លោក​យឹម តា​ស្រង់ ​ទម្លាយ​អាថ៌កំបាំង ក្នុង​បទ​ចម្រៀង​របស់​លោក​ព្រាប សុវត្ថិ ​ចេញ​កាលពី​ម្សិលមិញ(មានវីដេអូ)

បទ​ចម្រៀង​មាន​ចំណងជើង​ថា «​ទុក្ខ​ធំ​ស្ទួន​គ្នា​» របស់​កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ ចេញ​ជា​ផ្លូវការ​កាលពី​ម្សិលមិញ​នោះ គិត​រហូត​មក​ទល់នឹង​រសៀល​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០​នេះ មាន​អ្នកទស្សនា​សរុប​ ចំនួន​ប្រមាណ​ជាង​៣១​ម៉ឺន​ដង ខណៈ​អ្នក​ចុច​ប៊ុ​តុង​ពេញចិត្ត​ជាង​២​ម៉ឺន។

បទ​ចម្រៀង​នេះ ពិតជា​ធ្វើ​ឲ្យ​អ្នកទស្សនា​ពិបាក​នឹង​ទប់ទឹក​ភ្នែក​ខ្លាំងណាស់ ព្រោះ​វា​ត្រូវ​ទៅ​នឹង​ស្ថានការណ៍​បច្ចុប្បន្ន ដែល​ប្រទេសជាតិ​កំពុង​ជួប​បញ្ហា​ជំងឺ​កូ​វីដ​១៩ មិនទាន់​ស្រាកស្រាន្ត​​ផង បែរជា​គ្រោះ​ទឹកជំនន់ មក​បន្ថែម​មួយ​ជាន់​ទៀត ធ្វើ​ឲ្យ​ប្រជាកសិករ​យើង​ជួប​ផលលំបាក។

ទោះ​យ៉ាង​ណា​ ពេល​ចេញ​ភ្លាមនោះ ពុំ​សូវ​មាន​អ្នក​ចាប់អារម្មណ៍​លើ​អ្នកនិពន្ធ​Melody ក្នុង​បទ​នេះ​នោះ​ឡើយ រហូត​លោក​យឹម តា​ស្រង់ ទម្លាយ​នូវ​អាថ៌កំបាំង​នេះ ទើប​មាន​អ្នក​ចាប់អារម្មណ៍ ហើយ​ធ្វើ​ការ​សរសើរ​ចំពោះ​លោក​ព្រាប សុវត្ថិ បាន​ត្រឹមតែ​ច្រៀង​ពីរោះ​ទេ ថែមទាំង​អាច​ធ្វើ​រឿងនេះ​បាន​ទៀតផង​។​

លោក​យឹម តា​ស្រង់ បាន​បង្ហោះ​សារ​ដូច្នេះ​ថា «​ជា​បទ​ដំបូង​នៅ​ផលិតកម្ម Galaxy Navatra ដែល​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ ជា​អ្នកធ្វើ Melody​ដោយ​ខ្លួនឯង​»​។ ដោយ​ឃើញបែបនេះ អ្នកគាំទ្រ​បាន​លើកសរសើរ​ថា «​មួយ​បទ​នេះ​ទាំង​ទំនុក​ទាំង Melody​ទាំង​ភ្លេង​ពីរោះ​ និង​កម្សត់​ខ្លាំង​ណាស់​សូម​បួងសួង​​ដល់​អស់​ទេវតា​ជួយ​ថែរក្សា​ជន​រួម​ឈាម​ឲ្យ​ចៀស​ផុត​ពី​គ្រោះ​ចង្រៃ​ទាំងនេះ​ផង​ចុះ​»៕​


Related posts

Leave a Comment