លេង​ចឹ​ង​ម៉​ង​! ខួបកំណើត​ភរិយា ប៉ែន ចំ​រ៉ុង ពោល​ពាក្យ​ទាំងនេះ​ រហូត​នាង​ទប់​អារម្មណ៍​មិនបាន តប​វិញ​ថា​…(មានវីដេអូ)

គេ​នៅ​ចាំ​បាន​ថា លោក ប៉ែន ចំ​រ៉ុង បាន​ចូល​រោងការ​ជាមួយ​នឹង​អ្នកស្រី ហ៊ុន ម៉ា​ណេ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រោម​វត្តមាន​អញ្ជើញ​ចូលរួម​ពី​សំណាក់​ញាតិមិត្ត ចាស់ទុំ​ទាំងសងខាង​ក៏ដូចជា​អ្នក​សិល្បៈ​រួម​អាជីព​ជាច្រើន​នាក់​។​

ក្រោយ​រៀបការ​លោក​ប៉ែន ចំ​រ៉ុង បាន​សាង​ភាព​ផ្អែមល្ហែម​ជាមួយ​ភរិយា​មើល​ទៅ​ពិតជា​មាន​សុភមង្គល​ខ្លាំង​ណាស់ ហើយ​ទើបតែ​ទទួល​បាន​ចំណងដៃ​កូនស្រី​ជាទី​ស្រឡាញ់​ម្នាក់ មាន​អាយុ​ជាង​១​ខែ​ប៉ុណ្ណោះ។

ក្រឡេក​មក​មើល​យប់​ម្សិល​មិញ​នេះ លោក​ប៉ែន ចំ​រ៉ុង បាន​រៀបចំ​ពិធី​ខួបកំណើត​ឲ្យ​ភរិយា​មើល​ទៅ​សាមញ្ញ តែ​ពោរពេញ​ដោយ​ស្នាមញញឹម, ​​ក្ដី​ស្រឡាញ់ ព្រមទាំង​បង្ហោះ​សារ​ដ៏​មាន​អត្ថន័យ​ថា «​ពី​អ្នកដទៃ​ក្លាយជា​ប្រពន្ធ គឺជា​រឿង​និស្ស័យ តែ​អ្វីដែល​មិនអាច​បំភ្លេចបាន​គឺ​យើង​តែងតែ​បំពេញ​សេចក្តីសុខ​អោយ​គ្នា​ទៅវិញទៅមក​មិនដែល​ខ្វះខាត​ឡើយ សំខាន់​គឺ យើង​មិន​អាច​ខ្វះ​គ្នា​បាន​( ព្រោះ​យើង​ជា​បេះដូង​តែមួយ​»​។​

ជាការ​ឆ្លើយតប ភរិយា​របស់លោក ក៏បាន​សម្ដែង​ការ​អរគុណ​ថា «​អរគុណ​គ្រប់យ៉ាង និង​ការ​ស្រលាញ់​មួយ​នេះ ដែល​ផ្ដល់​អោយ​រហូត​មក កក់ក្ដៅ​ដែល​មាន​បង​ជា​ប្ដី ​សុំ​អោយ​ការស្រលាញ់​មួយ​នេះ​ស្ថិត​ថេរ​បែបនេះ​រហូត​​ ​អូន​ស្រលាញ់​បង​?ឆ្នាំនេះ​មាន​ក្ដី​សុខ ​និង​សប្បាយ​ចិត្តខ្លាំង​បំផុត​​ដែលមាន​ប្ដី​នឹង​កូន​ចូល​មក​ក្នុង​ជីវិត»៕

 



Related posts

Leave a Comment