ពីរោះ​កប់​! បទ​«​ធ្វើខ្លួន​អោយ​ធំ​ជាង​បញ្ហា​»​របស់​ឆាយ វីរៈ​យុទ្ធ អត្ថន័យ​ចាក់​ដោត ហើយ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ត្រង់​ថា​…(មានវីដេអូ)

លោក​ឆាយ វីរៈ​យុទ្ធ ជា​តារា​ចម្រៀង​ម្នាក់ មាន​ទឹកដម​សំឡេង​ប្រកបដោយ​មនោសញ្ចេតនា ហើយ​នៅតែ​រក្សា​បាន​កេរ្តិ៍ឈ្មោះ​ល្បី​លើ​វិថី​សិល្បៈ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ដោយសារ​បទ​របស់​លោក​នីមួយៗ តែងតែ​ទទួល​បាន​ការ​គាំទ្រ​ច្រើន។

នៅក្នុង​ផលិតកម្ម​សាន់​ដេ គេ​សង្កេតឃើញ​ថា បទ​ចម្រៀង​របស់​លោក​ឆាយ វីរៈ​យុទ្ធ ភាគច្រើន ភរិយា​លោក​ជា​អ្នកនិពន្ធ​ឲ្យ ជាពិសេស​បទ​ទើប​ចេញ​កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២០​នេះ​ មាន​ចំណងជើង​ថា «​ធ្វើខ្លួន​ឲ្យ​ធំ​ជាង​បញ្ហា​» ក៏​ភរិយា​លោក​ជា​អ្នកនិពន្ធ​ឲ្យ​ផង​ដែរ។

ពេល​កំពុង​ថត​Lyric Video​បទ​នេះ​នោះ លោក​ឆាយ វីរៈ​យុទ្ធ បាន​បង្ហោះ​រូបភាព និង​សារ​ពាក់ព័ន្ធ​ចម្រៀង​នេះ ដូច្នេះ​ថា «​ឱ​ឆ្នាំ​2020​អើយ ជំងឺ​កូ​វីដ​ផង ព្យុះ​ផង ទឹកជំនន់​ផង តើ​ជីវិត​ពួកយើង​ថ្ងៃស្អែក​ទៅជា​យ៉ាងណា​? ការងារ​ក៏​លែង​បាន​សមប្រកប ទំនាក់ទំនង​ក៏មាន​បញ្ហា តើ​ថ្ងៃ​ណា​ផែនដី​ប្រែ​មក​ល្អ​ដូចដើម​? ឆាប់ៗ​នេះ​…»​។​

​លុះ​ពេល​បទ​នេះ​ចេញ​ជា​ផ្លូវការ​នោះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ពេញចិត្ត​ជាខ្លាំង ជាមួយនឹង​ការសរសើរ​ថា ពីរោះ​ហើយ​អត្ថន័យ​ល្អ​ទៀត​។ ជាក់ស្ដែង​ពួកគេ បាន​បញ្ចេញមតិ​ថា «​ត្រូវចិត្ត​ណាស់​មួយ​បទ​នេះ ស្ដាប់​ហើយ​មាន​កម្លាំងចិត្ត​ដើរ​ទៅមុខទៀត​»​។

«​ពីរោះ​ខ្លាំង ហើយ​ក៏មាន​អត្ថន័យ​ចាក់​ចំ​បេះដូង​ខ្ញុំ​ម្ល៉េះ​ទេ​បង​ ទោះជា​មានរឿង​អ្វី​កើតឡើង លំបាក​ខ្លាំង​យ៉ាងណា​ក៏ត្រូវ​តែមាន​កម្លាំងចិត្ត ត្រូវតែ​ស៊ូៗ​នៅ​ចំពោះមុខ​។ អរគុណ​សម្រាប់​ចម្រៀង​មួយ​បទ​នេះ​»​។ «​ចូលចិត្ត​ទាំង​ចំណងជើង​និង​ចូលចិត្ត​ទាំង​អ្នកចម្រៀង ហើយ​ចូលចិត្ត​ទង​អត្ថន័យ​»​។ ជាមួយគ្នានេះ ក៏មានការចាប់អារម្មណ៍ចំពោះទឹកលិចអស់ត្រូវថតវីដេអូលើទូកផងដែរ។ កុំ​ឲ្យ​រង់ចាំ​យូរ សូម​ទស្សនា​Lyric Video​នៃ​បទ​ចម្រៀង​នេះ​ទាំងអស់គ្នា​ដូចខាងក្រោម​នេះ ៖


Related posts

Leave a Comment