ថាមែនៗ​! កញ្ញាឯក Miss Grand Cambodia 2017 ខ្លឹម ស្រី​គា បង្ហាញមុខ​គូស្នេហ៍ ហើយ​ប្រាប់​ច្បាស់​ៗ​ថា​…

ខ្លឹម ស្រី​គា គឺជា​អតីត​បវរកញ្ញា Miss Grand មួយរូប ដែលមាន​ធ្លាប់​ចូលរួម​ប្រកួត​លក្ខណៈ​អន្តរជាតិ នៅ​ប្រទេស​វៀតណាម កាលពី​ឆ្នាំ​២០១៧​។ ក្រោយ​បញ្ចប់​កម្មវិធី​បវរកញ្ញា តារា​ស្រី​រូបនេះ បាន​បោះជំហាន​ចូល​សិល្បៈ តាមរយៈ​ការសម្តែង​ភាពយន្ត​ជាច្រើន​មាន ទាំង​រឿង​ភាគ​និង​រឿង​ដុំ​ទៀតផង​។

យ៉ាងណាមិញ ចូលដល់​ឆ្នាំ​២០២០​ភ្លាម នាង​បាន​ស្រវា​អាជីព​ជា​អ្នកចម្រៀង​មួយ​បន្ថែមទៀត ដោយ​ចេញ​បទ​ចម្រៀង​មួយ​បទ​ មាន​ចំណងជើង​ថា «​ពេល​មាន​បង​ទើប​អូន​ចេះ​ស្មោះ​» ខណៈ​សំឡេង​ពិតជា​ពីរោះ​មិន​ចាញ់​តារាចម្រៀង​អាជីព​ឡើយ​។​

និយាយ​ពី​ជីវិត​ស្នេហា​វិញ ខ្លឹម ស្រី​គា មិនដែល​ធ្លាប់​បង្ហើប​ឲ្យ​អ្នកគាំទ្រ​បានដឹង​នោះឡើយ នាពេល​កន្លងមក តែ​ថ្ងៃនេះ ស្រាប់តែ​នាង​បើក​បង្ហាញ​ឲ្យ​ដឹង​ជា​សាធារណៈ​តែម្ដង ក្រោយពី​ស្រឡាញ់​គ្នា​បែប​ឯកជន​យូរហើយ​នោះ​។​


ខ្លឹម ស្រី​គា បាន​បង្ហោះ​រូបថត​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍ អម​ដោយ​សារ​ដ៏​មាន​អត្ថន័យ នៅ​ព្រលប់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០​នេះ​ថា ​​នៅ​ក្បែរ​អូន​បែបនេះ​រហូត​បានទេ​?​ ?​មិន​យូរ​ទេ​សុំ​ត្រឹម​មួយ​ជីវិត​​Meun Ek Sophearith។ Private​យូរ​ហើយ គ្រាន់តែ​ស្រលាញ់គ្នា​សោះ​ចាំបាច់​ខ្មាស​គេ​ធ្វើ​អី។

តាមរយៈ​នេះ អ្នកគាំទ្រ ​កញ្ញាឯក​ Miss Grand Cambodia 2017រូប​នេះ បាន​បញ្ចេញ​យោបល់​ថា ​«ថាមែន​មែន អាយដល​បើក​ជំហ​ហើយ»។ «ឆាប់​មាន​ដំណឹង​ល្អ​អាយដល​ទាំងពីរ»។ «នោះៗ​បើកចំហ​មុនខ្ញុំទៀត»។ «ជូនពរ​អោយ​បង​ស្រឡាញ់​គ្នា​ដល់ចាស់»៕


Related posts

Leave a Comment