ទឹកចិត្ត​ម្ដាយ! ម្ដាយ​បង្រៀន​ពិធី​សាស្ត្រ​ឲ្យ​ឆាប់​សម្រាលកូន​លឿន តូ​តា ទប់​អារម្មណ៍​មិនបាន ក៏​ដាក់​១​ឃ្លា​ថា​…(មានវីដេអូ)

អ្នកគាំទ្រ​បាន​ជ្រាប​រួចមកហើយ​ថា តារា​សម្ដែង​ម៉ាក់ សែន​សូ​នី​តា ហៅ​តូ​តា បាន​សម្រាលកូន​ប្រកបដោយ​សុវត្ថិភាព កាលពី​រសៀល​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ នៅ​មន្ទីរពេទ្យ​មន្ទីរពេទ្យ​អ​រៀន​ដា កោះ​ពេជ្រ​។ ​

​ក្រោយ​សម្រាល​ភ្លាម តូ​តា បាន​បញ្ជាក់ថា «​ជម្រាបសួរ​បាទ​…​លោកតា​លោកយាយ​អ៊ំ​ពូ​មីង ឲ្យ​អូន​សុំ​ណែនាំ​ខ្លួន​ផង​បាទ អូន​ឈ្មោះ ប៉ុល បូ​នី​ត​តូ កើត​ថ្ងៃទី​15 ខែតុលា ឆ្នាំ​2020 វេលា​ម៉ោង​4:32pm​អូន​មាន​ទម្ងន់ 3.6kg អូន​កើត​ក្នុង​ឆ្នាំ​កូនកណ្តុរ​មាស អូន​មាន​សុខភាព​ល្អ​ណាស់​ហើយ​ម៉ាក់ៗ​អូន​ក៏​ដូចគ្នា​ដែរ​បាទ​»​។​

ក្នុងពេលនោះ យើង​មិនដឹងថា​តើ​មុននឹង​សម្រេចចិត្ត​សម្រាល​ដោយ​ធម្មជាតិ​នោះ អ្នកនាង បាន​ឆ្លងកាត់​ការ​ប្រឹក្សា​ពី​អ្នកណាខ្លះ ទទួលបាន​ការណែនាំ​ពី​អ្នកណាខ្លះ​នោះ​ទេ ប៉ុន្តែ​ថ្ងៃនេះ អ្នកនាង​បាន​បង្ហោះ​វីដេអូ​មួយ ដោយ​បញ្ជាក់​ថា ម្ដាយ​របស់​អ្នកនាង​ក៏​ជា​អ្នក​រួមចំណែក​ក្នុង​ការ​ប្រាប់​ពី​វិធីសាស្ត្រ​ក្នុង​ការ​សម្រាលកូន​តាម​វិធី​នេះ ​បាន​លឿន​ផង​ដែរ។

បង្ហោះ​វីដេអូ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០​នេះ តារា​សម្ដែង​តូ​តា បាន​សរសេរ​រៀបរាប់ថា «​ទឹកចិត្ត​ម្តាយ មកដល់​ភ្លាម​បង្រៀន​វិធីសាស្ត្រ​កូន​…​ធ្វើ​ម៉េច​អោយ​ឆាប់​សម្រាល​កូន​ភ្លាមៗ​លឿនៗ​ទោះ​ស្បូន​ទើប​បើក​បាន​២​លេខ​ក៏ដោយ​ មើល​គាត់​ហើយ​អត់​សើច​អត់​បាន​ សំខាន់​អត់​ភ្លេច​ទេ​រឿង​ពាក់​គ្រឿងអលង្ការ​ពេញ​ខ្លួន មក​មើល​កូន​សម្រាល​សោះនឹង​ហា៎​ ឱ​…​អ្នក​ម្តាយ​អើយ​!!!»។

តាមរយៈ​នេះ អ្នកគាំទ្រ បាន​បញ្ចេញយោបល់​ដែរ​ថា «​គាត់​និយាយ​ត្រូវ​ ម្ដាយ​ខ្ញុំ​ធ្លាប់​ប្រាប់​ដែរ ​ពេលណា​យើង​ឈឺពោះ​ឲ្យ​យើង​ប្រឹង​ខ្លួនឯង​ខ្លះ​ឲ្យ​វា​ឆាប់​កើត​ ហើយ​កាត់បន្ថយ​ការ​ឈឺ​ទៀត​»​។ «​បង​អត់​សើច​ម៉ាក់​ទេ តែ​​សើច​អា​ក្បាលខូច​ហ្នឹង ចេះ​និយាយ​ឲ្យ​ម៉ាក់​ទៅ​កើត»។ «​បើក​បាន​២​លេខ​នៅ​ញញឹម​ចេញ​សើច​ចេញ ហិ​ហិ ដល់​បាន៥លេខ​ម្ដាយកូន​អើយ​អា​នឹង​យំ​ម្ដង​ ដល់​បាន​៨​លេខ ចង់​យំ​ក៏​យំ​លេង​ចេញ រៀង​ហើយៗ ឥឡូវ​ ១​ទៀត​ដែរ​»៕​



Related posts

Leave a Comment