ឱ​អ្នក​ទើស​អើយ​! ស្រី​អូន ខំ​ជួយ​​​អស់ពី​ចិត្ត​ប៉ុណ្ណឹង​ហើយ នៅ​មក​ពោល​ពាក្យ​បែបនេះ​ដាក់​ទៀត

ស្រី​អូន​សម្រស់​ធម្មជាតិ ត្រូវ​បាន​គេ​ស្គាល់​គ្រប់គ្នា​ហើយ​ថា ជា​មនុស្ស​ដែល​មាន​ចិត្តធម៌​ម្នាក់ តែងតែ​ជួយ​ចាស់ជរា កុមារកំព្រា ជន​អត់​ទីពឹង​ជាដើម ហើយ​ពេល​ប្រជាជន​ជួប​ទុក្ខលំបាក ដោយសារ​ជំនន់​ទឹកភ្លៀង​នោះ អ្នកស្រី កាន់តែ​សកម្ម​ថែម​មួយ​កម្រិត​ទៀត ជាហេតុ​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​ធ្វើការ​កោតសរសើរ​នូវ​ទឹកចិត្ត​ដ៏​ប្រពៃ​នេះ។

ស្រប​ពេល​ទទួល​បាន​ការ​សរសើរ​យ៉ាង​ច្រើន​នេះ​ ក៏​នៅតែ​មាន​មនុស្ស​មួយ​ចំនួន​គិត​ថា នេះ​គ្រាន់តែ​ជាការ​សម្ដែង ការធ្វើ​បុណ្យ​មុខ​កាមេរ៉ា ជាការ​ធ្វើ​ចង់បាន​ភាពល្បីល្បាញ​ជាដើម ហើយ​ជារឿយៗ​អ្នកស្រី​តែងតែ​ឆ្លើយ​ទៅវិញ​ដោយ​ចិត្ត​ត្រជាក់ ហាក់​មិន​ខឹងសម្បា​ទៅ​នឹង​អ្នក​ចាំតែ​ថា​ទាំង​នោះ​ ទេ។


ជាក់ស្ដែង​ក្នុង​ពេល​អ្នកស្រី​ចុះ​ចែក​អំណោយ​ដោយ​ផ្ទាល់​ដល់​ជនរងគ្រោះ ហើយ​មាន​ភាព​ហាវ​ហត់​នោះ ស្រាប់តែ​មានការ​រិះគន់​ឥត​សំចៃ​ថា «​ជ្រេញ​ណាស់​ហង គ្រាន់តែ​ប៉ុណ្ណឹង​ក៏​ហត់​ដែរ ធ្វើ​ដេក​សម្ដែង ធ្វើ​យំ អូ​ភ្លេច​គេ​ជា​តារា​សម្ដែង​, ចិត្ត​ក៏​ល្អ សម្ដែង​ក៏​សម្ដែង​»​។​

ជាការ​ឆ្លើយតប​ចំពោះ​ការរិះគន់​នេះ ស្រីអូន​បាន​បង្ហោះ​សារ​នៅមុននេះ​បន្តិច​ថា «​ហឹម ចឹ​ង​បាន​ថា​ទោះ​ចែក​អំណោយ​5000​គ្រួសារ ជួប​ផ្ទាល់​ជាមួយ​មនុស្ស​រាប់ពាន់​នាក់​ក៏​មិន​អាច​ហត់​បាន​ដែរ ព្រោះ​មនុស្ស​ដែល​ស្អប់​យើង​គេ​រក​​មើល​តែ​ចំណុច​របស់​យើង​ ហើយ​ចាប់កំហុស​​អ្នក​​ធ្វើ​ចាំតែ​ខុស អ្នក​ថា​ចាំតែ​ថា​ សូម​អរគុណ​បងប្អូន​ដែល​ស្រលាញ់​ និងលើក​ទឹកចិត្ត​»​។​


ផ្ទុយ​ពី​មតិ​រិះគន់​មួយ​ចំនួន​ដ៏​តូច​នេះ មានការ​សរសើរ​យ៉ាង​ច្រើន​លើសលប់​ពី​មហាជន ​រហូតដល់​មាន​អ្នក​យក​រូបភាព​ខាង​លើ​នេះ ភ្ជាប់​ជាមួយ​ខ្លឹមសារ​ដូច្នេះ​ថា «​សុំ​សរសើរ​អត់​មាន​ចិញ្ចៀន​ពេជ្រ នាឡិកា​ពេជ្រ ខ្សែក​ពេជ្រ និង​ក្រវិល​ពេជ្រ​ទេ តែ​បេះដូង​ក្មួយ​ស្រី​ជា​ពេជ្រ​៧​ពណ៌ អត់​មាន​អាប់រស្មី នៅ​លើ​ដែនដី​កម្ពុជា​យើង​នេះ​»៕​


Related posts

Leave a Comment