ទប់ទឹក​ភ្នែក​មិន​ជាប់! ស្រី​អូន រំលឹក​ពេល​ខ្លួន​ក្រ​ទៅ​ទទួល​អំណោយ សប្បាយចិត្ត​ឡើង​យំ ដល់ពេល​ទៅ​ចែក​អំណោយ​គេ​ម្ដង ​ក៏​យំ​ដដែល ព្រោះតែ​…

ជីវិត​មនុស្ស​នៅ​លើ​លោកសន្និវាស​នេះ មិន​ទៀង​​​ឡើយ ថ្ងៃនេះ​ក្រ ថ្ងៃក្រោយ​មិន​ប្រាកដ​ថា​យើង​ក្រ​ទៀត​នោះ​ទេ ហើយ​ថ្ងៃនេះ​យើង​មាន ក៏​មិន​ប្រាកដ​ថា ថ្ងៃក្រោយ​នៅ​មាន​រហូត​នោះ​ដែរ ដូច្នេះ​ហើយ​បានជា​មនុស្ស​គេ​មិន​ឲ្យ​មើលងាយ​មនុស្ស​នោះ។

ងាក​មក​មើល ស្រីអូន​សម្រស់​ធម្មជាតិ ក៏មាន​អតីតកាល​ជា​អ្នក​ក្រីក្រ​ម្នាក់ ហើយ​ធ្លាប់​ទៅ​ទទួល​អំណោយ​ពី​គេ​ផង​ដែរ ដោយ​ពេលនោះ​សប្បាយចិត្ត​ឡើង​យំ​ទៀត​ផង ប៉ុន្តែ​ដល់ពេល​អ្នកនាង​តស៊ូ​កែប្រែ​ជីវិត​មាន​ជីវភាព​ប្រសើរ​នោះ ក៏បាន​ចុះទៅ​ចែក​អំណោយ​វិញ ហើយ​នៅតែ​យំ​ដដែល។

ស្រីអូន បាន​បង្ហោះ​រូបភាព​ក្នុង​ពេល​ចែក​អំណោយ នៅមុននេះ​បន្តិច អម​ដោយ​សារ​យ៉ាង​កម្សត់​ថា «​នឹក​កាល​ខ្លួន​ក្រ​ទៅ​ទទួល​អំណោយ​សប្បាយចិត្ត​ណាស់​យំ​ផង​សើច​ផង​ឥលូវ​ដល់ពេល​ចែក​អំណោយ​វិញ​ក៏​យំ​ដដែល​ ពេលឮ​គាត់​និយាយ​ថា លិច​ផ្ទះ​អស់ហើយ ដាច់​ស្បៀង​ហើយ​ឃ្លាន​ណាស់ ពេល​បាន​អំណោយ​ចឹ​ង​គាត់​បាន​រ​ស់​ត​ទៀតហើយ​»​។​

ស្រីអូន បាន​បន្តទៀតថា «?«​ពុទ្ធោ​ម៉ែ​គេ​ម៉ែ​ខ្ញុំ ពុក​គេ​ពុក​ខ្ញុំ​​ខ្លោចចិត្ត​ពេលឮ​លោកយាយ​និយាយថា​ឃ្លាន​ណាស់ ខ្ញុំ​ចាំ​ពាក្យ​នេះ​មិន​ភ្លេច​​ជូត​ទឹកភ្នែក​ទៅវិញទៅមក​អំណោយ​5000​គ្រួសារ​គឺ​មិន​ច្រើន​ទេ​តែ​ខ្ញុំ​សូម​ចូលរួមចំណែក​ជួយ​បងប្អូន​ខ្មែរ​ក្នុងពេល​ទឹកជំនន់​​កាល​ខ្ញុំ​ក្រ​បាន​អំណោយ​ម្ដងៗ​សប្បាយចិត្ត​ណាស់ ព្រោះ​កំពុង​ឃ្លាន​​ហើយ​មិនដឹង​រកលុយ​មកពីណា​ ព្រោះ​ទឹក​លិច​អស់ហើយ​​លុយ​ទឹក​ជិះ​ទូក​ទៅ​យក​អំណោយ​ទាំង​ញញឹម អ្នក​ធ្លាប់​ជួប​ទើប​យល់​អារម្មណ៍​មួយ​នេះ​សូម​ជូន​បុណ្យ​ផង​បងប្អូន​ខ្មែរ សូម​អោយ​មេឃ​ឈប់​ភ្លៀង​ទៀត​ទៅ​»៕​

Related posts

Leave a Comment