គួរ​ឲ្យ​ក្នាញ់! ទីបំផុត ​ឌី សូ​និ​ត្តា បាន​ឃើញ​មុខ​កូន​របស់​ខ្លួន​ហើយ ហើយ​ដាក់ឈ្មោះ​ ធ្វើ​ឲ្យ​គ្រប់គ្នា​ស្រស់ស្រាយ​តែម្ដង(មានវីដេអូ)

តារា​សម្ដែង ឌី សូ​និ​ត្តា កាលពីពេល​ថ្មីៗ​នេះ ទើបតែ​ទម្លាយ​នូវ​រឿង​អាថ៌កំបាំង​របស់​ខ្លួន ដោយ​បញ្ជាក់​ថា ​មានកូន​គ្រប់​ខែ ជាមួយនឹង​លោក ច​ន អេ​ឡិច ហ្សូ​រ៉ា ព្រមទាំង​ធ្វើការ​សុំទោស​ចំពោះ​អ្នកគាំទ្រ​ផងដែរ ក្នុងករណី​ប៉ះពាល់​ដល់​អារម្មណ៍ ពេល​ដឹង​រឿង​នេះ​នោះ។

ក្នុងពេលនោះ ឌី សូ​និ​ត្តា ក៏បាន​បង្ហោះ​វីដេអូ​ភ្ជាប់​ជាមួយ​ខ្លឹមសារ​ថា «​នេះ​គឺជា​វីដេអូ​ជា​ផ្លូវការ​របស់​នាង​ខ្ញុំ ដែល​បាន​សន្យាថា​នឹង​បង្ហោះ​ជូន​បងប្អូន​ក្នុងថ្ងៃនេះ នាង​ខ្ញុំ​សង្ឃឹមថា ពុក​ម៉ែ​បងប្អូន​ទាំងអស់​មិន​ថា​ក្នុងស្រុក​រឺ​ក្រៅ​ស្រុក​យោគយល់ និង​អធ្យាស្រ័យ​ដល់​រូបនាង​ខ្ញុំ​។ មូលហេតុ​និង​ហេតុផល​នៃ​រឿង​នាង​ខ្ញុំ​បាន​បកស្រាយ​នៅក្នុង​វីដេអូ​នេះ​អស់ហើយ សង្ឃឹមថា​កា​ដុង​នឹង​នៅតែ​ជា​មនុស្ស​ម្នាក់​នៅក្នុង​ចិត្ត​បងប្អូន ជា​មនុស្ស​ដែល​បងប្អូន​តែងតែ​អោយ​តម្លៃ​និង​ជា​តារា​ម្នាក់​ដែល​ធ្វើអោយ​បងប្អូន​សើច​សប្បាយរីករាយ​រហូត​ទៅ​សូមទោស​ហើយក៏​អរគុណ​ដល់​ពុក​ម៉ែ​បងប្អូន​ដែល​អធ្យាស្រ័យ​»​។​

ក្រោយ​បង្ហោះ​វីដេអូ ​និង​សារ​បាន​តែ​២​ថ្ងៃ​ប៉ុណ្ណោះ ពោល​នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០២០​នេះ តារា​សម្ដែង​ដ៏​មាន​ប្រជាប្រិយភាព​រូបនេះ ​ក៏បាន​សម្រាលកូន​ប្រកបដោយ​សុវត្ថិភាព ព្រមទាំង​បង្ហោះ​សារ អម​ដោយ​ការ​បង្ហាញមុខ​កូន​របស់​ខ្លួន​ថា «​បាន​ជួប​គ្នា​ហើយ​កូន ជំរាបសួ​រពុក​ម៉ែ យាយ​តា ពូ​មីង​ជាទីគោរព​ចាស អូន​ឈ្មោះ «Smile» «​ញញឹម »​ចេញមក​ហើយ​ចាស​»​។​

តាមរយៈ​រូបភាព និង​សារ​ខាងលើនេះ អ្នកគាំទ្រ បាន​សម្ដែង​ការអបអរសាទរ ព្រមទាំង​និយាយថា កូនស្រី​របស់​នាង ពិតជា​មានមុខមាត់​ដូច​នាង​ខ្លាំងណាស់​។ ដោយឡែក លោក ច​ន អេ​ឡិច ហ្សូ​រ៉ា ដែលជា​ឪពុក​ក៏បាន​បង្ហោះ​រូប និង​សារ​ជូនដំណឹង​ដែរ​ថា «​ជម្រាប​សួរ​អ៊ំ​ពូ​មីង​ អូន Smile មាន​សុខភាព​រឹងមាំ និង​គួរអោយ​ស្រលាញ់​ណាស់​មែន​អត់​? អគុណ​ពាក្យ​ជូនពរ​, ឥលូវ​អូន​ស្មា​យ និង​ម៉ាក់ៗ ឆ្លង​ផុត​និង​មាន​សុខភាព​ល្អ​ណាស់​»៕


Related posts

Leave a Comment