មិន​មែន​លំៗទេ! ទម្រាំ​ក្លាយ​ជា​តារា​ចម្រៀង​ល្បី​ឈ្មោះ ​លោក​ខាន់ ជេ​ម​ស៍ ត្រូវ​ចំណាយ​ពេល​រហូត​ដល់​…(មានវីដេអូ)

ប្រិយមិត្ត​អ្នកគាំទ្រ​ច្បាស់​ជា​បាន​ស្គាល់​នូវ​បទ​ចម្រៀង​ល្បីៗ​របស់​លោក​ខាន់ ជេ​ម​ស៍ រួច​មក​ហើយ ដូចជា​បទ សម្រែក​បេះដូង, របាំង​ចង​ស្នេហ៍, ស្ដាយក្រោយ ជាដើម​នោះ ប៉ុន្តែ​ប្រហែលជា​មិនទាន់​ដឹង​ទេ​ថា ទម្រាំ​មានឈ្មោះ​ល្បី​លោក​ត្រូវ​តស៊ូ​នឹង​ជីវិត​បែប​ណា ហើយ​ប្រើ​ពេល​រយៈពេល​ប៉ុន្មាន​នោះ។

នៅក្នុង​កម្មវិធី​៣​ហ្វា​ន់ លោក​បាន​និយាយ​យ៉ាង​លម្អិត​ពី​ជីវិត​តស៊ូ​របស់លោក​ពី​ដើម រហូតដល់​ក្លាយជា​តារាចម្រៀង​ល្បីឈ្មោះ​បោះ​សំឡេង​ដូច​សព្វថ្ងៃនេះ​។ លោក​បាន​បញ្ជាក់​ថា ការ​ចង់​ក្លាយ​ជា​តារា​ចម្រៀង​ម្នាក់ ជា​ក្ដី​ស្រមៃ​របស់​លោក​តាំងពី​តូច​មក ហើយ​មុន​ពេល​លោក​ចាប់ផ្ដើម​ដើរ​លើ​វិថី​នេះ លោក​ត្រូវ​ចំណាយ​ពេល​ធ្វើជា​កម្មករ​ទូក​នេសាទ​នៅ​ប្រទេស​ថៃ​ជិត​៥​ឆ្នាំ​ឯណោះ​។​

លោក​បន្តថា ក្រោយមក​លោក​ក៏បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ហើយ​ត្រូវបាន​គេ​អញ្ជើញ​ទៅ​កម្មវិធី​ការ​មួយ​នៅ​ខេត្ត ដោយ​មិន​ឲ្យ​ចងដៃ​អ្វី​នោះ​ទេ ដោយសារ​ពេលនោះ​លោក​អត់​លុយ ដោយ​គ្រាន់តែ​ឲ្យ​ច្រៀង​១​បទ​ប៉ុណ្ណោះ​។ ពេល​លោក​ច្រៀង​ក្នុង​កម្មវិធី​នោះ​​បាន​១​បទ គេ​ឲ្យ​លោក​ច្រៀង​២ ៣​បទ​ទៀត ព្រមទាំង​ផ្ដល់​ឱកាស​ឲ្យ​លោក​ក្លាយ​ជា​តារា​ចម្រៀង​ប្រចាំ​វង់​តន្ត្រី​គេ​នៅ​ខេត្ត​កំពត​នោះ​តែម្ដង។

លោក​បាន​បញ្ជាក់​ថា ជាមួយនឹង​ប្រាក់កម្រៃ​តិចតួច​នៅ​ទីនោះ លោក​តស៊ូ​ច្រៀង​អស់​រយៈពេល​ប្រហែល​ជាង​៣​ឆ្នាំ​ឯណោះ ទម្រាំ​សម្រេចចិត្ត​មក​ច្រៀង​នៅ​រាជធានី​ភ្នំពេញ​វិញ​។ ពេល​ពេល​មកដល់​ភ្នំពេញ ក៏​មិនមែន​ល្បី​ភ្លាម​ដែរ ដោយ​លោក​ត្រូវ​ចំណាយ​ពេល​ច្រៀង​តាម​ផាប់ តាម​រង្គសាល​រហូតដល់​ជិត​៥​ឆ្នាំ​ឯណោះ​។ ដូច្នេះ​សរុប​ក្នុង​រយៈពេល​លោក​តស៊ូ​ច្រៀង​ទម្រាំ​ល្បីឈ្មោះ​ប្រើពេល​រហូតដល់​៨​ឆ្នាំ ប៉ុន្តែ​សំខាន់​លោក​មិន​បោះបង់​ក្ដី​ស្រមៃ​ យើង​ព្យាយាម​នៅ​កន្លែង​ណា យើង​នឹង​ជោគជ័យ​នៅ​កន្លែង​នោះ។

លោក​បាន​បញ្ជាក់ថា លោក​ល្បី​ដំបូង​តាមរយៈ​បទ​«​សម្រែក​បេះដូង​» ហើយ​ពេលនោះ​ក៏​មិនដឹង​ស្មានថា​បទ​នេះ​ល្បី​ផង លុះ​ពេល​ចេញ​ជា​ផ្លូវការ​ស្រាប់តែ​ទទួលបាន​ការគាំទ្រ​ច្រើន ធ្វើ​ឲ្យ​រូបលោក​មាន​កេរ្ដិ៍​រហូតដល់​សព្វថ្ងៃនេះ​តែម្ដង​។ ដើម្បី​ជ្រាប​ច្បាស់​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ ៖

Related posts

Leave a Comment