មហា​សែន​កម្សត់​! គ្រួសារ​មួយ​នៅ​ខេត្ត​កណ្ដាល ត្រូវ​បង្ខំចិត្ត​ហែ​សព​កាត់ទឹក មើល​ទៅ​អាណោចអាធ័ម​ណាស់

កណ្ដាល ៖ ជំនន់​ទឹកភ្លៀង ដោយសារ​ការ​រង​ឥទ្ធិពល​ពី​ព្យុះ​ជា​បន្តបន្ទាប់​គ្នា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ វា​ជា​រឿង​ពិបាក​មួយទៀត​ហើយ ហើយ​អ្វីដែល​លំបាក​ថែម​មួយកម្រិត​ទៀត​នោះ ពេល​គ្រួសារ​បាត់បង់​ជីវិត​ត្រូវ​ធ្វើ​បុណ្យ​ហែ​សព​កាត់ទឹក​នោះ។

ជាក់ស្ដែង​ទិដ្ឋភាព​ហែ​សព ស្រប​ពេល​ទឹក​ជន់​លិច​អស់ ត្រូវបាន​គេ​ចែករំលែក​ពាសពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០២០ ដោយ​បញ្ជាក់​ថា កើត​នៅ​នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ធ្វើ​ឲ្យ​មហាជន សម្ដែង​ការ​អាណិត​អាសូរ​ជា​ពន់ពេក​។​

យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​Swet​ បាន​បង្ហោះ​រូបភាព​ហែសព​កាត់ទឹក​ជាច្រើន​សន្លឹម អមដោយ​សារ​យ៉ាង​កម្សត់​ថា មហា​សែន​កម្សត់​ណាស់ សូមអោយ​វិញ្ញាណក្ខន្ធ​លោកយាយ​ទៅកាន់​សុគតិភព​(​សូម​ចូលរួម​រំលែក​ទុក្ខ​នៃ​គ្រួសារ​សព​ផង​)​កណ្ដាលស្ទឹង​។

តាមរយៈ​រូបភាព និង​សារ​ខាងលើនេះ បានធ្វើ​ឲ្យ​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាក់ សម្ដែង​ការ​អាណិតអាសូរ និង​បាន​ចូលរួម​រំលែក​ទុក្ខ​ដូច្នេះ​ថា «​សូម​វិញ្ញាណក្ខន្ធ​យាយ​ទៅឱ្យ​សុខ​ចុះ​ណា​យាយ​ថ្ងៃមិញ​ចៅ​ជូន​ដំណើរ​យាយ​បាន​ត្រឹម​ពាក់​កណ្តាលផ្លូវ​ទេ​ព្រោះ​ទឹក​ជ្រៅ​ពេក​»​។ «កម្សត់​ណាស់​​ចូលរួម​រំលែក​ទុក្ខ​ផង​»៕​

Related posts

Leave a Comment