ប្រយ័ត្ន​អស់​គូទ​ខោ​! តារា​សម្ដែង​ជើងចាស់ ទេព រិ​ន​ដា​រ៉ូ ប្រាប់​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ករណីនេះ ចៀសវាង​ចាញ់បោក​គេ​

​ភ្នំពេញ ៖ លោក ទេព រិ​ន​ដា​រ៉ូ គឺជា​តារា​ជើងចាស់​មួយរូប ដែល​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​សម្តែង​អស់​រយៈពេល​ជាង​៣​ទសវត្សរ៍​មកហើយ ប៉ុន្តែ​នៅតែ​ទទួលបាន​ការគាំទ្រ ជាមួយនឹង​ប្រជាប្រិយភាព មិន​រីងស្ងួត​មកដល់​សព្វថ្ងៃ​នេះ​។

បើ​គិត​មកដល់​សព្វថ្ងៃ​លោក ទេព រិ​ន​ដា​រ៉ូ មាន​អាយុ​ប្រហែល​ជាង​៥០​ឆ្នាំហើយ​ ហើយ​លោក​បាន​លែងលះ​ភរិយា​ដំបូង​តាំងពី​ឆ្នាំ​១៩៨៨​ម្ល៉េះ ក្រោយពី​រៀបការ​ជាមួយគ្នា ក្រោម​ការរៀបចំ​ឡើង​ដោយ​ឪពុកម្ដាយ ក្នុង​ឆ្នាំ​១៩៨៧​នោះ​។

មុនពេល​លែងលះ ដោយសារ​គ្មាន​មនោសញ្ចេតនា​ជាមួយគ្នានេះ លោក​ទទួលបាន​ចំណងដៃ​កូន​កូនស្រី​ម្នាក់ បច្ចុប្បន្ន​រស់នៅ​ក្រៅប្រទេស​ជាមួយ​អតីត​ភរិយា​លោក​។ ប៉ុន្តែ​ចាប់ពី​លែងលះគ្នា​ជាមួយ​ភរិយា​មក លោក​មិនដែល​បង្ហាញ​ទំនាក់ទំនង​ស្នេហា​ជាមួយ​នារី​ណា​ម្នាក់ ឲ្យ​មហាជន​ដឹង​នោះឡើយ។

ងាក​មក​មើល​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​​​វិញ ជារឿយៗ​តែងតែ​ឃើញ​លោក ធ្វើការ​ផ្សព្វផ្សាយ​ផលិតផល ជាហេតុ​ធ្វើ​ឲ្យ​មាន​ជន​ឆ្លៀតឱកាស ​បាន​យក​រូបថត និង​ឈ្មោះ​របស់​លោក​ទៅ​ធ្វើការ​បោកប្រាក់​គេ​ផងដែរ​។ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​អ្នក​ចាញ់បោក​គេ​នោះ លោក​ទេព រិ​ន​ដា​រ៉ូ បាន​បង្ហោះ​សារ បញ្ជាក់​នៅ​ថ្ងៃនេះ​ថា «​មាន​អ្នកបោក​ប្រាស​យកឈ្មោះ​ខ្ញុំ​ទៅប្រើ​ទៀតហើយ បើ​ឃើញ ឬ​បានទទួល​សារ​នេះ​កុំ​ជឿ​អោយសោះ ខ្ញុំ​អត់​ដឹង​ទេ​..! សូមមេត្តា​ប្រយ័ត្នប្រយែង​ផង សូម​អរគុណ​…»។ សូមទស្សនាស្ក្រីនសត របស់ជនឆបោកនៅខាងក្រោមបំផុតនៃរូបភាពទាំងអស់គ្នា៖

Related posts

Leave a Comment