គ្រប់​ទឹក​ម៉ង​! ទឹកជំនន់​ហូរ​យ៉ាង​គំហុក​ជន់​លិច ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ថ្មពួក មណ្ឌល​សុខភាព​គំរូ ពិសេស​…

រហូតមកដល់​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០​នេះ ជំនន់​ទឹកភ្លៀង​នៅតែ​បន្ត​វាយលុក​ប្រជា​កម្ពុជា បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ត្រូវ​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព ហើយ​សាលារៀន មន្ទីរពេទ្យ មណ្ឌល​សុខភាព ជាដើម​នោះ ត្រូវបាន​លិច​ជា​បន្តបន្ទាប់​ផងដែរ។

ជាក់ស្ដែង កាលពី​ព្រលប់​ម្សិលមិញ​នេះ ទឹកជំនន់ បានធ្វើ​ឲ្យ​ជន់​លិច ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ថ្មពួក មណ្ឌល​សុខភាព​គំរូ ពិសេស មន្ទីរពេទ្យបង្អែក​ថ្មពួក ហើយ​សម្ភារៈ​នៅក្នុង​នោះ​ត្រូវបាន​ដឹកជញ្ជូន​ចេញ​ភ្លាមៗ​ផងដែរ។

យោងតាម​ប្រភពពី​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Le Chansangvath» បានបញ្ជាក់​ដូច្នេះ​ថា នៅវេលា​ប្រហែល​ម៉ោ​១៩ :២១ នាទី ថ្ងៃទី​១៧ តុលា ឆ្នាំ​២០២០ មាន​ទឹកជំនន់ ហូរ​យ៉ាងគំហុក ជន់​លិច ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ថ្មពួក មណ្ឌល​សុខភាព​គំរូ ពិសេស មន្ទីរពេទ្យបង្អែក​ថ្មពួក​។

​ប្រភព​បន្តថា ក្នុងនោះ សម្ភារ បរិក្ខារ​ពេទ្យ និង​ឱសថ កំពុង​ត្រូវបាន​បងៗ​កងទ័ព ជួយ​ដឹកជញ្ជូន ដោយ​កាណូត​។ ចំណែក​អ្នក​ជំងឺ ១៣​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ស្វាយចេក និង​០១​នាក់​ទៀត ទៅកាន់​មន្ទីរ​ខេត្ត​មង្គល​បូរី ប្រកបដោយ​សុវត្ថិភាព​។​ ចំពោះ​ការវាយតម្លៃ អំពី​ទំហំ​នៃ​ការ ខូចខាត នៅ​មិនទាន់​ធ្វើការ​សន្និដ្ឋាន​ជា​ផ្លូវការ​បាន​នៅឡើយ​ទេ ព្រោះ​ដាច់ ចរន្តអគ្គិសនី ងងឹត​ខ្លាំង៕​

Related posts

Leave a Comment