គួរ​ឲ្យ​សរសើរ​! លោក​ព្រាប សុវត្ថិ និង​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា រៀបចំ​អង្ករ​៥០​តោន ចែកជូន​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់

ពិតជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​សរសើរ និង​គោរព​ខ្លាំងណាស់ ក្រោយពេល​លោក​ព្រាប សុវត្ថិ បានប្រកាសថា លោក និង​ឧកញ៉ា​ឡេង ណា​វ៉ា​ត្រា រួម​នឹង​គ្រួសារ​Galaxy Navatra ទាំងអស់ បានរៀបចំ​នូវ​អង្ករ​៥០​តោន​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ​ជំនន់​ទឹកភ្លៀង​នោះ។

គេ​នៅ​ចាំបាន​ថា លោក​ឧកញ៉ា​ឡេង ណា​វ៉ា​ត្រា និង​ភរិយា ទើបតែ​បរិច្ចាគ​ថវិកា​ចំនួន​៦០​ម៉ឺន​ដុល្លារ ជួយ​ដល់​ជនរងគ្រោះ ដោយសារ​គ្រោះធម្មជាតិ​នេះ ស្របពេល​គ្រួសារ​លោក​ព្រាប​សុវត្ថិ ក៏​ទើបតែ​បរិច្ចាគ​សម្ភារៈ​គិត​ជា​ទឹកប្រាក់​៥​ពាន់​ដុល្លារ​ផងដែរ ក្នុង​សកម្មភាព​មនុស្សធម៌​នេះ។

តាមរយៈ​សកម្មភាព​មនុស្សធម៌​របស់​គ្រួសារ​លោក​ព្រាប សុវត្ថិ និង​ឧកញ៉ា ឡេង​ណា​វ៉ា​ត្រា នាពេល​កន្លងមក បានទទួល​ការកោតសរសើរ​ពី​មហាជន​ជាច្រើន​រួចមកហើយ ​ លុះ​ពេល​លោក​ប្រកាស​ធ្វើ​សកម្មភាព​មនុស្សធម៌​បន្ថែមទៀត​នោះ កាន់តែ​ធ្វើ​ឲ្យ​មហាជន​កោតសរសើរ​ថែម​មួយកម្រិត​ទៀត។

ចំពោះ​សកម្មភាព​មនុស្សធម៌​មួយ​ទៀត​នោះ ត្រូវ​បាន​លោក​ព្រាប សុវត្ថិ បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​មុន​នេះ​បន្តិច​ដូច្នេះ​ថា «​ជម្រាបសួរ​បងប្អូន​ពូ​មីង​អ៊ំ​ប្រុស​ អ៊ំ​ស្រី​លោកតា​លោកយាយ​ទាំងអស់ ថ្ងៃស្អែក​នេះ​ខ្ញុំបាទ និង​លោក​អគ្គនាយក ឧកញ៉ា ឡេង ណា​វ៉ា​ត្រា រួមទាំង​ក្រុមគ្រួសារ Galaxy Navatra ទាំងអស់ បាន​រៀបចំ​នូវ​អង្ករ​៥០​តោន និង​គ្រឿង​បរិភោគ​ផ្សេងៗ​ជាច្រើន ដើម្បី​ចែកជូន​ដល់​បងប្អូន​ពូ​មីង​អ៊ំ​ប្រុស​ អ៊ំ​ស្រី​លោកតា​លោកយាយ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ខេត្ត បន្ទាយមានជ័យ»៕

Related posts

Leave a Comment