មិន​មើល​នឹង​ភ្នែក​! ចែ​កា និង​ស្វាមី ឃើញ​ពលរដ្ឋ​ជួប​គ្រោះ​ទឹកជំនន់ មាន​ក្ដី​អាណិត ក៏​ឧបត្ថម្ភ​ថវិកា​រហូតដល់​…

​ស្របពេល​ប្រជាជន​កម្ពុជា​មួយចំនួន​កំពុង​រងគ្រោះ ដោយសារ​បញ្ហា​ជំនន់​ទឹកភ្លៀង​នោះ គេ​សង្កេតឃើញថា បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ មានការ​រួបរួមគ្នា​បានល្អ​ណាស់ មាន​ទាំង​ឧកញ៉ា ឯកឧត្តម អ្នកសិល្បៈ អ្នកលក់​ផលិតផល​តាម​អន​ឡាញ ជាដើម បាន​បរិច្ចាគ​ថវិកា និង​សម្ភារៈ​ជា​បន្តបន្ទាប់​ក្នុង​ការជួយ​ដល់​ជនរងគ្រោះ​នោះ​។​

ចំពោះ​អ្នកលក់​ផលិតផល​តាម​អន​ឡាញ ដែល​សកម្ម​នឹង​ការងារ​មនុស្សធម៌​ជាងគេ ពិសេស​ពេល​ពលរដ្ឋ​កំពុង​ជួប​គ្រោះ​ទឹកជំនន់​នោះ គេ​គត់​សម្គាល់​ឃើញ​មាន​ចំនួន​២​នាក់ គឺ​អ្នកស្រី​ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ និង​ស្រី​អូន​សម្រស់​ធម្មជាតិ ដែល​បាន​ធ្វើ​ការ​ចុះ​ផ្ទាល់​ដល់​កន្លែង​ពលរដ្ឋ​ជួប​ការ​លំបាក​តែម្ដង។ ក្រៅ​ពី​នេះ បើ​ទោះ​មិនបាន​ចុះទៅ​ផ្ទាល់ ក៏បាន​ចូលរួម​ឧបត្ថម្ភ ជួយ​គ្នា​ក្នុង​គ្រា​លំបាក​នេះ តាមរយៈ​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម ផងដែរ។

ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២០​ម្សិលមិញ​នេះ ចែ​កា និង​ស្វាមី ​បាន​ចូលរួម​ឧបត្ថម្ភ​ជា​ថវិកា​តាមរយៈ​លោក​ហេង ឡុង ចំនួន​១​ពាន់​ដុល្លារ ដើម្បី​ជួយ​ជនរងគ្រោះ ដោយសារ​ជំនន់​ទឹកភ្លៀង តប​តម​ការ​អំពាវនាវ​របស់​សម្ដេច​តេ​ជោ។


ជា​ការ​ឆ្លើយតប​នឹង​ទឹកចិត្ត​ដ៏​ប្រពៃ​នេះ លោក​ហេង ឡុង បាន​សម្ដែង​ការ​អរគុណ​ថា «​សូម​ថ្លែងអំណរគុណ​ដល់​អតីត​តារាចម្រៀង អឿន ម៉ូ​លីកា និង​ស្វាមី​លោក ហុង ម៉ា​នុ​ណ ម្ចាស់​ហាង NK Molika Beauty Trading Co., LTD ដែល​បាន​បរិច្ចាគ​ថវិកា​ចំនួន ១.០០០​ដុល្លារ តប​តាម​ការ​អំពាវនាវ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដើម្បី​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​ជួប​គ្រោះទឹកជំនន់​ទឹកភ្លៀង​។​​អរគុណ​សន្តិភាព​»៕​

Related posts

Leave a Comment