អាណិត​ណាស់! ក្មេង​ប្រុស​ម្នាក់ លើកដៃ​សំពះ​សុំ​ក្ដី​មេត្តា​ពី​សប្បុរសជន​ ដើម្បី​វះកាត់​ជើង​របស់​ខ្លួន(មានវីដេអូ)

ក្មេង​ប្រុស​ម្នាក់ បាន​លើកដៃ​សំពះ​សុំ​ក្ដី​មេត្តា​ពី​សប្បុរសជន ដើម្បី​ជួយ​ជា​ថវិកា​ក្នុង​ការវះកាត់​ជើង​របស់​ខ្លួន ដែល​មាន​សភាព​ហើម​ពី​កំណើត ព្រោះ​ឪពុកម្ដាយ​គ្មាន​លទ្ធភាព​ក្នុង​ការ​ចំណាយ។

យោង​តាម​គណនី​ហ្វេសប៊ុក​ឈ្មោះ​«Phal Pheakdey» បាន​បង្ហោះ​សារ​ កាលពី​ម្សិលមិញ ដោយ​បញ្ជាក់​ថា ក្មេង​ប្រុស​ម្នាក់​នេះ​រស់នៅ​ភូមិ សំរោង ឃុំ ក្តឿង​រាយ ស្រុក កញ្ជ្រៀច ខេត្ត ព្រៃវែង ជើង​របស់គាត់​មាន​សភាព​បែបនេះ​ពី​កំណើត ប៉ុន្តែ​ឥឡូវនេះ ជើង​គាត់​ចាប់ផ្តើម ក្លាយ​បន្តិច​ម្តងៗ​ដោយសារ​ជីវភាព ឪពុកម្តាយ ខ្វះ​ខាត គ្មាន​លទ្ធភាព យក​កូន​មក​ពេទ្យ​ដើម្បី​វះកាត់!

ប្រភព​ដដែល​បន្ត​ថា ខ្ញុំបាទ តំណាងអោយ ឪពុក ម្តាយ ក្មេងប្រុស សូម​លើក​ម្រាមដៃ​ដប់ អង្វរ អំពាវនាវ ដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក ឧក​ញ្ញា អ្នក ឧក​ញ្ញា លោក លោកស្រី សូមមេត្តា​ជួយ​ក្មេងប្រុស​ម្នាក់នេះ​ផង ! សូម​អរគុណ​My ABA : 001 301 740 (PHAL PHEAKDEY)
Tel : 089 577 968 (Telegram)៕


Related posts

Leave a Comment