ខំ​លើក​ទឹក​ចិត្ត​​ បែរ​ជា​គេ​រិះគន់! ស្ត្រី​មេម៉ាយ​ម្នាក់ ​ឡាយ​វីដេអូ​ឆ្លើយ​តប​ការ​រិះគន់ ​ដោយ​ពន្យល់​ច្បាស់ៗ​ថា…(មានវីដេអូ)

ភ្នំពេញ ​៖ ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ស្ត្រី​មេម៉ាយ​ម្នាក់​ ប្រើប្រាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ​Jee Lin​ បាន​លើក​ឡើង​ពី​ប្រវត្តិ​របស់​ខ្លួន​ពេល​មានប្ដី ព្រមទាំង​ផ្ដាំ​ផ្ញើឲ្យ​ស្ត្រី​មេម៉ាយ​គ្រប់​រូប​ធ្វើឲ្យ​ខ្លួន​ឯង​មាន​តម្លៃ ទើប​អ្នក​ដទៃ​ឲ្យ​តម្លៃ​យើង​នោះ។

Jee Lin បាន​រៀបរាប់​នៅ​លើ​គណនី​ហ្វេសប៊ុក​ដូច្នេះ​ថា​: ថ្ងៃនេះ​សុំ​និយាយ​ពី​ប្រវត្តិ​របស់ នាង​ខ្ញុំ​បន្តិច​ណា​ ចង់​និយាយ​ចង់អោយ​ស្ត្រី​មេម៉ាយ​ៗ​គ្រប់រូប តស៊ូ​ឡើង ទី​១-​ខ្ញុំ​ជា​ស្ដ្រី​មេម៉ាយ​ម្នាក់​ ដែល​រស់នៅ​ជាមួយ​ប្ដី​រយៈពេល​៣​ឆ្នាំកន្លះ រស់នៅ​គ្មាន​ការចុះ​សម្រុង មើល​តែ​រូបរាង​ពីមុន​ទៅ​ដឹង​ហើយ ខ្ញុំ​អាក្រក់​ដោយសារ​បាក់ កម្លាំង​ធ្វើការ ខិតខំ​ម្នាក់ឯង ការងារ​អ្វី​ក៏​ធ្វើ ប្ដី​ចរិត​មារយាទ​ល្អ​ជាងគេ​១​ពិភពលោក​នេះ រហូតដល់​ខ្ញុំ​ស៊ូ​មិនបាន​ក៏​សម្រេចចិត្ត​ចេញពី​ឋាន​នរក​មួយ​នេះ។

ពេល​ខ្ញុំ​លេង​គ្នា​ហើយ ​​សាច់ឈាម មុខមាត់ ដូច​មនុស្ស​ផ្សេង​ដល់​ថ្នាក់​ចង់​ស​ម្លា ប់​ខ្លួនឯង ​ប៉ុន្តែ​មានការ​លើកទឹកចិត្ត​ពី​ប៉ា​ម៉ាក់ បងប្អូន ថ្ងៃទី​១៨​ ខែ​០១ ​ឆ្នាំ​២០២០ ខ្ញុំ​បានមក​ភ្នំពេញ ខំធ្វើការ តស៊ូ​ម្នាក់ឯង​ប្រៀប​ដូច​ទូក​១​រសាត់​គ្មាន​ក្ដោង​នៅ​កណ្ដាល​សមុទ្រ​ម្នាក់ឯង​ខំព្យាយាម ចាប់ផ្ដើម​ជីវិត​ថ្មី តស៊ូ ទាំង​ការងារ ខំ​ធ្វើ ការ​ផង កាដូ​​អោយ​ខ្លួនឯង​ផង ស្គាល់​គោរព​អ្នកដទៃ ស្គាល់​គ្រប់​ទង្វើ​​មនុស្ស អ្នកខ្លះ​ក៏​ល្អ អ្នកខ្លះ​ក៏​អាក្រក់ មាន​គ្រប់​រសជាតិ ប៉ុន្តែ​ខ្ញុំ​នៅតែមាន​ការលើកទឹកចិត្ត​ខ្លួនឯង ស្រលាញ់​ខ្លួនឯង ទើបបាន​មកដល់​ថ្ងៃនេះ។

ជូន​ចំពោះ​ស្ដ្រីៗ​មេម៉ាយ​គ្រប់គ្នា សម័យនេះ​សុខចិត្ត​រស់​ឈ្មោះ​ជា​ស្រី​មេម៉ាយ​ក៏​មិន​ចង់អោយ​កាយ​ចិត្ត​នៅ​គ្រាំ​រីងរៃ​ដែរ ប៉ុន្តែ​មេម៉ាយ​អោយ​ថ្លៃថ្នូរ ទើប​គេ​អោយ​តម្លៃ​ដូច​ច្នេះ​ហើយ​ទើប​ខ្ញុំ​មិន​ចង់អោយ​អ្នកណា​មក​លំបាក​ជាមួយ​ខ្ញុំ។

តាមរយៈ​សំណេរ​ខាងលើ​នេះ ​មាន​មតិ​មួយ​ចំនួន​ បាន​ធ្វើការ​គាំទ្រ ​ខណៈ​មិត​មួយចំនួន​ទៀត ​ក៏​បាន​ធ្វើការ​រិះគន់​ទៅ​នាង​ឥត​សំចៃ​ថា ​ពេល​មាន​ប្ដី ​ម៉េចមិនធ្វើខ្លួនឲ្យស្អាត ទុករហូតដល់​អាក្រក់បែបនេះ។ ភ្លាម​នោះ ​Jee Linក៏បាន​ឡាយ​វីដេអូ​ឆ្លើយ​តប​ និង​បកស្រាយ​អស់​រយៈពេល​ប្រមាណ​កន្លះ​ម៉ោង។ ចង់​ជ្រាប​ច្បាស់​នាង​បកស្រាយ​យ៉ាង​ណា​នោះ សូម​ទស្សនា​វីដេអូខាងក្រោម​នេះ ៖ ​

Related posts

Leave a Comment