ប៉ារូ​ពិឃាដ​! សុវត្ថិ មុនី​នាគ និង​រ៉េត ស៊ូ​ហ្សា​ណា ប៉ះ​គ្នា​ក្នុង​បទ​ថ្មី រសជាតិប្លែក ផ្ទុះ​ការ​ចាប់អារម្មណ៍​ខ្លាំង(មានវីដេអូ)

ប្រិយមិត្ត​បាន​ជ្រាប​រួច​មក​ហើយ​ថា លោក សុវត្ថិ មុនី​នាគ និង​កញ្ញា រ៉េត ស៊ូ​ហ្សា​ណា ជា​តារា​ចម្រៀង​វ័យក្មេង​ដូចគ្នា ហើយក៏​ជា​ដៃគូ ដ៏​សក្ដិសម ដោយ​ទទួល​បាន​ការ​គាំទ្រ​ជាច្រើន​ពី​ទស្សនិកជន តាមរយៈ​ការសម្ដែង​រួមគ្នា​នា​ពេល​កន្លងមក។


ជាក់ស្ដែង​ការ​ច្រៀង និង​សម្ដែង​រួមគ្នា​ក្នុង​MV​បទ​«​សុំ​ខុស​មួយ​យប់​» របស់​ពួកគេ​ទាំង​២ ចេញ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០​​កន្លងទៅ​នេះ ពិតជា​ធ្វើ​ឲ្យ​ទស្សនិកជន​សរសើរ​មិន​ដាច់​ពី​មាត់​នោះទេ ទាំង​រសជាតិ​ថ្មី​ក្នុង​ការ​សម្ដែង មាន​ភាព​ប្លែក​អារម្មណ៍ និង​ប៉ា​រូ​ខ្លះ​ក្នុង​បទ​ចម្រៀង​នេះ​តែម្ដង​។​

​ប៉ា​រូ ដែល​ពួកគេ​មានការ​ចាប់អារម្មណ៍ ហើយ​ចាត់ទុកថា ជា​ប៉ា​រូ​ពិឃាដ​នោះ ត្រង់​ឃ្លា​ថា «​កុំ​ឈប់ កុំ​ឈប់ៗ សុំទោស​សង្សារ​បង​សុំ​ខុស​មួយ​យប់ គេ​បើកភ្លើង​ខៀវ ដាក់​លេខ​ទៅមុខ ចាប់​ហ្វ្រាំង​មិន​ជាប់​បង​សម្រេច​ចិត្ត​បុក…​»​។​

រហូតមក​ទល់នឹង​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២០ បទ​នេះ មាន​អ្នក​ចុច​ទស្សនា​សរុប​នៅ​លើ​យូ​ធូប​ចំនួន​ជាង​១០​ម៉ឺន​ដង អ្នក​ចុច​ពេញចិត្ត​ជិត​៦​ពាន់ ,​មិន​ពេញចិត្ត​ជិត​២០០ និង​ការ​បញ្ចេញយោបល់​ប្រមាណ​២០០​។​

ក្នុងចំណោម​យោបល់​ប្រមាណ​២០០​នោះ ពួកគេ​បានលើកឡើង​ដូច្នេះ​ថា «​ចង្វាក់​បទ​​អញ្ចឹង​កម្រ​មាន​ណាស់ ឥឡូវ​មាន​ហើយ អេ​មណាស់​»​។ «​សូម​សរសើរ​ស្នាដៃ​អ្នកដឹកនាំ​ម្នាក់នេះ​គឺ​ប្លែក ទាន់សម័យ បច្ចេកទេស ទាក់ទាញ បើ​អាច​ផ្ដល់ឱកាស​គាត់​ក្នុងការ​ដឹកនាំ​រឿង​មួយ​បែប​ស្ទាវៗ​ដូច ទម្រង់ បទ​នេះ អោយ​មាន​គុណភាព​ដូច​បទ​នេះ និង បទ​សង្ស័យ គឺ​ចេញ​មក​នឹង​មិន​ឆ្ងាយ​រឿង​កូរ៉េ​ទេ ព្រោះ​រឿង​កូរ៉េ មួយ​ភាគ​ធំ គឺ​ទម្រង់​បច្ចេកទេស ប្លង់​អី គឺ​ទម្រង់​ស្រដៀង​បទ​នេះ និង បទ សង្ស័យ​»​។ «​ចាប់​ហ្វ្រាំង​មិន​ជាប់ សម្រេចចិត្ត​បុក ប៉ា​រ៉ូ​ល​ពិឃាដ​មែនៗ​»៕

Related posts

Leave a Comment