញ់​ក្រុមគ្រួសារ​ខ្ញុំ​…..៚»​។​

ដោយឡែក​នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០​នេះ លោក​កាន់តែ​បារម្ភ​​​ចំពោះ​កូនស្រី​នោះ ក៏​បង្ហោះ​សារ​យ៉ាង​ក្ដុកក្ដួល​ថា «​ឈឺ​ហើយ​នូវ​ញញឹម​បាន​ទៀត​កូន​មាស​…​?…​សូម​បុណ្យ​កុសល​ពុក​បាន​សាង​តាម​ឃុំគ្រង​ថែរក្សា​កូន​ជាទី​ស្រឡាញ់​ឲ្យ​រួចផុត​ជំងឺ​ទាំងឡាយ ចំណែក​បាបកម្ម​លោក​ពុក​ជា​អ្នក​ទទួល​ជំនួស​កូន​ទាំងអស់​….​ឆាប់​ជា​ណា៎​កូន​មាសឪពុក​៚»៕

 

 

Related posts

Leave a Comment